​​ ថ្ងៃសុក្រ ទី១៨​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុករលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុករលួយ​វិញ គឺ​ជា​ព្រះបន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់លាប់។ ពេត្រុសទី១ ១ៈ២៣

អំណានប្រចាំថ្ងៃ៖ ​ការសាបព្រោះសេចក្តីពិត

«អ្នកសាបព្រោះចែកចាយព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ ព្រះយេស៊ូវបានយាងមកសាបព្រោះសេចក្តីពិតដល់លោកិយ។ ចាប់តាំងតែពីមនុស្ស​ដំបូងបានប្រព្រឹត្តិអំពើបាប សាតាំងបានសាបព្រោះគ្រាប់ពូជនៃកំហុស ឬការ​បំភ័ន្ត។ សាតាំងបានភូតកុហកដើម្បីឲ្យបានគ្រប់គ្រងលើមនុស្ស​ ហើយសព្វថ្ងៃនេះវានៅតែធ្វើការដើម្បីផ្តួលរំលំនគររបស់ព្រះនៅលើផែនដី ហើយនិងយកមនុស្សមកដាក់នៅក្រោមអំណាចនៃការគ្រប់គ្រងរបស់វា។ ព្រះយេស៊ូវគឺជាអ្នកសាបព្រោះមកពីនគរឋានសួគ៌ ដែលយាងមកសាបព្រោះគ្រាប់ពូជនៃសេចក្តីពិត។ ព្រះយេស៊ូវទ្រង់បានធ្វើជាចំណែកនៃការធ្វើសេចក្តីសម្រេចជាមួយនិងព្រះជាម្ចាស់ ទ្រង់បានដាក់រាជ្យរួមគ្នាជាមួយនិងព្រះជាម្ចាស់នៅឯនគរឋានសួគ៌ ទ្រង់អាចនាំយកគោលការណ៍នៃសេចក្តីពិតសុទ្ធសាធមកឲ្យមនុស្សបាន។ ចាប់តាំងពីមនុស្សធ្លាក់ក្នុងអំពើបាបមកព្រះេយស៊ូ​វគឺជាអ្នកដែលបង្ហាញសេចក្តីពិតដល់លោកិយ។ ដោយសារទ្រង់ គ្រាប់ពូជដែលមិន​អាចពុករលួយបាន«គឺពីពូជដែលមិនចេះពុករលួយវិញគឺជាព្រះបន្ទូលដ៏រស់ហើយនៅជាប់លាប់»គឺត្រូវបានផ្សព្វផ្សាយដល់មនុស្ស។ ពេត្រុសទី១ ១ៈ២៣។​នៅក្នុងសេចក្តីសន្យាទី១នោះ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់អ័ដាមនិងអេវ៉ានៅក្នុងសួនអេដែន គឺព្រះយេស៊ូវ ទ្រង់កំពុងតែសាបព្រោះគ្រាប់ពូជនៃដំណឹងល្អ។ ប៉ុន្តែវាគឺជាការងាររបស់ទ្រង់ផ្ទាល់ដែលទ្រង់ត្រូវធ្វើការនៅក្នុងចំណោមមនុស្សនានា ហើយដោយសារការងារដែលទ្រង់ធ្វើនោះហើយដែលធ្វើឲ្យរឿងប្រៀបប្រដូចនោះមានប្រសិទ្ធិភាព។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៥៖៣៨-៤២

ខចងចាំ៖​​ «ចូរ​ឲ្យ​ប្រែ​ចិត្ត​ចុះ ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ»។ ម៉ាថាយ ៣:២

Powered by CAM