ថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតក្រោយដែលយើងបានទទួលស្គាល់សេចក្តីពិតហើយ បើយើងធ្វើបាប ស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណា សំរាប់នឹងលោះបាបទៀតទេ។ ហេព្រើរ ១០:២៦
លក្ខណៈសម្បត្តិពិសេសនៃសត្វ និងរូបរបស់វា គឺការបំពានបញ្ញត្តិរបស់ព្រះ។ ដានីយ៉ែលមានប្រសាសន៍អំពីស្នែងតូចដែលជាប្រព័ន្ធកាតូលិករ៉ូមថា៖ «ស្តេចនោះ...គិតបំផ្លាស់ពេលកំណត់ និងច្បាប់»។ ដានីយ៉ែល ៧:២៥។ សាវ័កប៉ុលបានហៅអំណាចដូចគ្នានេះ ថាជា «មនុស្សដែលជាតួ បាប» (ថែស្សាឡូនីចទី២ ២:៣) ដែលនឹងត្រូវតម្កើងខ្លួនលើព្រះបាន។ អ្នកណាដែលរក្សាក្រឹត្យវិន័យរបស់ព្រះដែលបានដឹងថាគេបានបំផ្លាស់បំប្រែ នោះនឹងផ្តល់កិត្តិយសដ៏ឧត្តមដល់ក្រឹត្យវិន័យរបស់លទ្ធិកាតូលិករ៉ូមហើយ ជាទីសម្គាល់នៃសេចក្តីស្មោះត្រង់ដល់ប៉ាបជាជាងដល់ព្រះ។
ប្រព័ន្ធកាតូលិករ៉ូម បានរកបំផ្លាស់បំប្រែក្រឹត្យវិន័យរបស់ព្រះ។ បញ្ញត្តិទីបួនត្រូវបាន «ប្តូរ» ដើម្បីឱ្យគេគោរពថ្ងៃទីមួយជាជាងថ្ងៃទីប្រាំពីរ ជា ថ្ងៃឈប់សម្រាក។ ការផ្លាស់ប្តូរដោយប៉ង និងដោយចេតនានោះ គឺបានសម្តែងថា៖ «ស្តេចនោះ...គិត បំផ្លាស់ពេលកំណត់ និងច្បាប់»។ ការបំផ្លាស់បំប្រែដល់បញ្ញត្តិទីបួន គឺបានសម្រេចបទទំនាយយ៉ាងជាក់ច្បាស់។ ទីនេះ អំណាចស្តេចសង្ឃលើកតម្កើងខ្លួនលើព្រះដោយមិនលាក់មុខ។
អ្នកគោរពថ្វាយបង្គំព្រះ នឹងបានឃើញខុសប្លែកពីគេដោយការ គោរពបញ្ញត្តិទីបួនដែលជាសញ្ញានៃឥទ្ធិឫទ្ធិបង្កបង្កើតរបស់ទ្រង់។ អ្នកគោរពថ្វាយបង្គំសត្វ នឹងបានឃើញខុសប្លែកពីគេ ដោយការខិតខំបំផ្លិចបំផ្លាញ សាធារណៈវត្ថុរបស់ព្រះអាទិករ ដើម្បីតម្កើងបទបញ្ជារបស់រ៉ូម។ គឺដោយការយកថ្ងៃអាទិត្យមកធ្វើជា «ថ្ងៃរបស់ព្រះអម្ចាស់» នេះឯងបានជាលទ្ធិកាតូលិក រ៉ូមពោលពាក្យអះអាងដ៏ក្រអឺតនោះ។ ប៉ុន្តែ ព្រះគម្ពីរបានចង្អុលទៅថ្ងៃទីប្រាំពីរ ថាជាថ្ងៃរបស់ព្រះអម្ចាស់។ ព្រះគ្រីស្ទបានមានបន្ទូលថា៖ «កូនមនុស្សជាម្ចាស់នៃថ្ងៃឈប់សម្រាក»។ ម៉ាកុស ២:២៨។ សូមអានអេសាយ ៥៨:១៣; ម៉ាថាយ ៥:១៧-១៩។ ការពោលអះអាងដែលច្រើនតែលើកមកថា ព្រះគ្រីស្ទ បានផ្លាស់ថ្ងៃឈប់សម្រាកហើយនោះ គឺបានបង្ហាញឱ្យឃើញថា ខុសដោយព្រះបន្ទូលទ្រង់ផ្ទាល់។
ឥតមានចែងក្នុងសញ្ញាថ្មី
ក្រុមប្រូតេស្តង់ទទួលស្គាល់ថា «ព្រះគម្ពីរសញ្ញាថ្មីឥតមានចែងទាល់តែសោះ អំពីបទបញ្ជាដ៏ច្បាស់ណាមួយចំពោះថ្ងៃឈប់សម្រាក [ថ្ងៃអាទិត្យជាថ្ងៃទីមួួយក្នុងសប្តាហ៍] ឬអំពីវិន័យច្បាស់លាស់ណាមួយសម្រាប់ការរក្សាថ្ងៃឈប់សម្រាកឡើយ»។
«មកដល់វេលានៃការសុគតរបស់ព្រះគ្រីស្ទ គ្មានការផ្លាស់ប្តូរថ្ងៃទេ» ហើយ «បើតាមឯកសារវិញ វាបង្ហាញថាពួកគេ [ពួកសាវ័ក]...ពុំបានចេញសេចក្តីបញ្ជាជាក់លាក់ បង្គាប់ឱ្យលះបង់ចោលថ្ងៃទីប្រាំពីរដែលជាថ្ងៃឈប់សម្រាក ហើយគោរពនៅថ្ងៃទីមួយនៃសប្តាហ៍ទេ»។
ពួកកាតូលិករ៉ូមបានទទួលស្គាល់ថា ការផ្លាស់ប្តូរថ្ងៃឈប់សម្រាកត្រូវបានធ្វើដោយព្រះវិហាររបស់គេ ហើយពោលថា ដោយគោរពថ្ងៃអាទិត្យ ពួកប្រូតេស្តង់ គឺទទួលស្គាល់អំណាចរបស់វិហារគេហើយ។ គេបានថ្លែងថា៖ «នៅក្នុងក្រឹត្យវិន័យចាស់ ថ្ងៃសៅរ៍គឺជាថ្ងៃដែលបានញែកជាបរិសុទ្ធ ប៉ុន្តែ ព្រះវិហារដែលបានបង្គាប់ដោយព្រះយេស៊ូវគ្រីស្ទ និងដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ បានប្តូរថ្ងៃសៅរ៍ទៅថ្ងៃអាទិត្យវិញ ដូច្នេះ ឥឡូវនេះយើងគោរពថ្ងៃទីមួយជាថ្ងៃបរិសុទ្ធ ពុំមែនថ្ងៃទីប្រាំពីរទេ។ ថ្ងៃអាទិត្យឥឡូវនេះមានន័យថាជាថ្ងៃរបស់ព្រះអម្ចាស់»។
ពួកអ្នកនិពន្ធកាតូលិកបានលើកពី «ការប្តូរថ្ងៃឈប់សម្រាកទៅថ្ងៃអាទិត្យ ដែលពួកប្រូតេស្តង់មិនដែលជំទាស់នោះ» ថាជាទីសម្គាល់នៃ អំណាចរបស់វិហារកាតូលិក «...ពីព្រោះដោយរក្សាថ្ងៃអាទិត្យគេទទួល ស្គាល់អំណាចរបស់ព្រះវិហារ ឱ្យប្រសិទ្ធីពិធីជប់លៀង និងបញ្ជាគេឱ្យធ្វើបាបទៀតផង»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។ រ៉ូម ៣:២៤