ថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដោយសារ​សេចក្តី​ជំនឿ នោះ​លោក​ក៏​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ ឥត​កោតខ្លាច​ដល់​សេចក្តី​កំហឹង​នៃ​ស្តេច​ឡើយ ដ្បិត​លោក​​បាន​​កាន់​យ៉ាង​ខ្ជាប់ខ្ជួន ហាក់​ដូច​ជា​ឃើញ​ព្រះ​ដ៏​មើល​មិន​ឃើញ​ដែរ។ ហេព្រើរ ១១:២៧

អំណានប្រចាំថ្ងៃ៖ ព្រះគ្រប់គ្រងលើគ្រប់ទាំងអស់

នៅពេលម៉ូសេមានអាយុ ៤០ឆ្នាំ «នោះលោកចេញទៅឯញាតិសន្តានខ្លួនក៏បានឃើញការទុក្ខលំបាករបស់គេ ហើយឃើញសាសន៍អេស៊ីព្ទម្នាក់កំពុងតែវាយសាសន៍ហេព្រើរម្នាក់ដែលជាសាច់ញាតិ។

នោះលោក​ក្រឡេក​មើល​នេះ មើលនោះ ឃើញថាគ្មានអ្នកណាសោះក៏សម្លាប់សាសន៍អេស៊ីព្ទនោះកប់ក្នុងខ្សាច់ចោលទៅ។ ហើយនៅ​ថ្ងៃ​ទីពីរ គាត់ចេញទៅបានឃើញសាសន៍ហេព្រើរ​ពីរនាក់​កំពុងតែ​ប្រឈ្លោះគ្នា ក៏និយាយនឹងអ្នកដែលធ្វើខុសថា ហេតុអ្វីបានជាអ្នកវាយគូកន​ដូច្នេះ? អ្នកនោះឆ្លើយតបថា តើអ្នកណាបានតាំងឯងឱ្យធ្វើជាចៅហ្វាយ ហើយជា​ចៅក្រម លើ​យើងរាល់គ្នា តើគិតសម្លាប់អញដូចជាបានសម្លាប់សាសន៍អេស៊ីព្ទម្នាក់នោះទៀតឬអី? នោះម៉ូសេ មានសេចក្តីភ័យខ្លាចយ៉ាងខ្លាំង ដោយគិតថាការនោះប្រាកដជាគេដឹងហើយ ឥឡូវនេះ នៅពេលដែល​ផារ៉ោនទ្រង់បានឮការនោះ ទ្រង់ក៏រកសម្លាប់ម៉ូសេ។ តែលោករត់ចេញពីចំពោះព្រះភ័ក្ត្រទ្រង់ ហើយបានស្នាក់នៅក្នុងទឹកដីស្រុកម៉ាឌាន»។ ព្រះទ្រង់​បានដឹកនាំផ្លូវរបស់គាត់ ហើយគាត់បានស្នាក់នៅផ្ទះជាមួយយេត្រូ បុរសម្នាក់ដែលបានថ្វាយបង្គំដល់ព្រះ។ គាត់ជាអ្នកគង្វាលចៀម ហើយក៏ជាសម្តេចសង្ឃនៃស្រុកម៉ាឌាន។

កូនស្រីៗរបស់គាត់បាន​​មើលថែ​ទាំហ្វូងចៀមរបស់គាត់។ ប៉ុន្តែ មិនយូរ​ប៉ុន្មានហ្វូងចៀមទាំងអស់របស់យេត្រូ ត្រូវបានប្រគល់ឱ្យម៉ូសេ ជាអ្នក​មើល​ថែទាំ ហើយម៉ូសេបានរៀបការ ជាមួយកូនស្រីរបស់​គាត់ហើយ​បានរស់នៅឯស្រុកម៉ាឌាន​អស់រយៈពេល៤០​ឆ្នាំ។លោកម៉ូសេបាន​សម្លាប់​សាសន៍អេស៊ីព្ទលឿនពេក។ គាត់គិតស្មានថាបណ្តាជនអ៊ីស្រាអែលបានយល់ជ្រួតជ្រាបពីបុព្វហេតុពិសេសរបស់ព្រះដែលបានតាំងគាត់ឱ្យរំដោះពួកគេ។ ប៉ុន្តែ ព្រះជាម្ចាស់ ទ្រង់មិនបានរៀបចំ ដើម្បីរំដោះរាស្ត្រអ៊ីស្រាអែលចេញដោយការធ្វើសង្គ្រាម ដូចជាលោកម៉ូសេបានគិតនោះទេ ប៉ុន្តែ ទ្រង់​រំដោះដោយព្រះចេស្តាដ៏ខ្លាំងអស្ចារ្យរបស់ព្រះអង្គផ្ទាល់ដែលនឹងថ្វាយសិរីល្អ​ដល់ព្រះអង្គតែមួយប៉ុណ្ណោះ។ ព្រះបាននាំឱ្យម៉ូសេសម្លាប់ជនជាតិអេស៊ីព្ទ​នោះ ដើម្បីឱ្យបានសម្រេចបំណងព្រះហប្ញទ័យរបស់ទ្រង់។ បុព្វហេតុរបស់ទ្រង់ក្នុងការនាំយកលោកម៉ូសេចូលទៅក្នុងរាជវង្សនៃប្រទេសអេស៊ីព្ទ ជាកន្លែងដែល​គាត់បានទទួលការអប់រំយ៉ាងហ្មត់ចត់ តែគាត់នៅតែពុំបាន​រៀបចំខ្លួន ដើម្បីឱ្យព្រះអាចប្រគល់ការងារដ៏ធំដែលទ្រង់ចង់ឱ្យ​គាត់បំពេញ​នោះទេ។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ២:១១-២៥

ខចងចាំ៖​​ ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ចុះកុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។ ទំនុកតម្កើង ៣៧:៧

Powered by CAM