ថ្ងៃអង្គារ​​ ទី​​០៤ ខែតុលា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥៨-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំ​នឹង​អរ​សប្បាយ​ចំពោះ​ព្រះយេហូវ៉ា ព្រលឹង​ខ្ញុំ​នឹង​រីករាយ​ចំពោះ​ព្រះ​នៃ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ប្រដាប់​ខ្លួន​ខ្ញុំ​ដោយ​សំលៀកបំពាក់​នៃ​សេចក្តី​សង្គ្រោះ ទ្រង់​បាន​គ្រលុំ​ខ្ញុំ​ដោយ​អាវ​ជា​សេចក្តី​សុចរិត ដូច​ជា​ប្តី​ថ្មោងថ្មី​តែង​ខ្លួន​ដោយ​គ្រឿង​លំអ ហើយ​ដូច​ជា​ប្រពន្ធ​ថ្មោងថ្មី ក៏​ប្រដាប់​ដោយ​ត្បូង​របស់​ខ្លួន​ដែរ ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួនច្បារ​បណ្តាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះអម្ចាស់យេហូវ៉ា ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្តី​សុចរិត និង​សេចក្តី​សរសើរ បាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។ អេសាយ ៦១:១០-១១

អំណានប្រចាំថ្ងៃ៖ ការព្រមានចុងក្រោយដល់ផែនដី

អំណាចដ៏ខ្លាំងលើសលុប បានធ្វើការនៅក្នុងពួកអ្នកស្មោះត្រង់ នៅពេលដែលអំណាចរបស់ព្រះបាននាំមកនូវការភ័យខ្លាចនិងការបញ្ឈប់បងប្អូននិងមិត្តភក្តិរបស់គេដែលមិនជឿព្រះ ឱ្យលែងហ៊ានប្រឆាំងនឹងការងារនៃព្រះវិញ្ញាណរបស់ព្រះ។

ការត្រាស់ហៅចុងក្រោយនេះត្រូវបានប្រកាសរហូតដល់​ទាសករ​ដ៏ក្រី​ក្រនិងអ្នកដែលមានជំនឿ ក្នុងចំណោមពួកគេបញ្ចេញជាចម្រៀងនៃ​អំណរ​ដ៏​លើសលប់របស់គេ នៅគ្រាដែលមានការរំដោះដ៏សប្បាយរីករាយ។ ហើយចៅហ្វាយរបស់គេមិនអាចត្រួតពិនិត្យលើគេឡើយ ការភ័យខ្លាចនិង​ការ​ភ្ញាក់​ផ្អើលបានធ្វើឱ្យគេនៅស្ងៀម។ ការអស្ចារ្យដ៏ធំបានកើតឡើង អ្នកឈឺត្រូវបាន​ព្យាបាលឱ្យជា ហើយទីសម្គាល់និងការអស្ចារ្យបានដើរតាមពួកអ្នកជឿ។ ព្រះបានគង់នៅជាមួយការងាររបស់គេ ហើយពួកបរិសុទ្ធបានធ្វើតាមការ កែប្រែ​នៃសម្បជញ្ញៈផ្ទាល់របស់គេ និងបានរួបរួមជាមួយនឹងអ្នកដែលបានគោរពបញ្ញត្តិទាំងអស់របស់ព្រះ ទាំងបានប្រកាសសាររបស់ទេវតាទីបី ដោយ​គ្មានការភ័យខ្លាច។ ខ្ញុំបានឃើញថា សារទីបី បានបញ្ចប់ដោយអំណាច និងកម្លាំងខ្លាំងលើសលុបជាងសម្រែកនាពាក់កណ្តាលអធ្រាត្រទៅទៀត។ អ្នកបម្រើរបស់ព្រះមានពេញដោយអំណាចមកពីស្ថានសួគ៌ ដែលមានមុខ​ចាំងពន្លឺ និងការចែងចាំងនៃការលះបង់ដ៏បរិសុទ្ធ បានចេញទៅប្រកាស​ដំណឹង​ពីស្ថានសួគ៌។ មនុស្សដែលបានបែកខ្ញែកទៅក្នុងអង្គការសាសនាទាំងឡាយ បានឆ្លើយតបទៅនឹងការត្រាស់ហៅនោះ ហើយមនុស្សសុចរិតបានប្រញាប់ប្រញាល់ចេញពីពួកជំនុំខ្មៅងងឹត ដូចជាលោកឡុតប្រញាប់ប្រញាល់ចេញពីទីក្រុងសូដុំម មុននឹងត្រូវបានទទួលការបំផ្លាញដូច្នោះដែរ។ រាស្ត្ររបស់ព្រះ​ត្រូវបានរៀបចំដោយសិរីរុងរឿងដ៏ឧត្តមដែលធ្លាក់មកលើគេជាច្រើនឥតគណនា ដើម្បីរៀបចំពួកគេឱ្យទប់ទល់នឹងពេលវេលានៃការល្បួង។ ខ្ញុំបានឮសំឡេងជាច្រើនបានស្រែកឡើងនៅគ្រប់ទិសទីថា «នេះគឺជាការអត់ធ្មត់ របស់ពកួបរិសុទ្ធ ដែលកាន់តាមបញ្ញត្តិរបស់ព្រះ និងមានសេចក្តីជំនឿលើព្រះយេស៊ូវ»វិវរណៈ ១៤:១២។

អំណានព្រះគម្ពីរពេលល្ងាច៖ លោកកុប្បតិ្ត ជំពូក​ ១៩ៈ១-២៥

ខចងចាំ៖​​ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។ ម៉ាថាយ ២៨:១៩-២០

Powered by CAM