​​ ថ្ងៃអាទិត្យ ទី២០​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ អ្នក​រាល់​គ្នា​ស្ទង់​មើល​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​អំពី​គម្ពីរ​នោះ​មក គឺ​ជា​គម្ពីរ​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​ខ្ញុំ ។ យ៉ូហាន ៥:៣៩

អំណានប្រចាំថ្ងៃ៖ ព្រះគម្ពីរទាំងមូល គឺជាសៀវភៅមេរៀនរបស់ព្រះជាម្ចាស់​

ព្រះយេស៊ូវបានបង្រៀននិងអធិប្បាយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ទ្រង់បានសួរសំណួរដោយត្រង់ៗថា«មានសេចក្តីចែងទុកមកថា» «តើព្រះគម្ពីរចែងថាដូចម្តេច?» «តើព្រះគម្ពីរថាដូចម្តេចអំពីរឿងនេះ?» ឲ្យតែមានឱកាស នៅពេលដែលមានការចាប់អារម្មណ៍ដោយមិត្តភក្តិ ឬសត្រូវ ទ្រង់បានសាបព្រោះគ្រាប់ពូជព្រះបន្ទូល។ ទ្រង់ដែលជាផ្លូវជាសេចក្តីពិត ហើយនិងជាជីវិតទ្រង់អង្គឯងជាព្រះបន្ទូលដ៏រស់ ចង្អុលទៅព្រះគម្ពីរមានព្រះបន្ទូលថា«គឺជាគម្ពីរនោះឯងដែលធ្វើបន្ទាល់ពីខ្ញុំ»។ «ហើយចាប់តាំងពីគម្ពីរលោកម៉ូសេនិងគម្ពីរពួកហោរារៀងមក»«ទ្រង់ក៏បកស្រាយន័យសេចក្តីដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយឲ្យគេស្តាប់» យ៉ូហាន ៥ៈ៣៩ លូកា ២៤ៈ២៧។

អ្នកដែលដើរតាមព្រះយេស៊ូវក៏ត្រូវធ្វើដូចគ្នាដែរ។ នៅក្នុងសម័យកាលរបស់យើងក៏ដូចជានៅក្នុងសម័យមុនដែរ សារៈសំខាន់នៃសេចក្តីពិតនៃ​ព្រះបន្ទូលរបស់ព្រះត្រូវបានទុកដាក់១ឡែកសម្រាប់ទ្រឹស្តីរបស់មនុស្ស ហើយ​និងការទស្សន៍ទាយ។ មនុស្សជាច្រើនដែលបានអះអាងថាជាគ្រូបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទទួលស្គាល់ព្រះគម្ពីរទាំងមូលទេ ថាព្រះជាម្ចាស់ជាអ្នកបណ្តាលចិត្តឲ្យសរសេរ។ មានអ្នកប្រាជ្ញខ្លះមិនទទួលយកផ្នែក​ខ្លះនៃព្រះគម្ពីរឡើយ។ ពួកគេគិតថាការវិនិច្ឆ័យឬការប្រមើលមើលគឺល្អជាងព្រះបន្ទូលរបស់ព្រះហើយព្រះគម្ពីរដែលពួកគេបង្រៀនគឺសម្រេចដោយរដ្ឋអំណាចរបស់ពួកគេ។ ភាពពិតប្រាកដនៃព្រះបន្ទូលរបស់ព្រះគឺត្រូវបាន​បំផ្លាញ។ ដូច្នេះគ្រាប់ពូជនៃភាពមិនមានជំនឿត្រូវបានសាបព្រោះហើយមនុស្សទៅជាភាន់ច្រឡំច្របូកច្របល់ហើយមិនដឹងថាត្រូវជឿលើអ្វីនោះទេ។​​គឺមានជំនឿជាច្រើនដែលមិនត្រូវនឹកគិតដល់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៦៖១-៤

ខចងចាំ៖​​ តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។ ហេព្រើរ ៣៖១៣

Powered by CAM