ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ គ្រប់ទាំងព្រះបន្ទូលនៃព្រះ សុទ្ធតែបរិសុទ្ធ ទ្រង់ជាខែល ដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់ កុំឲ្យបន្ថែមបញ្ចូលក្នុងព្រះបន្ទូលទ្រង់ឡើយ ក្រែងទ្រង់បន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ។ សុភាសិត ៣០:៥-៦
អំណានប្រចាំថ្ងៃ៖ បង្ហាញសេចក្តីពិត ដែលមាននៅក្នុងព្រះយេស៊ូវ
ប្រធានបទដែលព្រះយេស៊ូវសព្វព្រះទ័យគឺភាពជាឪពុកដែលមានចិត្តស្លូតបូតនិងព្រះគុណដ៏ច្រើនលើសលុបរបស់ព្រះជាម្ចាស់ទ្រង់បានមានបន្ទូលច្រើនអំពីចរិតលក្ខណៈពីមានភាពបរិសុទ្ធរបស់ទ្រង់និងក្រឹត្យវិន័យឬច្បាប់របស់ទ្រង់ ហើយទ្រង់បានបង្ហាញអង្គទ្រង់ដល់មនុស្ស ជាផ្លូវ ជាសេចក្តីពិត ហើយនិងជាជីវិត។ ប្រធានបទទាំងនេះគឺជាប្រធានបទដែលគ្រូគង្វាលរបស់ព្រះជាម្ចាស់ត្រូវយកទៅអធិប្បាយ។ ចូរបង្ហាញពីសេចក្តីពិតដូចដែលមាននៅក្នុងអង្គព្រះយេស៊ូវ។ ចូរធ្វើតម្រូវការនានា នៃច្បាប់និងដំណឹងល្អទៅតាមបែបសាមញ្ញឬងាយៗ។ ចូរប្រាប់ដល់មនុស្សនានា អំពីជីវិតព្រះយេស៊ូវអំពីការលះបង់ ការបូជាជីវិត ការបន្ទាបខ្លួន ការសុគត ការរស់ឡើងវិញ ការយាងត្រឡប់ទៅកាន់នគរឋានសួគ៌របស់ទ្រង់ និងធ្វើការអធិស្ឋានសូមអភ័យទោសឲ្យពួកគេនៅកន្លែងរបស់ព្រះជាម្ចាស់ អំពីសេចក្តីសន្យារបស់ទ្រង់«នោះខ្ញុំនឹងត្រឡប់មកវិញនឹងទទួលអ្នករាល់គ្នាមកឯខ្ញុំ»។ យ៉ូហាន ១៤ៈ៣។
ជាជាងជជែកគ្នាអំពីគំនិតដែលឥតប្រយោជន៍ ឬក៏រករឿងឈ្លោះប្រកែកគ្នាជាមួយនិងអស់អ្នកដែលប្រឆាំងជំទាស់ជាមួយនិងដំណឹងល្អចូរដើរតាមគំរូរបស់ព្រះយេស៊ូវចុះ។ សូមឲ្យបង្រៀនសេចក្តីពិតថ្មីៗមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ។ «ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះ»។ «សាបព្រោះក្បែរគ្រប់ទាំងផ្លូវទឹក»។ «ទោះត្រូវពេលឬខុសក្តី»។ «ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ហើយហោរាណាដែលបានទទួលពាក្យអញត្រូវឲ្យអ្នកនោះប្រាប់ពាក្យអញដោយស្មោះត្រង់ទៅ។ តើចំបើងជាអ្វីចំពោះស្រូវ?» «គ្រប់ទាំងព្រះបន្ទូលនៃព្រះសុទ្ធតែបរិសុទ្ធទ្រង់ជាខែលដល់អស់អ្នកដែលពឹងជ្រកក្នុងទ្រង់។ កុំឲ្យបន្ថែមបញ្ចូលក្នុងព្រះបន្ទូលទ្រង់ឡើយ ក្រែងទ្រង់បន្ទោសដល់ឯង ហើយឃើញថា ឯងជាមនុស្សភូតភរ»។ ធីម៉ូថេទី២ ៤ៈ២ អេសាយ ៣២ៈ២០យេរេមា ២៣ៈ២៨ សុភាសិត ៣០ៈ៥,៦។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៦៖១៦-១៨
ខចងចាំ៖ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។ ហេព្រើរ ៣៖១៣