​​ ថ្ងៃពុធ ទី៩​​ ខែវិច្ឆិកា ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ត្រូវ​ឲ្យ​ប្រិតប្រៀន​សេចក្តី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ​ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង។ ចោទិយកថា ៦:៧

អំណានប្រចាំថ្ងៃ៖ ​ព្រះយេស៊ូវបង្រៀនមេរៀនចេញពីធម្មជាតិ

ពេញ១ប្រវត្តិសាស្ត្រនៃប្រទេសអុីស្រាអែលគឺព្រះយេស៊ូវជាអ្នកណែនាំពីរបៀបឬវិធីសាស្ត្រអប់រំមនុស្ស។ ទាក់ទងទៅនឹងបញ្ញត្តិ​និងច្បាប់​របស់ព្រះ​​​​​​​​​​ ទ្រង់បានមានបន្ទូលថា«ត្រូវឲ្យប្រិតប្រៀនសេចក្តីទាំងនេះដល់កូនចៅឯង​​ ព្រមទាំងនិយាយដំណាលក្នុងកាលដែលអង្គុយ​នៅក្នុងផ្ទះ ហើយ​ដើរតាមផ្លូវក្នុងកាលដែលដេក ហើយក្រោកឡើងផង។ ត្រូវចងសេចក្តីទាំងនេះជាប់នៅដៃឯងទុកជាទីសំគាល់ ហើយត្រូវធ្វើជាស្លាកនៅកណ្តាលថ្ងាសឯងផង។ ក៏ត្រូវកត់នៅក្របទ្វារផ្ទះឯង ហើយនៅទ្វារកំផែងរបស់ឯងផង»។ចោទិយកថា/ទុទិយកថា៦ៈ៧-៩។ នៅក្នុងការបង្រៀនរបស់ទ្រង់ព្រះយេស៊ូវបានបង្ហាញពីរបៀបនៃការធ្វើឲ្យបញ្ញត្តិនេះបានសម្រេចនិងរបៀបដែលអាចបង្ហាញច្បាប់និងគោលការណ៍នៃនគររបស់ព្រះជាម្ចាស់ដើម្បីបង្ហាញពីសោភ័ណភាពនិងតម្លៃរបស់វា។ នៅពេលដែលព្រះជាម្ចាស់បានបង្រៀនជនជាតិអុីស្រាអែលឲ្យធ្វើជាតំណាងពិសេសឲ្យទ្រង់ ទ្រង់បានប្រទានផ្ទះឲ្យពួកគេនៅតំបន់ភ្នំតូចៗនិងជ្រលងភ្នំឬច្រកភ្នំ។ នៅក្នុងជីវិតប្រចាំថ្ងៃហើយនិងការកាន់ពិធីខាងសាសនា ពួកគេត្រូវបាននាំឲ្យមានទំនាក់ទំនង​ជាមួយនិងធម្មជាតិហើយនិងជាមួយនិងព្រះបន្ទូលរបស់ព្រះជានិច្ច។ ដូច្នេះព្រះយេស៊ូវបានបង្រៀនសាវ័ករបស់ទ្រង់នៅមាត់ទន្លេនៅតាមតំបន់ភ្នំនៅតាមទីវាល ព្រៃ ហើយនិងចំការ ជាកន្លែងដែលពួកគេអាចមើលវត្ថុធម្មជាតិ​ដែលទ្រង់បានបង្ហាញតាមរយៈការបង្រៀនរបស់ទ្រង់។ហើយនៅពេលដែលពួកគេបានរៀនដឹងអំពីព្រះយេស៊ូវពួកគេយកចំណេះដែលពួកគេបានរៀនទៅប្រើដោយរួមសហការជាមួយនិងទ្រង់នៅក្នុងការងាររបស់ទ្រង់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៤៖១២-១៧

ខចងចាំ៖​​ «កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង»។ ម៉ាថាយ ៧៖១-២

Powered by CAM