ថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង។ ចោទិយកថា ៦:៥
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់បង្រៀងយើងតាមរយៈធម្មជាតិ
យើងត្រូវស្គាល់ព្រះអាទិករដោយរៀនសូត្រពីអ្វីដែលទ្រង់បានបង្កើត។ ធម្មជាតិគឺប្រៀបដូចជាសៀវភៅមេរៀនយ៉ាងល្អមួយក្បាលដែលមានមេរៀនព្រះគម្ពីររួមជាមួយដែលយើងត្រូវប្រើក្នុងការបង្រៀនដល់អ្នកដទៃអំពីអត្តចរិតរបស់ព្រះ ហើយនាំកូនចៅរបស់ព្រះជាម្ចាស់ដែលវង្វេងឲ្យត្រឡប់មកវិញ។ ខណៈពេលដែលសិក្សាព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះវិញ្ញាណបរិសុទ្ធនឹងនិយាយមកកាន់ចិត្តរបស់យើង។ព្រះវិញ្ញាណបរិសុទ្ធនឹងជួយឲ្យយើងយល់នូវអត្ថន័យជ្រាលជ្រៅ ហើយនិងបទពិសោធន៍កាន់តែច្បាស់ថែមទៀតនូវសេចក្តីពិតខាងព្រលឹងវិញ្ញាណដ៏អស្ចារ្យនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយនិងធ្វើឲ្យពួកគេដក់នៅក្នុងចិត្តយើងជានិច្ច។
នៅក្នុងមេរៀនបានមកពីធម្មជាតិផ្ទាល់ទាំងនេះគឺមិនមានភាពស៊ាំញាំុនិងមានភាពបរិសុទ្ធដែលធ្វើឲ្យពួកគេមានតម្លៃខ្ពង់ខ្ពស់។ នៅពេលដែលយើងរៀនពីធម្មជាតិព្រះអាទិករអង្គឯងគឺជាគ្រូបង្រៀនយើង។សម្រស់នៃធម្មជាតិចិត្តចេញទៅឆ្ងាយពីអំពើបាបហើយនិងចំណាប់អារម្មណ៍ទៅលើរបស់របរនៅក្នុងលោកិយឆ្ពោះទៅរកភាពបរិសុទ្ធសេចក្តីសុខហើយនិងព្រះជាម្ចាស់។
ជាញឹកញាប់ចិត្តគំនិតរបស់សិស្សគឺមានពេញទៅដោយទ្រឹស្តីនិងគំនិតរបស់មនុស្សនោះគឺជាវិទ្យាសាស្ត្រនិងទស្សនៈវិទ្យាក្លែងក្លាយ។ត្រូវនាំពួកគេឲ្យមានទំនាក់ទំនងជិតដិតជាមួយនឹងធម្មជាតិ។ ត្រូវឲ្យពួកគេដឹងថាការបង្កើតនិងគ្រីស្ទសាសនាមានព្រះតែមួយ។ ត្រូវបង្រៀនពួកគេឲ្យយល់ពីសេចក្តីសុខដុមនៃធម្មជាតិជាមួយនិងព្រលឹងវិញ្ញាណ។សួមឲ្យគ្រប់យ៉ាងដែលភ្នែកពួកគេមើលឃើញឬក៏ដែលពួកគេកាន់ធ្វើជាមេរៀនសម្រាប់កសាងអត្តចរិតចុះ។ ដូច្នេោះចិត្តគំនិតនឹងបានរឹងមាំអត្តចរិតនឹងបានលូតលាស់ជីវិតទាំងមូលនឹងបានផ្លាស់ប្រែមកជាល្អប្រសើរ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៤៖១៨-២៥
ខចងចាំ៖ «កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង»។ ម៉ាថាយ ៧៖១-២