ថ្ងៃពុធ ទី១២​ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឱ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​អើយមនុស្ស​​​ណា​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ នោះ​មាន​ពរ​ហើយ។ ទំនុកតម្កើង ៨៤:១២

អំណានប្រចាំថ្ងៃ៖ ការវិលត្រឡប់ទៅស្រុកកាណានវិញ

រួចឡាបាន់បាននិយាយថា «សូមឱ្យព្រះយេហូវ៉ាទតមើលឯងហើយនិងអញក្នុងកាលដែលយើងនៅឃ្លាតឆ្ងាយពីគ្នា បើឯងធ្វើបាបកូនអញ ឬយកប្រពន្ធទៀតលើសពីកូនអញ ក្នុងកាលដែលគ្មានមនុស្សណានៅជាមួយនោះ មើលព្រះទ្រង់ជាសាក្សីដល់ឯងហើយនិងអញស្រាប់ហើយ»។យ៉ាកុបបានធ្វើការសន្យាជាឧឡារិកនៅចំពោះព្រះថាគាត់នឹងមិនយកប្រពន្ធឯណាទៀតឡើយ។ «រួចឡាបាន់និយាយទៅកាន់យ៉ាកុបទៀតថា មើលគំនរថ្មនេះនិងបង្គោលនេះហើយដែលអញបានដាក់នៅកណ្តាលឯង ហើយ​និងអញ គំនរនេះនិងបង្គោលនេះនឹងបានជាបន្ទាល់ថា អញមិនរំលងគំនរនេះទៅឯឯង ហើយឯងក៏មិនរំលងគំនរ ឬបង្គោលនេះមកឯអញ ប្រយោជន៍នឹងធ្វើអាក្រក់អ្វីទ្បើយ។ សូមឱ្យព្រះនៃអ័ប្រាហាំជាព្រះនៃណាឃរ គឺជាព្រះ​នៃអយ្យកោរបស់លោក ទ្រង់ជំនុំជម្រះយើងចុះ នៅទីនោះយ៉ាកុប​ក៏ស្បថនឹង​ព្រះដែលជាទីកោតខ្លាចនៃអ៊ីសាកឪពុកខ្លួនដែរ។

ហើយយ៉ាកុប​គាត់ក៏ធ្វើដំណើរទៅ ហើយមានពួកទេវតារបស់ព្រះមកជួបនឹងគាត់។ កាលឃើញហើយនោះ គាត់និយាយថា «នេះជាពួកពល​បរិវាររបស់ព្រះ»។ គាត់បានឃើញទេវតារបស់ព្រះក្នុងសុបិននៅព័ទ្ធ​រុំជុំវិញ​គាត់។ យ៉ាកុបបានផ្ញើសារផ្សះផ្សានិងបន្ទាបខ្លួនទៅកាន់អេសាវ​បង​របស់​គាត់។ «ហើយពួកអ្នកបំរើក៏ត្រឡប់មកឯយ៉ាកុបវិញ ជំរាបថា យើងខ្ញុំបាន​ទៅដល់អេសាវ ជាបងលោកហើយ លោកក៏អញ្ជើញមកដែរ ព្រមទាំងនាំ​មនុស្ស៤០០នាក់មកជាមួយផង។ នោះ យ៉ាកុបក៏ភ័យ​ខ្លាច​យ៉ាងខ្លាំង ហើយមានសេចក្តីថប់ព្រួយក្នុងទ្រូង ក៏ចែកពួកគេព្រមទាំងហ្វូងចៀម​ហ្វូងគោ និងអូដ្ឋជាពីរពួក ដោយគិតថា បើអេសាវមកវាយពួកមួយនោះ ពួកមួយទៀតនឹងរត់បាន។ យ៉ាកុបក៏ទូលថា ឱព្រះនៃអ័ប្រាហាំជីតាទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុកទូលបង្គំ ឱព្រះយេហូវ៉ាអើយ ទ្រង់បានមានបន្ទូល​នឹង​ទូលបង្គំថា ចូរវិលទៅឯញាតិសន្តានឯងនៅស្រុកឯងវិញទៅ នោះអញនឹង​ប្រោសសេចក្តីល្អដល់ឯង ទូលបង្គំមិនគួរឱ្យបានអស់ទាំងសេចក្តីសប្បុរស និងអស់ទាំងសេចក្តីស្មោះត្រង់ដែលទ្រង់បានផ្តល់មកទូលបង្គំជាអ្នកបំរើទ្រង់ទេ ដ្បិតទូលបង្គំបានឆ្លងទន្លេយ័រដាន់នេះមានតែដំបងមួយប៉ុណ្ណោះ តែឥឡូវនេះទូលបង្គំបានកើតជាពីរពួក ហើយសូមទ្រង់ប្រោសឱ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយទូលបង្គំនេះទាំងម្តាយទាំងកូនផង ទ្រង់បានមានបន្ទូលថា អញនឹងប្រោស​សេចក្តី​ល្អដល់ឯងជាពិតប្រាកដ ហើយនឹងធ្វើឱ្យពូជឯងបានគ្នាច្រើន ដូចជាខ្សាច់នៅសមុទ្រដែលប្រមាណមិនបាន។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកុប្ប​ត្តិ ៣២:១-២១

ខចងចាំ៖​​ កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ។ កាឡាទី ៦:៧

Powered by CAM