​​ ថ្ងៃអង្គារ ទី១​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី-១)​

ការបង្រៀនដោយប្រើរឿងប្រៀបធៀប ឬប្រៀបប្រដូច


អំណានព្រះគម្ពីរពេលព្រឹក៖ ​«ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នេះ ដោយ​ពាក្យ​ប្រៀប​ធៀប​ដល់​ហ្វូង​មនុស្ស ទ្រង់​មិន​បាន​មាន​ព្រះបន្ទូល​នឹង​គេ ឥត​ពាក្យ​ប្រៀប​ធៀប​ទេ ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «អញ​នឹង​បើក​មាត់​និយាយ ជា​ពាក្យ​ប្រៀប​ប្រដូច អញ​នឹង​សំដែង​ពី​ការ​ដែល​លាក់​កំបាំង តាំង​ពី​កំណើត​លោកីយ៍​មក»។ ម៉ាថាយ ១៣:៣៤-៣៥

អំណានប្រចាំថ្ងៃ៖ ​គោលការណ៍ដែលរឿងប្រៀបប្រដូចរបស់ព្រះគ្រីស្ទ​បានបង្កើតឡើង

គឺដូចគ្នាទៅនឹងគោលការណ៍ដែលបណ្តាលឲ្យមានបេសកកម្មរបស់ទ្រង់នៅលើលោកិយនេះដែរ។​​​ ដើម្បីឲ្យយើងអាចដឹងអំពីអត្តចរិតនិងជីវិត​​​​​​​បរិសុទ្ធរបស់ទ្រង់ ព្រះយេស៊ូវបានក្លាយមកជាមនុស្សដូចយើងរាល់គ្នា ហើយ​បានគង់នៅជាមួយពួកយើង។ អត្តចរិតបរិសុទ្ធរបស់ព្រះជាម្ចាស់គឺត្រូវបានបង្ហាញដល់មនុស្សតាមរយៈមនុស្សម្នាក់ សិរីល្អរបស់ព្រះដែលមិនអាចមើលឃើញបាន ត្រូវបានធ្វើឲ្យមើលឃើញនៅក្នុងសណ្ឋានជាមនុស្ស។​ មនុស្សអាចរៀនចេះដឹងអំពីអ្វីដែលមិនដឹង/មិនចេះតាមរយៈអ្វីដែលបានដឹង/បានចេះអ្វីៗដែលជារបស់នគរឋានសួគ៌ត្រូវបានបង្ហាញតាមរយៈអ្វីៗដែលអាចមើលឃើញនៅលើផែនដីនេះយើងអាចមើលព្រះឃើញក្នុងសណ្ឋានជាមនុស្ស។ចំពោះការបង្រៀនរបស់ព្រះយេស៊ូវ គឺមានលក្ខណៈដូចគ្នាដែរ អ្វីៗ​ដែលមិនដឹង/មិនចេះគឺត្រូវបានបង្ហាញដោយអ្វីដែលដឹង/ចេះសេចក្តីពិតខាងព្រលឹងវិញ្ញាណប្រែជាច្បាស់លាស់នៅពេលដែលប្រៀបធៀបជាមួយនិងរបស់អ្វីៗនៅលើផែនដីនេះដែលមនុស្សធ្លាប់បានស្គាល់។

ព្រះគម្ពីរចែងថា «ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្តីទាំងនេះដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ ដើម្បីឲ្យបានសម្រេចតាមទំនាយដែលហោរាបានទាយទុកមកថា «អញនឹងបើកមាត់និយាយជាពាក្យប្រៀបប្រដូចអញនឹងសម្តែងពីការដែលលាក់កម្បាំងតាំងពីកំណើតលោកិយមក» ម៉ាថាយ១៣ៈ៣៤,៣៥។ វត្ថុធម្មជាតិនានាត្រូវបានប្រើសម្រាប់បង្រៀនអំពីរឿងខាងព្រលឹងវិញ្ញាណរឿងធម្មជាតិ និងបទពិសោធន៍របស់មនុស្សដែលបានស្តាប់ព្រះយេស៊ូវគឺតភ្ជាប់ជាមួយនិងសេចក្តីពិតសរសេរនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការដឹកនាំពីធម្មជាតិឆ្ពោះទៅកាន់នគរខាងព្រលឹងវិញ្ញាណ ពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូវ គឺតភ្ជាប់នៅក្នុងជួរនៃសេចក្តីពិតដែលរួបរួមមនុស្សជាមួយព្រះជាម្ចាស់ហើយនិងផែនដីជាមួយនិងនគរឋានសួគ៌។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៖១-១៧

ខចងចាំ៖​​ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា«សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុកសំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»។ កូរិនថូសទី១ ២៖៩

Powered by CAM