ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៣៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែដែលគ្រប់គ្នាកើតមានសេចក្តីល្បួង នោះគឺដោយសារតែសេចក្តីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមទេ។ យ៉ាកុប ១:១៤
នៅពេលប្រព័ន្ធកាតូលិកត្រូវបានស្ថាបនាឡើង ការលើកតម្កើងថ្ងៃអាទិត្យក៏បានបន្តទៅមុខ។ ថ្ងៃទីប្រាំពីរត្រូវបានចាត់ទុកថាជាថ្ងៃឈប់សម្រាកអស់មួយរយៈ ប៉ុន្តែ ការផ្លាស់ប្តូរនៅតែចាប់ផ្តើមជាលំដាប់។ បន្ទាប់មកប៉ាបបានបញ្ជាសង្ឃប្រចាំតំបន់ ឱ្យណែនាំអ្នកដែលបំពានថ្ងៃអាទិត្យ ក្រែ លោគេនឹងនាំមកនូវគ្រោះកាចដ៏ធំមកលើខ្លួនគេ និងអ្នកជិតខាងខ្លួន។
ក្រឹត្យក្រមនៃក្រុមប្រឹក្សា ឃើញថាឥតគ្រប់គ្រាន់ឡើយ អាជ្ញាធរលោកីយ៍ក៏បានអង្វរឱ្យចេញបញ្ញត្តិដែលនឹងបំភិតបំភ័យដល់មនុស្សទាំងពួង ហើយនិងបង្ខំគេឱ្យឈប់ធ្វើការនៅថ្ងៃអាទិត្យ។ នៅក្នុងអង្គប្រជុំនៃគណៈប្រតិភូប្រចាំវិហារដែលបានប្រព្រឹត្តឡើងក្នុងក្រុងរ៉ូម អស់ទាំងការសម្រេចពីមុនទាំងប៉ុន្មាន ត្រូវបានបញ្ជាក់សាជាថ្មី ហើយបានបញ្ចូលក្នុងច្បាប់សាស្តាចារ្យទាំងបានចេញឱ្យប្រតិបត្តដោយអាជ្ញាធរស៊ីវិលផងដែរ។
ការដែលឥតមានអំណាចពីបទគម្ពីរឱ្យគាំទ្រនូវការគោរពថ្ងៃអាទិត្យបានធ្វើឱ្យមានសេចក្តីអាម៉ាស់។ ប្រជាជនបានសួរសិទ្ធិរបស់គ្រូខ្លួនក្នុងការផាត់ចោលសិក្ខាបទនេះគឺ «ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង» ហើយបែរមកគោរពថ្ងៃនៃព្រះអាទិត្យទៅវិញ។ ដើម្បីបំពេញការខ្វះខាតនៃទីបន្ទាល់នៃព្រះគម្ពីរមធ្យោបាយផ្សេងទៀតគឺជាការចាំបាច់។
អ្នកគាំទ្រថ្ងៃអាទិត្យដ៏ខ្ជាប់ខ្ជួនម្នាក់ ដែលបន្ទាប់ពីបានអញ្ជើញទៅទស្សនាវិហារអង់គ្លេសនៅចុងសតវត្សទីដប់ពីរ ត្រូវបានពួកស្មរបន្ទាល់ស្មោះត្រង់សម្រាប់សេចក្តីពិតជំទាស់នឹងគាត់ ម៉្លោះហើយ ការខិតខំចាកចេញពីស្រុកទេសដោយមានមូលហេតុមួយនោះ ក្លាយជាឥតផលប្រយោជន៍ទៅវិញ។ នៅពេលគាត់ត្រឡប់មកវិញ គាត់បានយកសំណុំរឿងមួយ ទាំងអះអាងថាបានមកពីព្រះផ្ទាល់ ហើយនៅក្នុងនោះមានសេចក្តីបញ្ជាឱ្យគោរពថ្ងៃអាទិត្យ ហើយគាត់ថែមទាំងមានសេចក្តីគំរាមកំហែងដ៏អាក្រក់ ដើម្បីបំភិតបំភ័យដល់អ្នកដែលមិនស្តាប់ឱវាទគាត់។ គាត់បានថ្លែងថាឯកសារដ៏មានតម្លៃនេះ ធ្លាក់មកពីស្ថានសួគ៌ ហើយថាបានរកឃើញនៅក្នុងក្រុងយេរូសាឡិម លើអាសនារបស់សន្តបុគ្គលស៊ីមៀន នៅភូមិគាល់កូថា។ តែតាមពិត បល្ល័ង្កនៃសង្ឃរាជនៅឯរ៉ូមនេះទេដែលជាប្រភពនៃឯកសារនោះ។ ការបន្លំក្លែងក្លាយត្រូវបានពួកអ្នកមានតំណែងខ្ពស់នៃវិហារកាតូលិករ៉ូម ចាត់ទុកថាជាការត្រឹមត្រូវតាមច្បាប់ជាយូរមកហើយ។
ប៉ុន្តែ ទោះបីជាបានខំប្រឹងតាំងភាពបរិសុទ្ធនៃថ្ងៃអាទិត្យប៉ុណ្ណឹង ហើយក៏ដោយ ក៏ពួកប៉ាបផ្ទាល់បានថ្លែងសារភាពជាសាធារណៈថា ថ្ងៃសប្បាតហ៍មានអំណាចមកពីព្រះដែរ។ នៅក្នុងសតវត្សទី១៦ ក្រុមប្រឹក្សា កាតូលិករ៉ូមបានថ្លែងថា៖ «ចូរឱ្យអស់ទាំងពួកគ្រីស្ទានចងចាំថា ថ្ងៃទីប្រាំពីរគឺត្រូវបានឧទ្ទិសដល់ព្រះ ហើយត្រូវបានទទួលស្គាល់នឹងគោរពផង មិនមែនត្រឹមតែដោយពួកជូវទេ តែដោយអស់ទាំងអ្នកដទៃទៀតដែលមានពុតថា គោរពព្រះផងដែរ តែយើងជាពួកគ្រីស្ទាន បានប្តូរថ្ងៃឈប់សម្រាករបស់គេមកជាថ្ងៃនៃព្រះអម្ចាស់ហើយ»។ អ្នកដែលជាន់ឈ្លីក្រឹត្យវិន័យពីស្ថានសួគ៌ គឺមិនមែនថាមិនដឹងពីចរិយានៃការប្រព្រឹត្តរបស់ខ្លួនគេនោះទេ។
ពិន័យដ៏ធ្ងន់
ឧទាហរណ៍ដ៏ច្បាស់លាស់នៃនយោបាយរបស់រ៉ូម គឺបានឃើញក្នុងការធ្វើទុក្ខបុកម្នេញដ៏យូរដល់ពួកវ៉លដូ ដោយកម្ចាយឈាមអ្នកដែលគោរពថ្ងៃឈប់សម្រាក។ ប្រវត្តិសាស្ត្រនៃវិហារនៅប្រទេសអេធីយ៉ូពី (Ethiopia) និងប្រទេសអាប៊ីសនា (Abyssnia) មានសារៈសំខាន់ណាស់។ ក្នុងក្រអៅនៃសម័យងងឹត ពួកគ្រីស្ទាននៃអាហ្វ្រិកកណ្តាលបាននៅឯកោតែឯង ហើយត្រូវ ពិភពលោកបំភ្លេចចោលហើយជាច្រើនសតវត្ស គេបានអរសប្បាយដោយមានសេរីភាពក្នុងជំនឿរបស់ខ្លួន។ ទីបំផុតវិហាររ៉ូមបានដឹងឮពីប្រទេសនេះ ហើយគេបានបញ្ឆោតព្រះចៅអធិរាជនៃប្រទេសអាប៊ីសនា ឱ្យទទួលស្គាល់សម្តេចប៉ាបថាជាតួតំណាងព្រះគ្រីស្ទ។ បញ្ញត្តិមួយក៏ត្រូវបានបញ្ចេញ ហាមមិនឱ្យកាន់ថ្ងៃឈប់សម្រាកក្រោមការពិន័យដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែការប្រើអំណាច ផ្តាច់ការនៃវិហារកាតូលិករ៉ូមបានក្លាយទៅជាបន្ទុកដ៏ធ្ងន់ រហូតដល់ពួកអាប៊ីសនាខំប្រឹងទម្លាក់ចេញវិញ។ គេបានបណ្តេញពួកកាតូលិករ៉ូមចេញពីតំបន់ត្រួតត្រារបស់ខ្លួន ហើយជំនឿបុរាណក៏បានមានឡើងវិញ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ យ៉ាកុប ១:១៩