​​ ថ្ងៃអាទិត្យ ទី២៧​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖តែ​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ​វិញ នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់ ក៏​បង្កើត​ផល​ផ្លែ មួយ​ជា​១​រយ មួយ​ជា​៦០ ហើយ​មួយ​ទៀត​ជា​៣០។ ម៉ាថាយ ១៣:២៣

អំណានប្រចាំថ្ងៃ៖ ​សាតំាង​គឺជាសត្រូវនៃព្រះបន្ទូលរបស់ព្រះ

នៅពេលដែលពួកសត្វស្លាបត្រៀមខ្លួនទៅចឹកសុីគ្រាប់ពូជដែលនៅតាមផ្លូវ នោះសាតាំងក៏ត្រៀមខ្លួនទៅឆក់យកគ្រាប់ពូជនៃសេចក្តីពិតរបស់ព្រះជាម្ចាស់ដែលប្រទានឲ្យមនុស្សនោះដែរ។ សាតាំងភ័យខ្លាចថាព្រះបន្ទូល​​​របស់ព្រះអាចដាស់អ្នកដែលធ្វេសប្រហែស ហើយកែប្រែចិត្តរឹងរូសរបស់ពួកគេចេញ។ សាតាំងហើយនិងទេវតារបស់វាទៅកន្លែងណា ដែលមាន​គេ​ផ្សព្វផ្សាយដំណឹងល្អ។ រីឯទេវតានៃនគរឋានសួគ៌ខំប្រឹងធ្វើការដើម្បីឲ្យមានចិត្តចាប់អារម្មណ៍ជាមួយនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់ សត្រូវកំពុងតែខំធ្វើការដើម្បីរារាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ វាខំប្រឹងធ្វើបែបនេះ​ដោយសារ​តែវាស្អប់ព្រះជាម្ចាស់ វាព្យាយាមធ្វើការប្រឆាំងនឹងព្រះវិញ្ញាណរបស់​ព្រះ​ជា​ម្ចាស់។ ខណៈពេលដែលព្រះយេស៊ូវកំពុងតែស្វែងរកមនុស្សដោយសេចក្តីស្រឡាញ់សាតាំងព្យាយាមបំបែរអារម្មណ៍មនុស្សដែលខំស្វែងរកព្រះអង្គសង្គ្រោះ។ វាពង្វក់ចិត្តគំនិតជាមួយនិងផែនការហើយនិងមហិច្ឆតាខាងលោកិយ។​​វាជម្រុញឲ្យរិះគន់ឬក៏ខ្សឹបប្រាប់ឲ្យមានការសង្ស័យនិងកុំឲ្យមានជំនឿលើទ្រង់។វាធ្វើឲ្យអ្នកអធិប្បាយ ឬអ្នកបកស្រាយប្រើពាក្យនិយាយស្តី ឬភាសាតាមបែបផែនដែលធ្វើឲ្យអ្នកស្តាប់មិនពេញចិត្ត ហើយពួកវាស្ថិតនៅក្នុងសភាពដែលមិនល្អបែបនេះឯង។ ដូច្នេះសេចក្តីពិតដែលពួកគេត្រូវការ ហើយដែលព្រះជាម្ចាស់បានបញ្ជូនទៅឲ្យពួកគេដោយក្តីមេត្តានោះ មិនបានដក់ជាប់នៅក្នុងចិត្តរបស់ពួកគេយូរនោះទេ។

សាតាំងមានជំនួយការច្រើន។ មនុស្សជាច្រើនដែលថាខ្លួនជាគ្រីស្ទានគឺកំពុងតែជួយសាតាំងយកគ្រាប់ពូជនៃសេចក្តីពិតចេញពីចិត្តរបស់មនុស្សនានា។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៧៖៧-១១

ខចងចាំ៖​​ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថានសួគ៌នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ»។ លូកា​ ១៥:៧

Powered by CAM