​​ ថ្ងៃព្រហស្បតិ៍ ទី៣​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ពិចារណា​ពី​សត្វ​ស្លាប​នៅ​លើ​អាកាស វា​មិន​សាបព្រោះ មិន​ច្រូត​កាត់ ឬ​ប្រមូល​ដាក់​ក្នុង​ជង្រុក​ផង តែ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ចិញ្ចឹម​វា ឯ​អ្នក​រាល់​គ្នា តើ​គ្មាន​តម្លៃលើស​ជាង​សត្វ​ទាំង​នោះ​ទេ​ឬ​អី។ ម៉ាថាយ ៦:២៦

អំណានប្រចាំថ្ងៃ៖ ​ព្រះយេស៊ូវបង្រៀនមេរៀនមកពីធម្មជាតិ

ដូច្នេះ នៅក្នុងប្រទេសអុីស្រាអែល ការបង្រៀនរបស់មនុស្សត្រូវបានដាក់ជំនួសការបង្រៀនរបស់ព្រះជាម្ចាស់។ មិនត្រឹមតែវត្ថុឬរបស់ទាំងឡាយនៅក្នុងធម្មជាតិតែប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងពិធីធ្វើយញ្ញបូជានិងបង្រៀនព្រះគម្ពីរដោយគំនិតខ្លួនឯងទៀតផងទាំងអស់នេះត្រូវបានផ្តល់ឲ្យដើម្បីបង្ហាញពីព្រះជាម្ចាស់ត្រូវបានយកទៅបង្រៀនខុសហើយផលប៉ះពាល់នោះគឺត្រូវលាក់បាំងចំណេះប្រាជ្ញារបស់ព្រះជាម្ចាស់ពីមនុស្ស។

ព្រះយេស៊ូវបានយាងមកលើកគំរបដែលអំពើបាបបានគ្របដណ្តប់លើធម្មជាតិនៃលោកិយ។ ទ្រង់បានយាងមកយកគម្របដែលអំពើបាបគ្របពីលើផ្ទៃធម្មជាតិចេញដើម្បីឲ្យមនុស្សបានឃើញសិរីល្អរបស់ព្រះជាម្ចាស់សាជាថ្មី​ តាមរយៈការបង្កើតរបស់ទ្រង់។​ ព្រះបន្ទូលរបស់ទ្រង់បានដាក់ការបង្រៀនពីធម្មជាតិក៏ដូចជាព្រះគម្ពីរនៅក្នុងរបៀបថ្មីហើយធ្វើឲ្យការបង្រៀនទាំងនោះក្លាយទៅជារឿងដែលថ្មីសម្រាប់បង្ហាញ។

ព្រះយេស៊ូវបានបេះផ្កាព្រលិតហើយដាក់វានៅក្នុងដៃកុមារតូចៗនិងពួកយុវវ័យ ហើយខណៈពេលដែលពួកគេមើលទៅព្រះភ័ក្ត្រដ៏ក្មេងរបស់ទ្រង់ ស្រស់ថ្លាដោយពន្លឺថ្ងៃចាំងពីព្រះភ័ក្ត្ររបស់ព្រះបិតាទ្រង់ ទ្រង់ក៏​បាន​បង្រៀន​ថា «ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹងដែលវាដុះជាយ៉ាងដូចម្តេចគឺវាមិននឿយហត់នឹងធ្វើការឬស្រាវរវៃទេ។ តែខ្ញុំប្រាប់អ្នករាល់គ្នាថាសូម្បីតែហ្លួងសាឡូម៉ូនក្នុងគ្រាដែលមានគ្រប់ទាំងសេចក្តីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គដូចជាផ្កា១ទងនោះផង»។ បន្ទាប់មកព្រះយេស៊ូវមានបន្ទូលកម្សាន្តចិត្តហើយបង្រៀនពួកមនុស្សថា «រីឯតិណជាតិដែលដុះនៅវាលក្នុងថ្ងៃនេះហើយថ្ងៃស្អែកត្រូវគេដុតនៅជើងក្រាន បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះនោះឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នាលើសជាងទៅទៀតទេឬអី?

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៖១-១២

ខចងចាំ៖​​ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា«សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុកសំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»។ កូរិនថូសទី១ ២៖៩

Powered by CAM