​​ ថ្ងៃសៅរ៍ ទី៥​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ហេតុ​នោះ​បាន​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្តាប់ នោះ​ក៏​មិន​ឮ ហើយ​មិន​យល់​ផង ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សំរេច នៅ​លើ​អ្នក​ទាំង​នោះ​ហើយ គឺ​ជា​សេចក្តី​ដែល​ទាយ​ទុក​មក​ថា «ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន ហើយ​ដែល​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ ព្រោះ​ចិត្ត​របស់​ជនជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា»។ ម៉ាថាយ ១៣:១៣-១៥។

អំណានប្រចាំថ្ងៃ៖ ​ប្រើ​រឿងប្រៀបប្រដូចមកបង្រៀនដល់អស់អ្នកដែលមិនចង់ឲ្យបង្រៀន

នៅក្នុងផ្នែកនៃការងាររបស់ទ្រង់ដំបូង ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ប្រជារាស្ត្រ ដោយពាក្យសម្តីងាយៗដែលធ្វើឲ្យអ្នកស្តាប់របស់ទ្រង់បានយល់ពីសេចក្តីពិត ដែលនឹងផ្តល់ឲ្យពួកគេនូវចំណេះប្រាជ្ញាដែលពួកគេត្រូវការដើម្បីឲ្យអាចដើរនៅលើផ្លូវដែលនាំឆ្ពោះទៅរកសេចក្តីសង្គ្រោះ។ ប៉ុន្តែ​ នៅក្នុងចិត្តរបស់មនុស្សជាច្រើន សេចក្តីពិតមិនបានដក់ជាប់នៅជាមួយនោះទេ ហើយសេចក្តីពិតនោះក៏បានឆាប់ភ្លេចទៅវិញយ៉ាងលឿន។«ហេតុនោះបានជាខ្ញុំនិយាយនឹងគេ ជាពាក្យប្រៀបប្រដូច ដ្បិតដែលគេមើលនោះមិនឃើញវិញ ហើយដែលគេស្តាប់នោះក៏មិនឮ ហើយមិនយល់ផង។ ពាក្យទំនាយរបស់ហោអេសាយបានសម្រេចនៅលើអ្នក​ទាំងនោះហើយគឺជាសេចក្តីដែលទាយទុកមកថា «ដែលឯងរាល់គ្នាឮនោះនឹងឮមែនតែស្តាប់មិនបានហើយដែលឃើញនោះនឹងឃើញមែនតែមិនយល់សោះព្រោះសេចក្តីដែលជនជាតិនេះបានត្រឡប់ទៅជាស្ពឹកវិញគេឮដោយត្រចៀកធ្ងន់ហើយធ្មេចភ្នែកក្រែងមើលឃើញនឹងភ្នែកស្តាប់ឮនឹងត្រចៀកហើយយល់ក្នុងចិត្តរួចគេប្រែចិត្តហើយអញប្រោសឲ្យគេបានជា»។ ម៉ាថាយ១៣ៈ១៣-១៥។

ព្រះយេស៊ូវចង់ពញ្ញាក់អារម្មណ៍របស់មនុស្សឲ្យស្គាល់សេចក្តីពិត។ទ្រង់ស្វែងរកវិធីដាស់តឿនពួកអ្នកដែលធ្វេសប្រហែសនិងធ្វើឲ្យសេចក្តីពិតនៅដក់ជាប់នៅក្នុងចិត្ត។ ការបង្រៀនដោយប្រើមេរៀនប្រៀបប្រដូច​ឬប្រៀបធៀបមិនត្រឹមតែធ្វើឲ្យមានការពេញនិយមនិង ស្តាប់បង្គាប់គោរព​និងប្រុង​ស្មារតីសម្រាប់ពួកសាសន៍យូដាតែប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់ជាតិសាសន៍​ដទៃទៀតផងដែរ។ ការបង្រៀនដោយប្រើរឿង​ប្រៀបធៀបគឺជាវិធីសាស្ត្រដ៏ល្អបំផុតដែលទ្រង់អាចជ្រើសរើសយកមកប្រើសម្រាប់បង្រៀន។ បើសិនជាអ្នកស្តាប់របស់ទ្រង់ចង់បានចំណេះអ្វីៗដែលបានមកពីព្រះនោះពួកគេអាចយល់ពីព្រះបន្ទូលរបស់ទ្រង់ ពីព្រោះថាទ្រង់តែងតែស្ម័គ្រចិត្តពន្យល់ដល់ពួកអ្នកដែលមានចំណាប់អារម្មណ៍ចង់បានចំណេះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៖១៦-១៨

ខចងចាំ៖​​ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា«សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុកសំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់»។ កូរិនថូសទី១ ២៖៩

Powered by CAM