ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដោយសារ​សេចក្តី​ជំនឿ កាល​ម៉ូសេ​បាន​កើត​មក នោះ​ឪពុក​ម្តាយ​បាន​លាក់​លោក​ទុក​៣​ខែ ឥត​មាន​នឹក​ខ្លាច​ដល់​បញ្ញត្ត​របស់​ស្តេច​ឡើយ ពី​ព្រោះ​បាន​ឃើញ​ថា​ជា​កូន​ថ្លោស​ល្អ។ ហេព្រើរ ១១:២៣

អំណានប្រចាំថ្ងៃ៖ លោកម៉ូសេ

នៅគ្រាដែលក្រឹត្យច្បាប់ដ៏ឃោរឃៅមានសុពលភាពជាធរមាន លោកម៉ូសេបានកើតមក។ ម្តាយរបស់គាត់បានព្យាយាមលាក់គាត់​យ៉ាង​អស់សមត្ថភាពដោយប្រើគ្រប់វិធី រួចគាត់បានធ្វើកូនទូកពីដើមបបុស ហើយពរជ័រ លាបម្រ័ក្សណ៍ កុំឱ្យទឹកចូលបាន ហើយដាក់កូនទូកនោះនៅក្បែរមាត់ទន្លេ ឯបងស្រីគាត់ក៏ឈរមើលពីចម្ងាយ ចង់ដឹងហេតុដែលនឹងកើតមានយ៉ាងដូចម្តេចចំពោះប្អូនខ្លួន។ ទេវតាជាច្រើនអង្គក៏បានតាមឃ្លាំមើលកុំឱ្យមានហេតុអាក្រក់ណាកើតដល់ទារកដែលគ្មានទីពឹងដែលត្រូវបាន​ម្តាយជាទីស្រឡាញ់ យកទៅដាក់នៅទីនេះ ហើយថ្វាយការថែរក្សាកូនតូចនោះទៅព្រះដោយការអធិស្ឋានលាយនឹងទឹកភ្នែក​ផងដែរ។

ទេវតាបាននាំជំហានបុត្រីស្តេចផារ៉ោនទៅកាន់ទន្លេ ត្រង់ចំណុចដែលគេបានដាក់ទារកតូចឥតដឹងអ្វីដ៏ចំឡែកនោះ។ នាងមានការចាប់​អារម្មណ៍​ទៅលើកូនទូកដ៏ចំឡែកនោះ ព្រះនាងបានចាត់ភីលៀងម្នាក់ឱ្យទៅយកទូកនោះមកថ្វាយទ្រង់។ ហើយនៅពេលដែលព្រះនាងបានបើកគម្របកូនទូកចំឡែកនោះ នាងបានទតឃើញទារកជាទីស្រឡាញ់ម្នាក់។ «ហើយ​មើល​វាស្រែកយំទ្បើង នាងក៏មានព្រះទ័យផ្តួចអាណិតដល់វាដោយមាន​សុវនីយ៍ថា នេះឯងពិតជាកូនសាសន៍ហេព្រើរ​ហើយ ហើយនាងបាន​សម្រេចចិត្តមួយរំពេចថា វានឹងក្លាយជាកូនប្រុសរបស់នាង។ ហើយបងស្រីរបស់កូនតូចក៏ទូលសួរបុត្រីផារ៉ោនថា «តើព្រះនាងចង់ឱ្យខ្ញុំម្ចាស់ទៅរកមេដោះពីពួកស្រីសាសន៍ហេព្រើរមកបំបៅកូននេះឬទេ? បុត្រីផារ៉ោន​មាន​ព្រះបន្ទូលថា អើទៅចុះ»។

បងស្រីរបស់ទារកតូចនោះបានរត់ទៅរកម្តាយដោយអំណរ ហើយរៀបរាប់ប្រាប់ម្តាយអំពីដំណឹងដ៏សប្បាយរីករាយ ហើយបាននាំទៅជួប​បុត្រី​ផារ៉ោននៅកន្លែងដែលបុត្រីស្តេចប្រគល់កូន តូចនោះមកឱ្យម្តាយ​ខ្លួនយក​មកបំបៅ ហើយនាងបានទទួលប្រាក់ខែក្នុងការចិញ្ចឹមកូនរបស់នាងថែមទៀតផង។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ២​:១-១០

ខចងចាំ៖​​ កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ ។ អេសាយ ៤១:១០

Powered by CAM