ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នោះគេនិយាយគ្នាថា តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់កំពុងតែមានព្រះបន្ទូលនឹងយើង ហើយសំដែងពីគម្ពីរ តាមផ្លូវនោះទេឬអី។ លូកា ២៤ៈ៣២
អំណានប្រចាំថ្ងៃ៖ ចូរឲ្យព្រះបន្ទូលរបស់ព្រះនិយាយទៅកាន់មនុស្សគ្រប់គ្នា
នៅក្នុងសម័យកាលព្រះយេស៊ូវពួកគ្រូបង្រៀនសាសនាបានប្តូរអត្ថន័យនៃព្រះគម្ពីរជាច្រើនកន្លែង។ ដោយសារការបង្រៀនព្រះបន្ទូលរបស់ព្រះ ជាម្ចាស់ផ្តន្ទាទោសចំពោះការប្រព្រឹត្តិរបស់ពួកគេដោយត្រង់ៗ ពួកគេបានព្យាយាមបំផ្លាញអំណាចរបស់វា។ សព្វថ្ងៃនេះការប្រព្រឹត្តិបែបនេះ ក៏កើតមានដូចគ្នាដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានគេធ្វើឲ្យមានសភាពដូចជាអាថ៌កំបាំង ហើយពិបាកយល់ ដើម្បីដោះសា យករួចខ្លួនពីការរំលងក្រឹត្យវិន័យរបស់ព្រះ។ ព្រះយេស៊ូវបានស្តីបន្ទោសចំពោះការប្រព្រឹត្តិទាំងនេះនៅក្នុងសម័យកាលរបស់ទ្រង់។ ទ្រង់បានបង្រៀនថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានចែងឡើងឲ្យមនុស្សគ្រប់គ្នាបានយល់។ ទ្រង់បានចង្អុលទៅព្រះគម្ពីរថា ជាព្រះគម្ពីរដែលត្រឹមត្រូវឥតខ្ចោះហើយយើងត្រូវប្រព្រឹត្តិដូចគ្នាដែរ។ ត្រូវបង្រៀនព្រះគម្ពីរថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាចុងបញ្ចប់នៃវិវាទទាំងអស់ និងជាមូលដ្ឋានគ្រឹះនៃសេចក្តីជំនឿទាំងអស់។
មនុស្សបានប្លន់អំណាចពីព្រះគម្ពីរ ហើយលទ្ធផលបានបង្ហាញឲ្យឃើញនៅក្នុងភាពខ្វះខាតខាងព្រលឹងវិញ្ញាណសុីជម្រៅនៅក្នុងគ្រីស្ទាននានា។ការអធិប្បាយដែលបានអធិប្បាយនៅក្នុងព្រះវិហារជាច្រើនគឺខ្វះអំណាចពីព្រះវិញ្ញាណបរិសុទ្ធដែលជួយដាស់មនសិការនិងផ្តល់ជីវិតខាងព្រលឹងវិញ្ញាណឲ្យដល់អ្នកស្តាប់។ អ្នកស្តាប់មិនអាចនិយាយថា «តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលកំពុងតែមានបន្ទូលនឹងយើង ហើយសម្តែងពីគម្ពីរតាមផ្លូវនោះទេឬអី?» លូកា ២៤ៈ៣២។ មានមនុស្សជាច្រើនដែលស្រែកដង្ហោយរកព្រះដែលមានព្រះជន្មរស់ ចង់ជួប/ឃើញទ្រង់ជាខ្លាំងlonging for His Presence។ ទស្សនវិទ្យា និងអក្សរសាស្ត្រ ទោះបីជាឆ្លាត ឬខ្លាំងពូកែប៉ុនណាក៏មិនអាចធ្វើឲ្យចិត្តបានស្កប់ស្កល់ដែរ។ ការអះអាង និងការបង្កើតរបស់មនុស្សគឺគ្មានតម្លៃទេ។ សូមឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់និយាយទៅកាន់មនុស្សនានា។ មនុស្សទាំងឡាយណាដែលបានឮតែគំនិតរបស់មនុស្សចាំបាច់ត្រូវតែឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយទទួលបានការកែប្រែជីវិតជាថ្មី ដែលនាំឆ្ពោះទៅរកជីវិតអស់កល្ប។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៦៖៥-១៥
ខចងចាំ៖ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។ ហេព្រើរ ៣៖១៣