​​ ថ្ងៃសុក្រទី២៥​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់​បំរុង​ទុក​សេចក្តី​ដែល​មាន​ប្រយោជន៍ សំរាប់​មនុស្ស​សុចរិត ក៏​ជា​ខែល​ដល់​អស់​អ្នក​ដែល​ដើរ​ក្នុង​សេចក្តី​ទៀង​ត្រង់។ សុភាសិត ២:៧

អំណានប្រចាំថ្ងៃ៖ ​ដំបូងត្រូវចេះ និងស្គាល់ព្រះបន្ទូលរបស់ព្រះបន្ទាប់មក យកវាទៅបង្រៀន

ប៉ុន្តែ គ្រូដែលបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចចែកចាយបានត្រឹមតែអ្វីដែលខ្លួនដឹងនិងចេះតាមបទពិសោធតែប៉ុណ្ណោះ។​ «អ្នកសាបព្រោះបានសាបព្រោះគ្រាប់ពូជរបស់ខ្លួន»។ ព្រះយេស៊ូវបានបង្រៀន​សេចក្តី​ពិត ពីព្រោះទ្រង់គឺជាសេចក្តីពិត។ ការបង្រៀនរបស់ទ្រង់ឆ្លុះបញ្ចាំង​អំពីគំនិតរបស់ទ្រង់ចរិតលក្ខណៈឬលក្ខណៈសម្បត្តិរបស់ទ្រង់ ហើយនិងបទពិសោធ​នៃជីវិតរបស់ទ្រង់។ រឿងនេះក៏ជាការពិតដែរ អំពីអ្នកដើរតាមទ្រង់៖ អស់អ្នកណាដែលនឹងបង្រៀនពីព្រះបន្ទូលត្រូវយកវាមកធ្វើជារបស់ខ្លួនតាមរយៈបទពិសោធផ្ទាល់ខ្លួន។ ពួកគេត្រូវតែទទួលស្គាល់ចំណេះដឹង ភាពសុចរិតនិង​សេចក្តីប្រោសលោះរបស់ព្រះយេស៊ូវទុកជារបស់ខ្លួន។ ក្នុងការបង្រៀនព្រះបន្ទូលរបស់ព្រះជាម្ចាស់ដល់អ្នកដទៃ ពួកគេមិនត្រូវនិយាយធ្វើហាក់ដូចជាមិនច្បាស់អំពីភាពត្រឹមត្រូវនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះទេ។ ពួកគេត្រូវប្រកាសជាមួយនិងលោកសាវ័កពេត្រុសថា «ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្តានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងនិងដំណើរដែលទ្រង់យាងមកនោះមិនមែនតាមរឿងព្រេងប្រឌិតដោយតម្រិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ដាក់នឹងភ្នែកវិញ»។ ពេត្រុសទី២១ៈ១៦។ គ្រូគង្វាលនិងគ្រូបង្រៀនគ្រីស្ទានរាល់រូបគួរតែអាចនិយាយជាមួយនិងលោកសាវ័កយ៉ូហានថា«(ដ្បិតព្រះដ៏ជាជីវិតទ្រង់បានលេចមក ហើយយើងខ្ញុំបានឃើញទ្រង់ក៏ធ្វើជាទីបន្ទាល់ប្រាប់ដល់អ្នករាល់គ្នាពីជីវិតនោះដ៏រស់នៅអស់កល្បជានិច្ចដែលពីដើមស្ថិតនៅនឹងព្រះវរបិតា ហើយបានលេចមកឲ្យយើងខ្ញុំឃើញ)»។ យ៉ូហានទី១ ១ៈ២។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៦៖២៤-៣៤

ខចងចាំ៖​​ តែ​ចូរ​កំឡា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រាល់​ថ្ងៃ​វិញ ក្នុង​កាល​ដែល​នៅ​តែ​ហៅ​ថា «ថ្ងៃ​នេះ» នៅ​ឡើយ ក្រែង​អ្នក​រាល់​គ្នា​ណា​មួយ​មាន​ចិត្ត​រឹងរូស ដោយ​សេចក្តី​បញ្ឆោត​របស់​អំពើ​បាប។ ហេព្រើរ ៣៖១៣

Powered by CAM