ថ្ងៃព្រហស្បតិ៍​​ ទី០៦​​ ខែតុលា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៥៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ប្រាប់​គេ​ថា ព្រះអម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​រីករាយ​ចំពោះ​សេចក្តី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់​នៅ​វិញ​ទេ​តើ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​មក ចូរ​បែរ​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់។ អេសេគាល ៣៣:១១

អំណានប្រចាំថ្ងៃ៖ គ្រប់ទាំងករណីត្រូវបានវិនិច្ឆ័យ

គ្រប់ទាំងករណីត្រូវបានសម្រេចឱ្យបានជីវិត ឬត្រូវស្លាប់។ នៅពេលដែលព្រះយេស៊ូវទ្រង់បានធ្វើការនៅក្នុងទីបរិសុទ្ធនោះ ការជំនុំជម្ររះត្រូវបានធ្វើ​បន្តសម្រាប់អ្នកសុចរិតដែលបានស្លាប់ រួចបន្ទាប់មកសម្រាប់អ្នកសុចរិតដែលមានជីវិតរស់នៅនៅឡើយ។ ព្រះគ្រីស្ទបានទទួលនគររបស់ទ្រង់បានធ្វើការ​ប្រោសលោះឱ្យធួននឹងបាប សម្រាប់រាស្ត្ររបស់ទ្រង់ និងបានលុប​ចោលនូវ​អំពើ​បាបរបស់គេផង។

អាពាហ៍ពិពាហ៍របស់កូនចៀមត្រូវបានចប់រួចរាល់ហើយ។ ហើយនគរនិងសិរីរុងរឿងនៃនគរដែលនៅក្រោមស្ថានសួគ៌ ត្រូវបានប្រទានដល់ព្រះយេស៊ូវ និងអស់អ្នកដែលបានទទួលសេចក្តីសង្គ្រោះ។ ហើយព្រះយេស៊ូវនឹងគ្រងរាជ្យ ជាស្តេចលើអស់ទាំងស្តេចតទៅ។

នៅពេលដែលព្រះយេស៊ូវយាងចេញពីទីបរិសុទ្ធបំផុត ខ្ញុំបានឮសំឡេង​ចង្រ្កង់ ដែលនៅជាប់នឹងស្បៃរបស់ទ្រង់ ហើយនៅខណៈដែល​ទ្រង់យាង​ចេញនោះ មានពពកខ្មៅងងឹតបានមកគ្របដណ្តប់ អ្នកដែលរស់នៅលើផែនដី​ទាំងមូល។ នៅពេលនោះ គ្មានសន្ធាការី (អ្នកសម្របសម្រួល) រវាងមនុស្សជាអ្នកមានទោសនិងព្រះទេ។ នៅពេលដែលព្រះយេស៊ូវបានឈរនៅចន្លោះព្រះជាម្ចាស់ និងអ្នកមានទោស សាតាំងបានគ្រប់គ្រងលើមនុស្សរឹងចចេសទាំងស្រុង។

នៅពេលដែលព្រះយេស៊ូកំពុងធ្វើការនៅទីបរិសុទ្ធនោះ ទេវតាមិនអាចចាក់សេចក្តីវេទនាមកលើផែនដីបានទេ ប៉ុន្តែ នៅពេលដែលកិច្ចការរបស់ទ្រង់នៅទីនោះត្រូវបានបំពេញចប់សព្វគ្រប់ ហើយការជួយអង្វរសុំទោសព្រះវរបិតារបស់ទ្រង់បានបិទ នោះគ្មានអ្វីអាចទប់មិនឱ្យសេចក្តីក្រោធរបស់ព្រះធ្លាក់មកបានឡើយ ហើយសេចក្តីក្រោធនោះនឹងធ្លាក់យ៉ាងគំហុកមកលើក្បាលដែលគ្មានជម្រកការពាររបស់អ្នកមានបាប ដែលបានបដិសេធ​សេចក្តី​សង្គ្រោះ និងដែលបានស្អប់ខ្ពើមការស្តីបន្ទោស។ នៅក្នុងគ្រាដ៏គួរ​ឱ្យភ័យខ្លាច​នោះ បន្ទាប់ពីការបិទការសម្របសម្រួលជាមួយនឹងព្រះវរបិតា ជំនួស​មនុស្ស​របស់ព្រះយេស៊ូមក ពួកអ្នកបរិសុទ្ធដែលបានរស់នៅចំពោះព្រះនេត្រនៃព្រះដ៏បរិសុទ្ធ ដោយមិនចាំបាច់មានអ្នកសម្របសម្រួលទៀតទេ។ ព្រះអង្គបានសម្រេចគ្រប់ករណីទាំងអស់រួចរាល់ហើយ អស់អ្នកដែលទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ ជាមនុស្សដែលនៅក្នុងក្រុមបរិសុទ្ធនោះ។ ព្រះយេស៊ូវបានរង់ចាំនៅទីលានខាងក្រៅទីបរិសុទ្ធនៅស្ថានសួគ៌បន្តិច ហើយទ្រង់បានយកអស់ទាំងអំពើបាបដែលមនុស្សបានលន់តួទៅទ្រង់ នៅពេលដែលទ្រង់គង់នៅឯទីបរិសុទ្ធបំផុតនោះ ប្រគល់ឱ្យទៅសាតាំងជាម្ចាស់ដើមនៃអំពើបាបនោះវិញ ហើយវាត្រូវតែទទួលរងទុក្ខ ចំពោះអំពើបាបទាំងនោះ។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក​ ៧ៈ១-៤; ៩-១៧

ខចងចាំ៖​​ ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។ ម៉ាថាយ ២៨:១៩-២០
Powered by CAM