ថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ ជំពូកទី១៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​ទ្រង់​ជា​ថ្មដា ជា​បន្ទាយហើយ​ជា​អ្នក​ជួយ​សង្គ្រោះ​របស់​ទូលបង្គំគឺ​ជា​ព្រះ​នៃ​ទូលបង្គំ ជា​ថ្មដា​ដែល​ទូលបង្គំ​យក​ជា​ទី​ពឹងក៏​ជា​ខែល ជា​ស្នែង​នៃ​សេចក្តី​សង្គ្រោះ​របស់​ទូលបង្គំហើយ​ជា​ប៉ម​យ៉ាង​ខ្ពស់​ផង ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ព្រះយេហូវ៉ាដែល​ទ្រង់​គួរ​សរសើរយ៉ាង​នោះ​ទូលបង្គំ​នឹង​បាន​សង្គ្រោះរួច​ពី​ពួក​សត្រូវ​របស់​ទូលបង្គំ។ ទំនុកតម្កើង ១៨:២-៣

អំណានប្រចាំថ្ងៃ៖ សេចក្តីវេទនា

នៅក្នុងការរំដោះសាសន៍អ៊ីស្រាអែលចេញពីប្រទេសអេស៊ីព្ទ ព្រះជាម្ចាស់បានបង្ហាញនូវសេចក្តីមេត្តាករុណារបស់ទ្រង់ដែលខុសពីព្រះដទៃដល់រាស្ត្ររបស់ទ្រង់នៅមុខសាសន៍អេស៊ីព្ទ។ ព្រះជាម្ចាស់​ទ្រង់បានទត​ឃើញថា គួរនឹងជំនុំជម្រះដល់ស្តេចផារ៉ោន ឱ្យទ្រង់ជ្រាបពីបទពិសោធន៍ដ៏ក្រៀមក្រំ ដោយទ្រង់មិនទទួលស្គាល់ថា អំណាចរបស់ព្រះ អស្ចារ្យលើ​ស​អំណាចណាៗទាំងអស់។ ដែលព្រះនាម របស់ទ្រង់នឹងត្រូវបានប្រកាសពាសពេញផែនដី ទ្រង់នឹងប្រទានភស្តុតាងទុកជាគំរូ និងបង្ហាញដល់គ្រប់​ទាំងសាសន៍ អំពីអំណាចនិងសេចក្តីយុត្តិធម៌របស់ទ្រង់។ វាគឺជាការរៀបចំរបស់​ព្រះដែលការបង្ហាញអំណាចនេះ អាចនឹងពង្រឹងនូវសេចក្តី​ជំនឿនៃ​រាស្ត្ររបស់ទ្រង់ ហើយថាកូនចៅជំនាន់ក្រោយរបស់គេនឹងនៅតែថ្វាយបង្គំទ្រង់តែមួយអង្គគត់ដែលបានធ្វើការអស្ចារ្យ​ ដោយ​សេចក្តីមេត្តាករុណាជាច្រើនដល់ពួកគេ។

បន្ទាប់ពីទ្រង់បានតម្រូវឱ្យ​រាស្ត្រ​អ៊ីស្រាអែលធ្វើឥដ្ឋដោយឥដ្ឋចំបើង លោកប្រកាសប្រាប់ដល់ស្តេចផារ៉ោនថា ព្រះដែលទ្រង់ (ស្តេច) បានធ្វើជាមិនស្គាល់បានបង្គាប់ឱ្យទ្រង់ទទួលស្គាល់អំណាចរបស់ព្រះអង្គ និងទទួលស្គាល់អំណាចគ្រប់គ្រងរបស់ព្រះអង្គជាអ្នកដឹកនាំដ៏ខ្ពស់បំផុត។សេចក្តីវេទនា ការអស្ចារ្យដែលដំបងបានក្លាយទៅជាពស់ហើយទឹកទន្លេ​បានត្រឡប់ទៅជាឈាម មិនអាចកំចាត់ចិត្តរឹងទទឹងរបស់ស្តេចផារ៉ោនបានឡើយ តែរឹងរឹតតែបង្កើននូវសម្អប់របស់ទ្រង់ទៅលើសាសន៍អ៊ីស្រាអែលទៅវិញ។

ការងាររបស់ពួកគ្រូមន្តអាគមបានធ្វើឱ្យទ្រង់ជឿថាការអស្ចារ្យដែលព្រះបានធ្វើនោះសុទ្ធតែកើតឡើងដោយមន្តអាគមទាំងអស់ ប៉ុន្តែ ទ្រង់មាន​ភស្តុតាងយ៉ាងច្បាស់ថា នេះគឺមិនមែនជាមន្តអាគមទេនៅពេលដែលការវេទនាពីកង្កែបត្រូវបានដកចេញនោះ។ ព្រះទ្រង់អាចធ្វើឱ្យពួកវារលាយទៅជាធូលីដីភ្លាមមួយរំពេច ប៉ុន្តែ ទ្រង់មិនបានធ្វើដូច្នេះទេ ក្រែងបន្ទាប់ពីកង្កែបត្រូវបានដកចេញអស់ទៅ ស្តេចនិងប្រជាជនអេស៊ីព្ទទាំងឡាយនឹងនិយាយថា វាគឺជាលទ្ធផលនៃមន្តអាគម ដូចជាការដែលពួកគ្រូមន្តអាគមបានធ្វើដែរ។ កង្កែបទាំងនោះបានងាប់ ហើយបន្ទាប់មក គេបានប្រមូលវាគរជាគំនរ។ ពួកបណ្តាជនគេអាចឃើញខ្មោចកង្កែបទាំងនោះនៅចំពោះមុខគេ ហើយគំនរកង្កែបងាប់នោះបានបំផ្លាញបរិយាកាសដោយក្លិនស្អុយ។ ត្រង់នេះទាំងស្តេច និងបណ្តាជននៃសាសន៍អេស៊ីព្ទទាំងអស់បានឃើញយ៉ាងច្បាស់ឥតប្រកែកបានថា នេះមិនមែនជាមន្តអាគមទេ ប៉ុន្តែ គឺជាការជំនុំ​ជម្រះ​​របស់ព្រះនៃស្ថានសួគ៌។

អំណានព្រះគម្ពីរពេលល្ងាច៖ និក្ខមនំ ជំពូក​៧

ខចងចាំ៖​​ ចូរ​ស្ងៀម​នៅ​ចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ទ្រង់​ចុះកុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​អ្នក​ដែល​ចំរើន​ក្នុង​ផ្លូវ​គេឬ​មនុស្ស​ដែល​បង្កើត​ការ​អាក្រក់​សំរេច​បាន​នោះ​ឡើយ។ ទំនុកតម្កើង ៣៧:៧

Powered by CAM