ថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់ នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះ ឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ។ យ៉ូហាន ៧:១៧
អំណានប្រចាំថ្ងៃ៖ ចង្កៀងសម្រាប់បំភ្លឺផ្លូវយើង
«បើអ្នកណាចង់ធ្វើតាមព្រះហឫទ័យទ្រង់» ព្រះយេស៊ូវបានមានបន្ទូលថា «នោះនឹងបានដឹងជាសេចក្តីបង្រៀននេះមកពីព្រះឬជាខ្ញុំនិយាយដោយអាងខ្លួនខ្ញុំ»យ៉ូហាន ៧ៈ១៧។ អស់អ្នកណាដែលយាងមករកព្រះយេស៊ូវ ដើម្បីឲ្យយល់ពីសេចក្តីពិតកាន់តែច្បាស់នឹងបានយល់។ ទ្រង់នឹងនឹងពន្យល់ដល់ពួកគេឲ្យបានក្បោះក្បាយអំពីអាថ៌កំបាំងនៃនគរឋានសួគ៌ហើយអ្នកដែលចង់ដឹងពីសេចក្តីពិតនឹងបានយល់ពីអាថ៌កំបាំងទាំងនេះ។ ពន្លឺនៃនគរឋានសួគ៌នឹងបំភ្លឺចិត្តគំនិតរបស់ពួកគេហើយមនុស្សដទៃនឹងបានឃើញថាជាពន្លឺនៃភ្លើងចង្កៀងភ្លឺចាំងនៅលើផ្លូវដែលងងឹត។
«មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ»។ នៅបណ្តាប្រទេសប៉ែកខាងកើតគឺមិនសូវមានសុវត្ថិភាពប៉ុន្មានទេ ហើយនៅទីនោះមានគ្រោះថ្នាក់ខ្លាំងណាស់ដោយសារអំពើហិង្សា ដល់ថ្នាក់មនុស្សដែលរស់នៅក្នុងក្រុងច្រើនរស់នៅផ្ទះដែលមានរបងខ្ពស់ៗព័ទ្ធជុំវិញ ហើយពួកកសិករចេញពីទីក្រុងទៅធ្វើចំការឬស្រែរបស់ពួកគេជារៀងរាល់ថ្ងៃ។ ដូច្នេះព្រះយេស៊ូវដែលជាអ្នកសាបព្រោះមកពីនគរឋានសួគ៌ បានចេញទៅសាបព្រោះពូជ។ ទ្រង់បានយាងចេញពីដំណាក់របស់ទ្រង់ដែលមានសុវត្ថិភាពនិងសេចក្តីសុខសាន្តទុកសិរីល្អដែលទ្រង់មានជាមួយនិងព្រះវរបិតា ហើយទ្រង់បានចាកចេញពីតំណែងនៅលើបល្ល័ង្ករបស់ទ្រង់មកកាន់ផែនដី។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៥៖៣១-៣២
ខចងចាំ៖ «ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ»។ ម៉ាថាយ ៣:២