ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ។ លូកា ១៥:៧
អំណានប្រចាំថ្ងៃ៖ សាសនាគ្រីស្ទពិតប្រាកដ តម្រូវឲ្យយើងមានទំនាក់ទំនងរឹងមាំជាមួួយនឹងព្រះយេស៊ូវ
វាមិនមែនដោយសារតែមនុស្សទទួលយកព្រះបន្ទូលភ្លាមៗឬក៏ដោយសារតែពួកគេរីករាយចំពោះព្រះបន្ទូលនោះដែរ ដែលធ្វើឲ្យពួកគេឃ្លាតឆ្ងាយនោះទេ។ ខណៈពេលដែលលោកម៉ាថាយបានឮព្រះអង្គសង្គ្រោះត្រាស់ហៅគាត់ភ្លាមគាត់ក៏ឆាប់ក្រោកឡើងទុកចោលអ្វីគ្រប់យ៉ាងហើយដើរតាមទ្រង់។ខណៈពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ចូលមកក្នុងចិត្តរបស់យើងភ្លាមទ្រង់ចង់ឲ្យយើងទទួលយកវា ហើយវាជារឿងត្រឹមត្រូវដែលយើងត្រូវទទួលយកវាដោយសេចក្តីអំណរ។ «នៅស្ថានសួគ៌នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ដែលប្រែចិត្តវិញ»។ លូកា ១៥ៈ៧។ហើយអ្នកដែលមានជំនឿលើព្រះយេស៊ូវមានសេចក្តីអំណរ។ ប៉ុន្តែ ប្រភេទមនុស្សដែលមានចរិតលក្ខណៈដូចប្រភេទដីដែលសំបូរដោយដុំថ្មនោះឆាប់ទទួលយកព្រះបន្ទូល ប៉ុន្តែពួកគេមិនបានគិតឲ្យបានល្អិតល្អន់ថា ត្រូវលះបង់ច្រើនប៉ុនណាឡើយ ដើម្បីឲ្យក្លាយខ្លួនទៅជាគ្រីស្ទានពិតប្រាកដនោះ។ ពួកគេមិនបានពិចារណាអំពីអ្វីដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ចង់បានពីពួកគេនោះឡើយ។
ពួកគេមិនបានប្រៀបធៀបការបង្រៀនព្រះបន្ទូលរបស់ព្រះជាមួយនិងទម្លាប់របស់ពួកគេឲ្យបានច្បាស់លាស់ហើយថ្វាយជីវិតរបស់ពួកគេឲ្យព្រះជាម្ចាស់គ្រប់គ្រងនោះឡើយ។
ឫសនៃដើមរុក្ខជាតិចាក់ចុះជ្រៅទៅក្នុងដីហើយបាំងជិតពីភ្នែករបស់មនុស្ស គឺជារបស់ដែលផ្តល់ជីវជាតិដែលរក្សាឲ្យរុក្ខជាតិនោះឲ្យមានជីវិត។គឺដូចគ្នាដែរ ចំពោះគ្រីស្ទានគឺដោយសារការចងភ្ជាប់ទំនាក់ទំនងដែលមើលមិនឃើញឬដោយអាថ៌កំបាំងជាមួយនិងព្រះយេស៊ូវតាមរយៈសេចក្តីជំនឿនោះត្រូវបានផ្តល់ចំណីអាហារដល់ជីវិតខាងឯវិញ្ញាណ។ ប៉ុន្តែ អ្នកបានឮដែលដុះនៅលើដីដែលមានដុំថ្មច្រើនពឹងពាក់លើសមត្ថភាពរបស់ខ្លួនជាជាងលើព្រះយេស៊ូវ។ ពួកគេជឿជាក់ទៅលើអំពើល្អហើយនិងគំនិតល្អរបស់ពួកគេហើយខំធ្វើការងារដើម្បីឲ្យខ្លួនក្លាយទៅជាមនុស្សសុចរិត។ ពួកគេមិនមានជំនឿខ្លាំងទៅលើព្រះជាម្ចាស់ហើយនិងមិនមានជំនឿនៅក្នុងអំណាចរបស់ទ្រង់នោះទេ។ មនុស្សប្រភេទនេះ «មិនមានឫសទេ»ពីព្រោះមនុស្សនេះមិនមានទំនាក់ទំនងជាមួយព្រះយេស៊ូវ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៧៖២១-២៣
ខចងចាំ៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ»។ លូកា ១៥:៧