​​ ថ្ងៃអង្គារ ទី៨​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ។ ម៉ាថាយ ៦:១៥

អំណានប្រចាំថ្ងៃ៖ ​ការស្គាល់ព្រះ​ ដោយធ្វើការសិក្សាពីធម្មជាតិ

យើងរៀនអំពីរបៀបនៃការអប់រំឬបង្ហាត់ពិតប្រាកដ នៅក្នុងរឿងប្រៀបធៀបឬប្រៀបប្រដូចនៅក្នុងការបង្រៀនរបស់ព្រះអង្គសង្គ្រោះ។ ព្រះយេស៊ូវអាចបង្រៀនដល់មនុស្សអំពីសេចក្តីពិតយ៉ាងជ្រាលជ្រៅខាងវិទ្យាសាស្ត្រ។ ទ្រង់ប្រហែលជាអាចពន្យល់អំពីរឿងអាថ៌កំបាំងដែលអាចប្រើពេលរាប់សតវត្សសម្រាប់ធ្វើនិងសិក្សារៀនសូត្រដើម្បីឲ្យយល់។ ទ្រង់អាចផ្តល់ជាមតិយោបល់នៅក្នុងជួរនៃវិទ្យាសាស្ត្រដែលអាចនឹងផ្តល់ជាគំនិតអំពីការបង្កើតអ្វីមួយដែលអាចនឹងផ្តល់ផលប្រយោជន៍ដល់មនុស្សរហូតដល់ទីបំផុត។ ប៉ុន្តែទ្រង់មិនបានធ្វើដូច្នេះទេ។ ទ្រង់មិនបានមានបន្ទូលអំពីអ្វីសោះឡើយ ដើម្បីឲ្យមនុស្សរំជួលចិត្តនឹងផលប្រយោជន៍ខាងលោកិយឬក៏ផ្តល់គំនិតឲ្យពួកគេអំពីការប្រើអំណាចខាងលោកិយឡើយ។ រៀងរាល់ពេលដែលព្រះយេស៊ូវបានបង្រៀនទ្រង់បានមានបន្ទូលទៅតាមរបៀបដែលនឹងនាំមនុស្សឲ្យទៅកាន់ព្រះជាម្ចាស់។ ទ្រង់មិនបានដឹកនាំមនុស្សឲ្យរៀនសូត្រទ្រឹស្តីរបស់មនុស្សអំពីព្រះនោះឡើយ។ ទ្រង់បានបង្រៀនពួកគេឲ្យយល់អំពីព្រះជាម្ចាស់ឲ្យដូចដែលពួកគេបានឃើញនៅក្នុងការងារនិងព្រះបន្ទូលរបស់ទ្រង់ហើយនិងអ្វីៗដែលព្រះទ្រង់ធ្វើ។

ព្រះយេស៊ូវមិនបានមានបន្ទូលអំពីទ្រឹស្តីដែលពិបាកយល់នោះទេប៉ុន្តែ អំពីអ្វីដែលមានប្រយោជន៍ចំពោះការកសាងអត្តចរិតទាំងនោះគឺជាអ្វីៗដែលនឹងបង្កើនសមត្ថភាពរបស់មនុស្សឲ្យស្គាល់ព្រះជាម្ចាស់និងសុខចិត្តធ្វើអំពើល្អ។ ទ្រង់បានមានបន្ទូលទៅកាន់មនុស្សអំពីសេចក្តីពិតដែលទាក់ទងទៅនឹងរបៀបដែលយើងរស់នៅនិងរបៀបជួយពួកគេឲ្យយល់ពីនគរឋានសួគ៌និងភាពអស់កល្ប។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៤៖១-១១

ខចងចាំ៖​​ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង»។ ម៉ាថាយ ៧៖១-២

Powered by CAM