​​ ថ្ងៃសៅរ៍ ទី១២​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី-២)​

អ្នកសាបព្រោះ និងគ្រាប់ពូជ

អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ពី​ព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌កំបាំង​របស់​នគរ​ស្ថានសួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ។ ម៉ាថាយ ១៣:១១

អំណានប្រចាំថ្ងៃ៖ រៀនអំពីនគរឋានសួគ៌

ព្រះយេស៊ូវប្រើរឿងប្រៀបប្រដូចអំពីអ្នកសាបព្រោះដើម្បីជួយយើងឲ្យយល់ពីនគរឋានសួគ៌និងការងារដែលព្រះជាម្ចាស់ធ្វើសម្រាប់រាស្ត្ររបស់ទ្រង់។ ដូចអ្នកសាបព្រោះនៅក្នុងស្រែដែរ កសិករសាបព្រោះគ្រាប់ពូជ រីឯទ្រង់សាបព្រោះសេចក្តីពិត។ ការបង្រៀនរបស់ទ្រង់ដូចដែលបានបង្រៀន​ដោយប្រើរឿងប្រៀបប្រដូចគឺជាគ្រាប់ពូជនៃសេចក្តីពិតដែលមានតម្លៃស្តីអំពីការសាបព្រោះព្រះគុណរបស់ទ្រង់។ ដោយសារតែរឿងប្រៀបប្រដូចអំពីអ្នកសាបព្រោះមានភាពងាយស្រួលយល់មនុស្សភាគច្រើន មិនបានឲ្យតម្លៃដល់វា។គ្រាប់ចេញពីធម្មជាតិ ដែលបាចទៅលើដីមានន័យថា ព្រះយេស៊ូវចង់ដឹកនាំចិត្តគំនិតរបស់យើងឆ្ពោះទៅរកគ្រាប់ពូជនៃដំណឹងល្អការសាបព្រោះដែលផ្តល់ជាផលក្នុងការនាំមនុស្សឲ្យវិលត្រឡប់មករកភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់វិញ។ ទ្រង់នេះហើយ ដែលចែកចាយរឿងប្រៀបប្រដូចនៃគ្រាប់ពូជដ៏តូចនេះគឺជាសេ្តចនៃនគរឋានសួគ៌ហើយច្បាប់ដដែល ដែលគ្រប់គ្រងលើការសាបព្រោះគ្រាប់ពូជនៅលើផែនដី ក៏ដូចច្បាប់ដែលគ្រប់គ្រងការសាបព្រោះគ្រាប់ពូជនៃសេចក្តីពិតផងដែរ។

នៅមាត់សមុទ្រកាលីឡេមានហ្វូងមនុស្សដែលមករង់ចាំនិងស្តាប់ព្រះយេស៊ូវយ៉ាងច្រើនកុះករ។ អ្នកដែលមានជំងឺក៏គេងនៅលើកន្ទេលនៅទីនោះរង់ចាំសុំជំនួយពីទ្រង់ដែរ។ ដោយសារព្រះយេស៊ូវជាព្រះ ទ្រង់មានសិទ្ធិព្យាបាលអ្នកដែលមានជំងឺ ហើយនឹងបណ្តេញជំងឺ ផ្តល់នូវជីវិត សុខភាពព្រមទាំងសេចក្តីសុខដល់អ្នកដែលនៅជុំវិញអង្គទ្រង់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៥៖១៣-១៦

ខចងចាំ៖​​ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង»។ ម៉ាថាយ ៧៖១-២

Powered by CAM