ថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិតជំពួក២៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពីព្រោះនៅតែបន្តិចទៀត «នោះព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែនឥតបង្អង់ឡើយ។ ហេព្រើរ ១០:៣៧
នៅក្នុងព្រះវិហារនៅឯស្ថានសួគ៌ ក្នុងទីបរិសុទ្ធបំផុតមានក្រឹត្យវិន័យ របស់ព្រះ។ ហឹបដែលតម្កល់ក្រឹត្យវិន័យគឺបានគ្របដោយទីសន្តោសប្រោសជាកន្លែងដែលទ្រង់អង្វរករដោយសម្អាងព្រះលោហិតរបស់ទ្រង់ជួសអ្នកមានបាប។ នេះគឺតំណាងពីសហភាពនៃយុត្តិធម៌ និងមេត្តាធម៌ក្នុងគម្រោងការនៃការប្រោសលោះ ជាសហភាពមួយដែលធ្វើឱ្យអស់ទាំងស្ថានសួគ៌ ពោរពេញទៅដោយសេចក្តីងឿងឆ្ងល់។ នេះគឺជាអាថ៌កំបាំងនៃសេចក្តីមេត្តាករុណាដែលពួកទេវតាចង់ដឹងចង់ឃើញថាព្រះអាចនៅតែត្រឹមត្រូវឬយ៉ាងណានៅពេលទ្រង់រកយុត្តិធម៌ឱ្យអ្នកមានបាបដែលបានកែប្រែចិត្ត។
កិច្ចការរបស់ព្រះគ្រីស្ទជាអ្នកអង្វរករ គឺបានសម្តែងដោយហោរាសាការីថា៖ ទ្រង់ «នឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើង...ហើយនឹងតាំងសិរីល្អនៃទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ [ព្រះវរបិតា] ទ្រង់ ហើយទ្រង់នឹងបានជាសង្ឃលើបល្ល័ង្កទ្រង់ ហើយស្មារតីនៃសេចក្តីសុខសាន្តនឹងនៅរវាងព្រះទាំងពីរអង្គ»។ សាការី ៦:១២,១៣។
«ទ្រង់នឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើង»។ ដោយការសម្រុះសម្រួល និងយញ្ញបូជារបស់ទ្រង់ព្រះគ្រីស្ទគឺជាគ្រឹះស្ថាន និងជាអ្នកស្ថាបនានៃព្រះវិហាររបស់ព្រះ «ទ្រង់ជាថ្មជ្រុងយ៉ាងឯកដែលដោយសារទ្រង ដំណាក់ទាំងមូលនោះបានផ្គុំជាប់គ្នា ទាំងចម្រើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់»។ អេភេសូរ ២:២០,២១។ «ទ្រង់នឹងតាំងសិរីល្អនៃទីនោះឡើង»។ ចម្រៀងនៃអ្នកដែលបានប្រោសលោះនឹងថ្លែងដូច្នេះវិញថា៖ «រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ឱ្យរួចពីបាប...នោះសូមឱ្យទ្រង់បានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ»។ វិវរណៈ ១:៥,៦។ ទ្រង់ «នឹងគង់គ្រប់គ្រងនៅលើបល្ល័ង្ករបស់ទ្រង់ ហើយទ្រង់នឹងបានជាសង្ឃលើបល្ល័ង្កទ្រង់»។ ព្រះវរបិតាពុំទាន់បានហៅទ្រង់នូវនគរមួយដែលទ្រង់នឹងសោយរាជ្យតរៀងទៅ។ លូកា ១:៣៣។ ក្នុងនាមជាសង្ឃ ឥឡូវនេះព្រះគ្រីស្ទកំពុងតែពិចារណាជាមួយព្រះវរបិតានៅលើបល្ល័ង្កទ្រង់។ នៅលើបល្ល័ង្ក គឺទ្រង់ដែល «ទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើង» «ទ្រង់បានត្រូវសេចក្តីល្បួងគ្រប់យ៉ាង ដូចជាយើងរាល់គ្នាដែរ តែឥតធ្វើបាប» ឡើយ ដើម្បីឱ្យទ្រង់អាច «នឹងជួយដល់អស់អ្នកដែលត្រូវសេចក្តីល្បួងដែរ»។ អេសាយ ៥៣:៤; ហេព្រើរ ៤:១៥; ២:១៨។ ព្រះហស្តដែលមានស្នាមរបួស ចំហៀងទ្រង់ដែលគេបានចាក់ ព្រះបាទដែលបានខូចអង្វរសម្រាប់មនុស្សដែលវិនាស ព្រោះការប្រោសលោះរបស់គេត្រូវបានទិញដោយតម្លៃនេះ។
«ហើយស្មាក្តីនៃសេចក្តីសុខសាន្តនឹងនៅរវាងព្រះទាំងពីរអង្គ»។ សេចក្តីស្រឡាញ់របស់ព្រះវរបិតា គឺជាគ្រឹះស្ថាននៃការសង្គ្រោះសម្រាប់ពូជសាសន៍ដែលបានបាត់បង់។ ព្រះយេស៊ូវមានបន្ទូលទៅពួកសាវកទ្រង់ថា៖ «ដ្បិតព្រះវរបិតា ទ្រង់ក៏ស្រឡាញ់អ្នករាល់គ្នាដែរ»។ ព្រះគឺ «នៅក្នុងព្រះគ្រីស្ទកំពុងផ្សះផ្សាលោកីយ៍នឹងព្រះអង្គទ្រង់»។ «ព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់កំពុងផ្សះផ្សាលោកីយ៍នឹងព្រះអង្គទ្រង់»។ «ព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយ»។ យ៉ូហាន ១៦:២៧; កូរិនថូសទី២ ៥:១៩; យ៉ូហាន ៣:១៦។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នកដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ។ ហេព្រើរ ១០:១៤