ថ្ងៃពុធ​​ ទី​​១២ ខែតុលា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៦១)​

ការរំដោះពួកបរិសុទ្ធ


អំណានព្រះគម្ពីរពេលព្រឹក៖ មួយ​ទៀត អញ​នឹង​តាំង​សន្ធិសញ្ញា​នឹង​គេ សញ្ញា​នោះ​នឹង​នៅ​ជាប់​នឹង​គេ​អស់​កល្ប​ជានិច្ច អញ​នឹង​តាំង​គេ​ឡើង​ហើយ​ចំរើន​គេឲ្យ​មាន​គ្នា​ជា​ច្រើន ព្រម​ទាំង​ដាក់​ទី​បរិសុទ្ធ​របស់​អញ នៅ​កណ្តាល​គេ​ឲ្យ​នៅ​អស់​កល្ប​ជានិច្ច ព្រះវិហារ​របស់​អញ​នឹង​នៅ​ជា​មួយ​នឹង​គេ​ដែរ អញ​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ។ អេសេគាល ៣៧:២៦-២៧

អំណានប្រចាំថ្ងៃ៖ ​

ព្រះសម្រេចព្រះទ័យរំដោះរាស្ត្ររបស់ទ្រង់នៅពេលពាក់កណ្តាលអាធ្រាត្រ។ ក្នុងខណៈដែលពួកអ្នកមានបាបកំពុងសើចចំអកនៅព័ទ្ធជុំវិញពួកបរិសុទ្ធស្រាប់តែព្រះអាទិត្យក៏បានរះឡើង បញ្ចេញរស្មីយ៉ាងពេញទំហឹង ហើយព្រះច័ន្ទក៏នៅតែបញ្ចេញពន្លឺ។ ពួកអ្នកមានបាបក៏បានមើលទៅហេតុការណ៍នោះដោយមានការអស្ចារ្យ នៅពេលពួកបរិសុទ្ធបានឃើញសញ្ញានៃការរំដោះរបស់គេដោយអំណរ។ ទីសម្គាល់និងការអស្ចារ្យផ្សេងៗបានកើតឡើងជាបន្តបន្ទាប់ យ៉ាងរហ័ស។ អ្វីៗគ្រប់យ៉ាងហាក់បីដូចជាត្រឡប់ទៅជាខុសពីច្បាប់ធម្មជាតិ។ ទឹកបានឈប់ហូរ ពពកខ្មៅយ៉ាងក្រាសបានលេចឡើង ហើយរសាត់​មកបុកគ្នា។ ប៉ុន្តែ មានប្រឡោះមួយយ៉ាងច្បាស់ ដែលពោរពេញ​ទៅដោយ​សិរីល្អ ហើយមានសំឡេងមួយបានចេញពីទីនោះមក ដែលជាព្រះបន្ទូល​របស់ព្រះ ហាក់បីដូចជាទឹកធ្លាក់ ធ្វើឱ្យកក្រើកផ្ទៃមេឃនិងផែនដី។ មាន​កា​រ​រញ្ជួយផែនដីយ៉ាងខ្លាំង។ ផ្នូរខ្មោចជាច្រើនបានរបើកឡើង ហើយអស់អ្នកដែលបានស្លាប់ដោយសេចក្តីជំនឿលើសាររបស់ទេវតាទីបី និងជាអ្នកដែលបានរក្សាថ្ងៃបរិសុទ្ធ បានងើបឡើងចេញពីធូលីដីនៅក្នុងផ្នូរ មកស្តាប់សេចក្តីសញ្ញានៃសេចក្តីសុខសាន្តដែលព្រះបានប្រទានដល់អ្នកដែលគោរពតាមច្បាប់របស់ទ្រង់។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក​ ៦ៈ១២-១៧

ខចងចាំ៖​​ នៅ​គ្រា​នោះ គេ​នឹង​ពោល​ថា មើល នេះ​គឺ​ជា​ព្រះ​នៃ​យើង​រាល់​គ្នា យើង​បាន​រង់ចាំ​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​សង្គ្រោះ​យើង នេះ​គឺ​ជា​ព្រះយេហូវ៉ា​ហើយ យើង​បាន​រង់ចាំ​ទ្រង់ យើង​នឹង​មាន​ចិត្ត​រីករាយ ហើយ​ត្រេកអរ ដោយ​សេចក្តី​សង្គ្រោះ​របស់​ទ្រង់។ អេសាយ ២៥:៩

Powered by CAM