​​ ថ្ងៃអង្គារ ទី២៩​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះបន្ទូល រួច​ទទួល​ភ្លាម​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន ហើយ​មិន​នៅ​ជាប់​ជា​យូរ​ប៉ុន្មាន​ទេ លុះ​កាល​ណា​កើត​មាន​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​បៀតបៀន​ដោយ​ព្រោះ​ព្រះបន្ទូល នោះ​គេ​រសាយ​ចិត្ត​ចេញ​ភ្លាម។ ម៉ាថាយ ១៣:២០-២១

អំណានប្រចាំថ្ងៃ៖ ​ចិត្តដែលរឹងរួសនាំឲ្យក្លាយទៅជាគ្រីស្ទានដែលទន់ខ្សោយ​

អ្នកដែលទទួលគ្រាប់ពូជនៅកន្លែងដែលមានដុំថ្មច្រើនគឺជាអ្នកដែលឮព្រះបន្ទូលហើយទទួលយកវាដោយអំណរគ្រាប់ពូជនោះរស់បានតែរយៈពេលខ្លី ប៉ុន្តែដោយសារតែមិនសូវមានដីច្រើន គ្រាប់ពូជមិនអាចចាក់ឫសបាន​ហើយនៅពេលដែលមានបញ្ហាឬក៏ការបៀតបៀនមកដល់ដោយសារតែមានសេចក្តីជំនឿលើព្រះយេស៊ូវអ្នកនោះមានចិត្តអាម៉ាស់ហើយបោះបង់សេចក្តីអំណរដែលខ្លួនទទួលបានទៅ។

គ្រាប់ពូជដែលបានសាបព្រោះទៅលើដីដែលសំបូរដុំថ្មមិនមានដីច្រើនសម្រាប់លូតលាស់ទេ។ រុក្ខជាតិដុះឡើងឆាប់រហ័ស ប៉ុន្តែឫសរបស់វាមិនអាចដុះចាក់ចូលទៅក្នុងថ្ម ដើម្បីស្រូបយកជីវជាតិចិញ្ចឹមខ្លួនវាឲ្យធំលូតលាស់បានទេ ហើយមិនយូរទេ វានឹងងាប់។ មនុស្សជាច្រើនដែលនិយាយថាពួកគេជឿនោះគឺជាអ្នកស្តាប់ឮប្រៀបដូចជារុក្ខជាតិដែលដុះនៅលើកន្លែងដែលសំបូរដុំថ្ម។ ដូចដុំថ្មនៅក្រោមស្រទាប់ដីរាក់ចិត្តអាត្មានិយមរបស់ពួកគេស្ថិតនៅពីក្រោមដីនៃសេចក្តីប្រាថ្នានិងការតាំងចិត្តល្អ។ គេមិនបានគ្រប់គ្រងការស្រឡាញ់ខ្លួននោះទេ។ ពួកគេមិនបានយល់ទេថា អំពើបាបនោះវាមានទោស​ធ្ងន់ទេ ហើយទោសកំហុសដែលពួកគេបានប្រព្រឹត្តិមិនបាននាំឲ្យពួកគេចេះ​បន្ទាបខ្លួនឡើយ។ មនុស្សទាំងនេះអាចឆាប់ទទួលដំណឹងល្អអំពីព្រះយេស៊ូវហើយមើលទៅដូចជាអ្នកដែលផ្លាស់ប្តូរជំនឿបានល្អ(មានជំនឿមុតមាំ) ប៉ុន្តែពួកគេមានជំនឿលើសាសនាមិនសុីជម្រៅនោះទេ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៧៖១៥-២០

ខចងចាំ៖​​ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថានសួគ៌នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ»។ លូកា​ ១៥:៧

Powered by CAM