ថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សាស្តាជំពួក១
កម្មវត្ថុនៃរោងឧបោសថ បានបើកឱ្យឃើញអាថ៌កំបាំងនៃការខកចិត្ត និងប្រព័ន្ធនៃសេចក្តីពិតដ៏ពេញលេញមួយ ដែលប្រស្រ័យទាក់ទងគ្នាហើយ ស្របតាមគន្លងគ្នាបង្ហាញឱ្យឃើញថា ព្រះហស្តរបស់ព្រះបានដឹកនាំមហាចលនានិវត្ត។ អ្នកដែលបានទន្ទឹងចាំក្នុងជំនឿចំពោះការយាងមករបស់ទ្រង់បានរំពឹងថា ទ្រង់នឹងយាងមកក្នុងសិរីល្អ ប៉ុន្តែ នៅពេលក្តីសង្ឃឹមរបស់គេត្រូវបានក្លាយទៅជាការខកចិត្ត គេពុំបានដឹងថាព្រះយេស៊ូវស្ថិតនៅឯណាទេ។ ឥឡូវនេះ នៅក្នុងទីបរិសុទ្ធបំផុត គេបានទន្ទឹងចាំសម្តេចសង្ឃរបស់ខ្លួនម្តងទៀតដែលនឹងលេចមកជាស្តេច និងជាអ្នករំដោះក្នុងពេលបន្តិចទៀត។ ពន្លឺពីរោងឧបោសថបានបំភ្លឺអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ ទោះបីជាគេពុំបានយល់ដំណឹងដែលគេផ្សាយក៏ដោយដំណឹងនោះ គឺត្រឹមត្រូវទេ។
កំហុសគឺពុំមែននៅក្នុងការទូទាត់លេខអត្តនៃពេលវេលានោះទេ គឺក្នុងព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅចុងបញ្ចប់នៃ២៣០០ថ្ងៃវិញ។ តែអ្វីៗដែលបានទាយដោយទំនាយនោះគឺបានសម្រេចទាំងអស់។
ព្រះគ្រីស្ទបានយាងមកមែន តែពុំមែនមកផែនដីទេ គឺមកឯទីបរិសុទ្ធបំផុតក្នុងព្រះវិហារនៅស្ថានសួគ៌ឯនុះ៎៖ «ខ្ញុំក៏ឃើញក្នុងការជាក់ស្តែង ពេលយប់នោះ មានមួយអង្គដូចជាមនុស្សជាតិ ទ្រង់យាងមកក្នុងពពកឰដ៏អាកាស» មិនមែនមកផែនដីទេ តែ «ទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ»។ ដានីយ៉ែល ៧:១៣។
ការយាងមកនេះក៏ត្រូវបានទាយដោយហោរាម៉ាឡាគីដែរថា៖ «ព្រះអម្ចាស់ដែលឯងរាល់គ្នាស្វែងរកនោះ ទ្រង់នឹងលោតែមកដល់ព្រះវិហាររបស់ទ្រង់ភ្លាម ឯទូតដែលនាំសេចក្តីសញ្ញាមក ជាសេចក្តីសញ្ញាដែលឯង រាល់គ្នាចង់បានទាំងម៉្លេះនោះ មើលន៍ ទ្រង់យាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ ម៉ាឡាគី ៣:១។ ការដែលព្រះអម្ចាស់យាងមកឯព្រះវិហាររបស់ទ្រង់ គឺយាងទៅ «មួយព្រឹប» តែម្តងដោយរាស្ត្រព្រះអង្គមិនបានដឹងខ្លួនផង។ គេពុំបានស្វែងរកព្រះអង្គនៅទីនោះទេ។
ពួកបណ្តាជនពុំបានរៀបចំខ្លួនដើម្បីនឹងជួបព្រះអម្ចាស់របស់គេនៅឡើយទេ ពីព្រោះនៅមានការរៀបចំមួយដែលត្រូវសម្រេចសម្រាប់ពួកគេ។ នៅពេលគេដើរតាមសម្តេចសង្ឃក្នុងកិច្ចការរបស់ទ្រង់ដោយជំនឿនោះ ករណីយកិច្ចថ្មីៗនឹងត្រូវបានសម្តែងឱ្យឃើញ។ ដំណឹងមួយទៀតគឺនឹងត្រូវផ្សាយដល់ក្រុមជំនុំ។
តើអ្នកណានឹងឈរនៅបាន?
ហោរាបានមានប្រសាសន៍ថា៖ «តើមានអ្នកណាធន់នៅបានក្នុងកាលដែលទ្រង់យាងមកនោះ តើអ្នកណានឹងឈរនៅ ក្នុងកាលដែលទ្រង់លេចមក?...ទ្រង់នឹងគង់ចុះដូចជាជាងសំរងហើយនឹងដេញអាចម៍ប្រាក់ ទ្រង់នឹងសម្អាតពួកកូនចៅពួកលេវី ហើយសម្រងគេដូចជាមាស ហើយនិងប្រាក់ នោះគេនឹងថ្វាយតង្វាយដល់ព្រះយេហូវ៉ាដោយសេចក្តីសុចរិត»។ ម៉ាឡាគី ៣:២,៣។ នៅពេលការអង្វរកររបស់ព្រះគ្រីស្ទនឹងត្រូវឈប់លែងមានតទៅទៀត អ្នកដែលរស់នៅលើផែនដីនឹងត្រូវឈរនៅចំពោះព្រះភ័ក្រ្តរបស់ព្រះដោយគ្មានអ្នកសម្រុះសម្រួល។ សំលៀកបំពាក់របស់គេត្រូវតែ ឥតខ្ចោះ ចរិតរបស់គេត្រូវតែបានជ្រះស្អាតពីអំពើបាបដោយព្រះលោហិតនៃការប្រោះ។ តាមរយៈព្រះគុណរបស់ព្រះនិងការខិតខំយ៉ាងអស់ពីចិត្តរបស់គេ ពួកគេត្រូវតែធ្វើជាអ្នកមានជ័យជម្នះក្នុងការប្រយុទ្ធជាមួយសេចក្តីអាក្រក់។ ក្នុងពេលដែលការជំនុំជម្រះដោយសុើបអង្កេតកំពុងតែប្រព្រឹត្តទៅនៅស្ថានសួគ៌ ក្នុងពេលដែលបាបកម្មនៃអ្នកជឿដែលបានសោយសោក កំពុងតែបានលុបចេញពីរោងឧបោសថ នោះក៏នឹងមានការងារពិសេសមួយ ដើម្បីបំបាត់អំពើបាបក្នុងចំណោមរាស្ត្ររបស់ព្រះដែលនៅលើផែនដីដែរ។ កិច្ចការនេះគឺត្រូវបានសម្តែងនៅក្នុងព្រះរាជសារនៃគម្ពីរវិវរណៈជំពូក១៤។ នៅពេលកិច្ចការនេះត្រូវបានសម្រេចសព្វគ្រប់ហើយ ពួកគ្រីស្ទបរិស័ទនឹងបានត្រៀមខ្លួនជាស្រេច សម្រាប់ដំណើរយាងមករបស់ទ្រង់។ បន្ទាប់មក ក្រុមជំនុំដែលព្រះអម្ចាស់របស់យើងនឹងទទួលយកនាពេលទ្រង់យាងមកនោះ នឹងបានទៅ «ជាពួកជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីឱ្យខូចឡើយ»។ អេភេសូរ ៥:២៧។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នកដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ។ ហេព្រើរ ១០:១៤