ថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ហើយពីដំណើរសំលៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអ្វី ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ។ ម៉ាថាយ ៦:២៨
អំណានប្រចាំថ្ងៃ៖ ធម្មជាតិបង្រៀនយើងឲ្យដឹងថា ព្រះជាម្ចាស់អាចផ្តល់ឲ្យ
ក្នុងការអធិប្បាយនៅលើភ្នំទ្រង់បានមានបន្ទូលទៅមនុស្សគ្រប់គ្នាលើកលែងតែកុមារតូចៗនិងពួកយុវវ័យ។ ទ្រង់មានបន្ទូលពាក្យទាំងនេះទៅកាន់ហ្វូងមនុស្សដែលនៅក្នុងចំណោមនោះមានមនុស្សប្រុសស្រីដែលមានទុក្ខព្រួយនិងមានបញ្ហាខកចិត្តនិងឈឺចាប់។ ព្រះយេស៊ូវមានបន្ទូលតទៅទៀតថា «ដូច្នេះកុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វីឬស្លៀកពាក់អ្វី នោះឡើយ ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ។ «ក្រោយមកទ្រង់បានលាព្រះហស្តទ្រង់ទៅកាន់ហ្វូងមនុស្សដែលនៅជុំវិញទ្រង់ហើយមានបន្ទូលថា «ចូរស្វែងរកនគរនិងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ ម៉ាថាយ៦ៈ២៨-៣៣។
ដូច្នេះព្រះយេស៊ូវពន្យល់បកស្រាយសារដែលទ្រង់អង្គឯងបានប្រទានផ្កាព្រលិតហើយនិងគុម្ពស្មៅដែលដុះនៅតាមទីវាល។ ទ្រង់ចង់ឲ្យយើងមើលទៅឯផ្កាព្រលិតហើយនិងគុម្ពស្មៅនីមួយៗ។ព្រះបន្ទូលរបស់ទ្រង់ពោរពេញទៅដោយការធានា និងនាំឲ្យយើងជឿទុកចិត្តលើទ្រង់។
ការយល់ដឹងពីសេចក្តីពិតរបស់ព្រះយេស៊ូវគឺពេញលេញធ្វើឲ្យទ្រង់អាចប្រើវត្ថុគ្រប់យ៉ាងនៅក្នុងធម្មជាតិមកពន្យល់បង្ហាញពីសេចក្តីពិតបាន។វត្ថុដែលមាននៅក្នុងធម្មជាតិទាំងអស់ដែលយើងឃើញជារៀងរាល់ថ្ងៃគឺមានទំនាក់ទំនងឬតភ្ជាប់ជាមួយនិងសេចក្តីពិតខាងព្រលឹងវិញ្ញាណណាមួយ។ ធម្មជាតិគ្របដណ្តប់ទៅដោយមេររៀនប្រៀបធៀបឬប្រៀបប្រដូចរបស់ព្រះជាម្ចាស់។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៖១៣-១៥
ខចងចាំ៖ ដូចមានសេចក្តីចែងទុកមកថា«សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុកសំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់»។ កូរិនថូសទី១ ២៖៩