​​ ថ្ងៃចន្ទ ទី៧​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ដ្បិត​អ្វីៗ របស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ៍​មក ទោះ​ទាំង​ព្រះចេស្តា​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក។ រ៉ូម​ ១:២០

អំណានប្រចាំថ្ងៃ៖ព្រះយេស៊ូវបានប្រើរឿងប្រៀបប្រដូចដើម្បីបង្រៀន​​ជាមេរៀនដល់អ្នកដែលប្រឆាំងនឹងទ្រង់

ព្រះយេស៊ូវមានហេតុផលមួយទៀតសម្រាប់ការបង្រៀនរឿងប្រៀបប្រដូចឬប្រៀបធៀប។ នៅក្នុងចំណោមពួកបណ្តាជនដែលបានផ្តុំគ្នានៅជុំវិញទ្រង់ នោះគឺមានពួកសង្ឃ និងពួកគ្រូបូជាចារ្យពួកអ្នកនិពន្ធនិងពួកចាស់ទុំ ហើយនិងពួកមេដឹកនាំ ពួកអ្នកស្រឡាញ់ខាងលោកិយ ពួកអ្នកមានអំណួតហើយនិងពួកអ្នកដែលមានមហិច្ឆតាដែលចង់បានអ្វីៗលើសពីនេះ ពួក​គេ​មក គ្រាន់តែដើម្បីរករឿងប្រឆាំងនឹងទ្រង់តែប៉ុណ្ណោះ។ ដោយសារមានមនុស្សជាច្រើនបានដើរតាមព្រះយេស៊ូវ ហើយពួកសង្ឃមានការច្រណែនដូច្នេះពួកគេបានបញ្ជូនអ្នកសើុបការណ៍ឲ្យតាមមើលព្រះយេស៊ូវ សង្ឃឹមថាចាប់កំហុសនូវរាល់ពាក្យសម្តីណាដែលនឹងឲ្យពួកគេកាត់ទោសប្រហារជីវិតទ្រង់បាន។ ព្រះអង្គសង្គ្រោះទ្រង់យល់ជ្រាបអំពីអត្តចរិតរបស់មនុស្សទាំងនេះអស់ហើយ ហើយទ្រង់បានបង្ហាញឬបង្រៀនពីសេចក្តីពិតទៅតាមរបៀបដែលពួកគេមិនអាចរកឃើញដោយយករឿងរបស់ទ្រង់ទៅនិយាយនៅចំពោះមុខពួកក្រុមប្រឹក្សាខាងសាសនា។ នៅក្នុងរឿងប្រៀបធៀប​ ឬប្រៀប​ប្រដូចទ្រង់បានបន្ទោសពួកពុតត្បុតនិងការអាក្រក់នៃអស់អ្នកដែលនៅក្នុងមុខតំណែងខ្ពស់។ ព្រះយេស៊ូវបានបង្រៀនពីសេចក្តីពិតនៅក្នុងរឿងប្រៀបធៀប។ បើសិនជាទ្រង់បានមានបន្ទូលដោយប្រើពាក្យសាមញ្ញ ពួកគេនឹងមិនស្តាប់ពាក្យបន្ទូលរបស់ទ្រង់ឡើយ ហើយក៏នឹងបញ្ឈប់ការងាររបស់ទ្រង់យ៉ាងឆាប់រហ័ស។ ប៉ុន្តែ ខណៈពេលដែលទ្រង់ចៀសវាងពួកអ្នកសុើបការណ៍ ទ្រង់បានធ្វើឲ្យសេចក្តីពិតមានលក្ខណៈច្បាស់លាស់មែនទែនរហូតដល់ថ្នាក់មនុស្សអាចមើលឃើញកំហុសនៅក្នុងចិត្តរបស់ខ្លួនឯងហើយអ្នកដែលស្មោះត្រង់នឹងបានទទួលព្រះពរពីមេរៀនដែលទ្រង់បានបង្រៀន។ ការបង្រៀនរបស់ទ្រង់ត្រូវបានសម្រាយឲ្យងាយស្រួលយល់ដោយពន្យល់បង្ហាញពួកគេជាមួយនិងវត្ថុដែលព្រះបានបង្កើត។ មនុស្សត្រូវបានបង្រៀនអំពីព្រះ តាមរយៈធម្មជាតិនិងបទពិសោធន៍នៃជីវិត។ «ដ្បិតអ្វីៗរបស់ទ្រង់ដែលរកមើលមិនឃើញតាំងពីកំណើតលោកិយមក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញដោយពិចារណាយល់របស់ទាំងប៉ុន្មានដែលទ្រង់បានបង្កើតមក»។ រ៉ូម១ៈ២០

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៣៖១-១៧

ខចងចាំ៖​​ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង»។ ម៉ាថាយ ៧៖១-២

Powered by CAM