ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឯ​រូប​ធ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្តី​កំភូត​នោះ​ផង បាន​ជា​ជាង ដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា សូម​តើន​ឡើង ហើយ​ដល់​ដុំ​ថ្ម​គ​ថា សូម​ក្រោក​ឡើង​ចុះ តើ​រូប​នោះ​នឹង​បង្រៀន​បាន​ឬ មើល គេ​ស្រោប​វា​ដោយ​មាស និង​ប្រាក់​តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ ឯ​ព្រះយេហូវ៉ា ទ្រង់​គង់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះ​ទ្រង់​ចុះ។ ហាបាគុក ២:១៨-២០

អំណានប្រចាំថ្ងៃ៖ សេចក្តីសង្ឃឹមរៀបតែនឹងកន្លងផុតទៅហើយ

ស្តេចពីរអង្គចុងក្រោយដែលបានគ្រងរាជបល្ល័ង្កនៃប្រទេសអេស៊ីព្ទបានរំលោភជិះជាន់ដល់សាសន៍ហេព្រើរយ៉ាងព្រៃផ្សៃ។ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលបានប្រឹងប្រែង លើកសេចក្តីជំនឿដែលកំពុងតែលិចលង់របស់សាសន៍អ៊ីស្រាអែលដោយយោងទៅលើសេចក្តីសន្យាដែលព្រះបានប្រទានដល់លោកអ័ប្រាហាំ និងពាក្យទំនាយរបស់លោកយ៉ូសែប មុននឹងការស្លាប់ដែលបានទាយទុកជាមុនអំពីការរំដោះរបស់ពួកគេ ចេញពី​ប្រទេស​អេស៊ីព្ទ។ បណ្តាជនខ្លះបានស្តាប់និងជឿតាម។ មួយចំនួនទៀតបានសម្លឹងមើលទៅស្ថានភាពនៃទុក្ខព្រួយរបស់ពួកគេហើយមិនមានសង្ឃឹមឡើយ។

បណ្តាជនអ៊ីស្រាអែលបានទទួលឥទ្ធិពលពីបរិយាកាសនៅជុំវិញសាសន៍អេស៊ីព្ទបានដឹងពីសេចក្តីសង្ឃឹមរបស់កូននៅអ៊ីស្រាអែល ហើយ​បាន​ចំអកមើល​ងាយ​ សេចក្តីសង្ឃឹមលើការរំដោះរបស់ពួកគេ ហើយបាននិយាយមើលងាយដល់ព្រះចេស្តានៃព្រះរបស់​សាសន៍អ៊ីស្រាអែល។ ពួកនោះ (អេស៊ីព្ទ) បានចង្អុលទៅស្ថានភាពរបស់ពួកគេ (អ៊ីស្រាអែល) ជាមនុស្សដែលគ្រាន់តែជាសាសន៍នៃទាសករមួយតែប៉ុណ្ណោះ ហើយបាន​និយាយ​ដោយក្រអឺតក្រទមថា ប្រសិនបើព្រះរបស់អ្នកឯងពិតជាយុត្តិធម៌ មានមេត្តាករុណា ហើយមានអំណាចលើព្រះទាំងឡាយរបស់សាសន៍អេស៊ីព្ទមែន ហេតុអ្វីបានជាទ្រង់មិនធ្វើឱ្យអ្នករាល់គ្នាមានសេរីភាពទៅ? តើហេតុអ្វីបានជាទ្រង់មិនបង្ហាញភាពអស្ចារ្យនិងអំណាចរបស់ទ្រង់ ហើយ​លើកតម្កើង​អ្នករាល់គ្នាទ្បើងទៅ?

បន្ទាប់មកសាសន៍អេស៊ីព្ទបានទាក់ទាញពួកអ៊ីស្រាអែលឱ្យចាប់អារម្មណ៍ទៅលើបណ្តាជន​របស់ពួកគេ ដែលបានថ្វាយបង្គំព្រះផ្សេងៗតាមចិត្តគេចង់ ដែលសាសន៍អ៊ីស្រាអែលបានចាត់ទុកថាជាព្រះក្លែងក្លាយ។ ពួក​គេ​បាននិយាយដោយលើកតម្កើង​ខ្លួនថា ព្រះរបស់ពួកគេបានធ្វើឱ្យពួកគេចម្រើនទ្បើង ហើយបានផ្តល់ស្បៀងអាហារនិងសំលៀកបំពាក់ដល់ពួកគេ ព្រម​ទាំងធ្វើឱ្យពួកគេចម្រើនទ្បើងហើយបានផ្តល់ស្បៀងអាហារ ព្រម​​ទាំងធ្វើឱ្យពួកគេបានក្លាយជាអ្នកមានថែមទៀតផង ហើយគេនិយាយថាព្រះរបស់ពួកគេបានប្រគល់ជនជាតិអ៊ីស្រាអែល មក​ក្នុង​កណ្តាប់ដៃគេ ដើម្បីឱ្យបំរើ​ដល់ពួកគេ ហើយពួកគេមានអំណាចនឹងជិះជាន់សង្កត់សង្កិនសាសន៍​អ៊ីស្រាអែល និងបំផ្លាញជីវិតពួកគេទាំងអស់ ដូច្នេះពួកគេមិនមែន​ជា​ជាតិ​សាសន៍​អ្វីនោះឡើយ។ ពួកវាបានចំអកមើលងាយ ដោយគំនិតថា សាសន៍ហេព្រើរនឹងមិនអាចបានរំដោះរួចពីទាសភាពបានឡើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក​៥

ខចងចាំ៖​​ ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ចុះកុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។ ទំនុកតម្កើង ៣៧:៧

Powered by CAM