​​ ថ្ងៃព្រហស្បតិ៍ ទី២៤​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ប្រទាន​ឲ្យ​មាន​ប្រាជ្ញា ឯ​ដំរិះ​នឹង​យោបល់ នោះ​ចេញ​ពី​ព្រះឱស្ឋ​របស់​ទ្រង់​មក។ សុភាសិត ២:៦

អំណានប្រចាំថ្ងៃ៖ ការសិក្សាព្រះបន្ទូលរបស់ព្រះ ជួយបង្កើនបញ្ញា

សូមកុំគិតថា ការធ្វើបែបនេះនឹងរារាំងមិនឲ្យពួកគេរៀនសូត្រ​អំពីវិទ្យាសាស្ត្រឬក៏ធ្វើឲ្យកម្រិតនៃការសិក្សាធ្លាក់ចុះសោះឡើយ។ ចំណេះដឹងរបស់ព្រះជាម្ចាស់គឺមានកម្រិតខ្ពស់ដូចជានគរឋានសួគ៌និងធំទូលំទូលាយដូចជាសកលលោក។ គ្មានអ្វីដែលផ្តល់ឲ្យយើងនូវថាមពលខាងផ្នែក​សតិបញ្ញានិងភាពរីករាយនៅក្នុងចិត្តជាងការសិក្សារៀនសូត្រអំពីប្រធានបទឬមុខវិជ្ជាដ៏អស្ចារ្យដែលទាក់ទងទៅនឹងជីវិតអស់កល្បរបស់យើងឡើយ។ ត្រូវណែនាំពួកយុវវ័យហើយកាន់ឲ្យខ្ជាប់​ខ្ជួននូវសេចក្តី​ពិត​ដែលព្រះជាម្ចាស់បានប្រទានឲ្យហើយការប្រព្រឹត្តិបែបនេះចិត្តគំនិតរបស់ពួកគេនឹងបានរីកចម្រើនហើយនិងបានរឹងមាំឡើង។ សិស្សណាដែលធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្រៀននឹងបានយល់ដឹងកាន់តែច្រើនហើយទទួលបានចំណេះល្អៗដែលនឹងនៅជាប់ជាមួយសិស្សនោះជារៀងរហូត។

ការសិក្សាអប់រំទទួលបានតាមរយៈការស្រាវជ្រាវព្រះគម្ពីរនាំឲ្យទទួលបានចំណេះដែលមានបទពិសោធអំពីគម្រោងនៃសេចក្តីសង្គ្រោះ។ការសិក្សាអប់រំប្រភេទនេះនឹងជួយស្តាររូបភាពឬគំនិតរបស់ព្រះជាម្ចាស់នៅក្នុងចិត្តគំនិតរបស់មនុស្ស។ វានឹងជួយពង្រឹងហើយការពារចិត្តគំនិតដែល​ប្រឆាំងជំទាស់នឹងសេចក្តីល្បួងហើយរៀបចំអ្នករៀនឲ្យក្លាយទៅជាអ្នកធ្វើការងារជាមួយនិងព្រះយេស៊ូវនៅក្នុងបេសកកម្មនៃក្តីមេត្តាដល់លោកិយ។វានឹងធ្វើឲ្យអ្នកនោះក្លាយទៅជាសមាជិកនៃក្រុមគ្រួសាររបស់នគរឋានសួគ៌ហើយរៀបចំខ្លួនឲ្យអ្នកនោះចែកចាយមរតក៌ ដែលជាកម្មសិទ្ធិរបស់ប្រជារាស្ត្របរិសុទ្ធរបស់ព្រះជាម្ចាស់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៦៖២២-២៣

ខចងចាំ៖​​ តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។ ហេព្រើរ ៣៖១៣

Powered by CAM