​​ ថ្ងៃពុធ ទី២​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១-ត)​


អំណានព្រះគម្ពីរពេលព្រឹក៖ ​គេ​បាន​ផ្លាស់​សេចក្តី​ពិត​នៃ​ព្រះ ឲ្យ​ទៅ​ជា​សេចក្តី​ភូតភរ​វិញ ក៏​កោតខ្លាច ហើយ​គោរព​បូជា​ដល់​របស់​ដែល​កើត​មក ជា​ជាង​ដល់​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះ​មក ជា​ព្រះ​ដែល​មាន​ព្រះពរ​អស់​កល្ប​ជានិច្ច អាម៉ែន។ រ៉ូម ១:២៥

អំណានប្រចាំថ្ងៃ៖ ធម្មជាតិនៅតែនិយាយអំពីព្រះអាទិករ

ព្រះយេស៊ូវបានមានបន្ទូលអំពីរឿងនៃការបង្កើតដោយស្នាព្រះហស្តរបស់អង្គទ្រង់ ហើយរបស់អស់ទាំងនោះមានគុណភាពនិងមានថាមពលឬអំណាចដែលទ្រង់អង្គឯងបានឲ្យដល់របស់អស់ទាំងនោះ។ នៅក្នុងភាពដើមដ៏ល្អឥតខ្ចោះនៃវត្ថុទាំងឡាយដែលទ្រង់បានបង្កើតគឺបង្ហាញអំពីព្រះទ័យឬអត្តចរិតរបស់ព្រះជាម្ចាស់។ ចំពោះអ័ដាមនិងអេវ៉ានៅក្នុងសួនអេដែនធម្មជាតិនៅទីនោះមានពោរពេញទៅដោយចំណេះវិជ្ជារបស់ព្រះពោរពេញទៅដោយការណែនាំរបស់ព្រះ។ ពួកគេរៀនចេះដឹងដោយសារការមើលឃើញ ហើយទទួលយកចំណេះនោះមកទុកនៅក្នុងចិត្ត ពីព្រោះពួកគេបានចំណាយពេលជាមួយនិងព្រះជាម្ចាស់នៅក្នុងការងារដែលទ្រង់បានបង្កើត។ខណៈពេលដែលដៃគូបរិសុទ្ធនេះប្រព្រឹត្តិរំលងក្រឹត្យវិន័យរបស់ព្រះ ភាពភ្លឺចែងចាំងនៃព្រះភ័ក្ត្ររបស់ព្រះបានឃ្លាតចេញឆ្ងាយពីធម្មជាតិ។ ឥឡូវនេះផែនដីត្រូវបានខូចបង់ដោយសារតែអំពើបាប។ តែទោះបីជាវាស្ថិតនៅក្នុងភាពខូចបង់ក៏ដោយក៏នៅតែស្អាតដដែល។មេរៀនដែលប្រើរឿងប្រៀបប្រដូច​របស់ព្រះជាម្ចាស់មិនត្រូវបានបំផ្លាញទេជាមួយនិងការយល់ត្រឹមត្រូវធម្មជាតិនៅតែនិយាយអំពីព្រះអាទិកររបស់វា។

បើសិនជាយើងយល់ពីធម្មជាតិពិតប្រាកដយើងនឹងដឹងឬស្គាល់ពីព្រះអាទិកររបស់យើង។ នៅក្នុងសម័យកាលរបស់ព្រះយេស៊ូវបញ្ហាទាំងនេះមិនមានអ្នកណាគេនឹកឃើញឬគិតទេ។ មនុស្សបានឈប់យល់ពីព្រះតាមរយៈការងាររបស់ទ្រង់ហើយ។ អំពើបាបរបស់មនុស្សជាតិបានគ្របដណ្តប់លើសិរីល្អរបស់ព្រះជាម្ចាស់តាមរយៈអ្វីៗដែលទ្រង់បានបង្កើតហើយជំនួសឲ្យការបង្ហាញអំពីព្រះជាម្ចាស់ការងាររបស់ទ្រង់ប្រែក្លាយទៅជាជញ្ជាំងដែលបាំងទ្រង់ទៅវិញ។ មនុស្ស «ក៏កោតខ្លាចហើយគោរពបូជាដល់របស់ដែលកើតមកជាជាងដល់ព្រះ ដែលបង្កើតរបស់ទាំងនោះមក។ ដូច្នេះអ្នកដែល​មិន​ជឿលើសាសនា» គេកើតមានគំនិតឥតប្រយោជន៍វិញហើយចិត្តគេដែលឥតយោបល់ក៏បានត្រឡប់ទៅជាងងឹត»។ រ៉ូម១ៈ២៥,២១

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១៖១៨-២៥

ខចងចាំ៖​​ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា«សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុកសំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»។ កូរិនថូសទី១ ២៖៩

Powered by CAM