ថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអាប់រ៉ាមថា ចូរឯងចេញពីស្រុក ពីញាតិសន្តាន និងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ។ លោកុប្បត្តិ ១២ៈ១
អំណានប្រចាំថ្ងៃ៖ ត្រូវបានហៅឲ្យទៅសាបព្រោះដូចព្រះយេស៊ូវបានសាបព្រោះដែរ
ទ្រង់បានយាងទៅទទួលរងជាមនុស្សដែលឈឺចាប់ ត្រូវល្បួង ទ្រង់យាងចេញទៅដោយភាពឯកាទៅសាបព្រោះទាំងហូរទឹកនេត្រា(ទឹកភ្នែក)ទៅស្រោចស្រពដោយព្រះលោហិត សាបព្រោះគ្រាប់ពូជនៃជីវិតឲ្យពិភពលោកដែលបាត់បង់។
អ្នកបម្រើទ្រង់ក៏ដូចគ្នាដែរត្រូវចេញទៅសាបព្រោះ។ នៅពេលដែលត្រាស់ហៅឲ្យធ្វើជាអ្នកសាបព្រោះគ្រាប់ពូជនៃសេចក្តីពិត ព្រះជាម្ចាស់មានបន្ទូលប្រាប់ទៅលោកអ័ប្រាហាំថា «ចូរឯងចេញពីស្រុក ពីញាតិសណ្តាន នឹងពីផ្ទះឪពុកឯងទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ» លោកុប្បត្តិ ១២ៈ១។ «គឺចេញទៅឥតមានដឹងជាទៅឯណាទេ» ហេព្រើរ១១ៈ៨។
នៅក្នុងរបៀបស្រដៀងគ្នានេះដែរលោកប៉ុលដែលជាសាវ័ករបស់ព្រះយេស៊ូវម្នាក់ដែរនោះ ខណៈពេលដែលគាត់កំពុងតែអធិស្ឋាននៅក្នុងព្រះវិហារនៅទីក្រុងយេរូសាឡិម ស្តាប់សារនេះមកពីព្រះជាម្ចាស់» ចូរទៅចុះដ្បិតខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយពីទីនេះ។ កិច្ចការ២២ៈ២១។ ដូច្នេះអស់អ្នកដែលត្រូវបានហៅមករួបរួមជាមួយព្រះយេស៊ូវ ត្រូវតែលះបង់គ្រប់យ៉ាងដើម្បីដើរតាមទ្រង់។ ទំនាក់ទំនងចាស់ៗត្រូវតែបែកគ្នា គម្រោងសម្រាប់អនាគតនិងក្តីសង្ឃឹមនៅលើផែនដីត្រូវតែបោះបង់ចោល។ ត្រូវតែខំសាបព្រោះគ្រាប់ពូជទាំងទឹកភ្នែកទាំងនៅក្នុងភាពឯកានិងតាមរយៈការលះបង់។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៥៖៣៣-៣៧
ខចងចាំ៖ «ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ»។ ម៉ាថាយ ៣:២