​​ ថ្ងៃអង្គារ ទី១៥​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​ថា អ្នក​ដែល​ព្រោះ​ពូជ​ល្អ នោះ​គឺ​ជា​កូន​មនុស្ស ។ ម៉ាថាយ ១៣:៣៧

អំណានប្រចាំថ្ងៃ៖ ​មនុស្សដែលចូលចិត្តខាងលោកិយលើសលុប​បានខកចិត្តនឹងព្រះយេស៊ូវ

«អ្នកដែលសាបពូជល្អនោះគឺជាកូនមនុស្ស»ម៉ាថាយ១៣ៈ៣៧។ ព្រះយេស៊ូវបានយាងមកមិនមែនក្នុងសណ្ឋានជាស្តេចនោះទេ តែជាសណ្ឋាននៃអ្នកសាបព្រោះវិញមិនមែនសម្រាប់ផ្តួលរំលំនគរនោះទេ តែសម្រាប់សាបព្រោះគ្រាប់ពូជវិញ មិនមែនចង្អុលបង្ហាញសាវ័ករបស់ទ្រង់ទៅឯជ័យជំនះខាងលោកិយនិងភាពអស្ចារ្យរបស់ជាតិនោះទេ តែឯចម្រូតដែលត្រូវប្រមូលបន្ទាប់ពីខំធ្វើការ ហើយនិងឆ្លងកាត់ការបាត់បង់ និងខកចិត្តជាច្រើនមក។ ពួកផារីសុី យល់អត្ថន័យនៃរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ ប៉ុន្តែ ចំពោះពួកគេមិនទទួលយកមេរៀននោះទេ។ ពួកគេធ្វើហាក់ដូចជាមិនយល់។ ហ្វូងមនុស្សដ៏ធំឆ្ងល់អំពីគោលបំណងរបស់គ្រូថ្មីនេះ។ ព្រះបន្ទូលរបស់ទ្រង់ធ្វើឲ្យពួកគេរំជួលចិត្តជាខ្លាំងហើយក៏បានធ្វើឲ្យពួកគេខកចិត្តយ៉ាងខ្លាំងការប្រាថ្នាដ៏លើសលប់របស់ពួកគេដែរ។

ពួកសាវ័កចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងប្រៀបប្រដូចនេះ ប៉ុន្តែពួកគេមិនបានយល់ពីរឿងប្រៀបប្រដូចនោះទេ។ ពួកគេបានមកជួបព្រះយេស៊ូវស្ងាត់ៗហើយសុំឲ្យទ្រង់ពន្យល់ពីអត្ថន័យនៃរឿងប្រៀបប្រដូចនោះ។ ព្រះយេស៊ូវចង់ឲ្យពួកសាវ័កចាប់អារម្មណ៍ដើម្បីឲ្យទ្រង់អាចពន្យល់ពួកគេបានកាន់តែច្បាស់។ ខណៈពេលដែលព្រះយេស៊ូវបានពន្យល់រឿងប្រៀបប្រដូចទៅកាន់ពួកសាវ័កទ្រង់ក៏នឹងជួយដល់អស់អ្នកដែលពិតជាចាប់អារម្មណ៍ចង់យល់ពីព្រះបន្ទូលរបស់ទ្រង់ផងដែរ។ អ្នកដែលរៀនពីព្រះបន្ទូលរបស់ព្រះដោយបើកចិត្តចំហឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀននឹងយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ព្រះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៥៖២៧-៣០

ខចងចាំ៖​​ «ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ»។ ម៉ាថាយ ៣:២

Powered by CAM