​​ ថ្ងៃព្រហស្បតិ៍ ទី១​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ពួក​សិស្ស​ទ្រង់​ជា​ច្រើន ដែល​ឮ​សេចក្តី​នោះ ក៏​និយាយ​ថា ពាក្យ​នេះ​ពិបាក​ស្តាប់​ណាស់ តើ​អ្នក​ណា​យល់​បាន ប៉ុន្តែ ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​ព្រះអង្គ​ទ្រង់​ថា ពួក​សិស្ស​រទូរទាំ​ពី​សេចក្តី​នោះ បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា តើ​សេចក្តី​នេះ​នាំ​បង្អាក់​ដល់​ចិត្ត​អ្នក​រាល់​គ្នា​ឬ​អី ចុះ​បើ​អ្នក​រាល់​គ្នា​បាន​ឃើញ​កូន​មនុស្ស​ឡើង​ទៅ​ឯ​ស្ថាន ដែល​លោក​នៅ​ពី​ដើម នោះ​តើ​នឹង​គិត​ដូច​ម្តេច​ទៅ គឺ​ជា​វិញ្ញាណ​ដែល​ឲ្យ​មាន​ជីវិត រូប​សាច់​គ្មាន​ប្រយោជន៍​អ្វី​ទេ ឯ​ពាក្យ​ដែល​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា នោះ​ត្រូវ​ខាង​វិញ្ញាណ​នឹង​ជីវិត​វិញ ។ យ៉ូហាន ៦:៦០-៦៣

អំណានប្រចាំថ្ងៃ៖ ​គោលបំណងនៃដំណឹងល្អ គឺត្រូវជួយយើងឲ្យចេញ​ផុតពីអំពើបាប

ពន្លឺថ្ងៃនៅរដូវក្តៅដែលជួយពង្រឹងនិងធ្វើឲ្យគ្រាប់ពូជនៅលើដើមរុក្ខជាតិដែលមានឫសចាក់ជ្រៅទុំបំផ្លាញរុក្ខជាតិដែលមានឫសខ្លី។ ដូចគ្នានេះដែរ អ្នកដែលគ្មានឫស«នៅរស់តែ១រយៈ» ប៉ុន្តែ នៅពេលដែលមានបញ្ហាឬក៏ការបៀតបៀនមកដល់ ដោយសារតែព្រះបន្ទូលរបស់ព្រះមិនយូរទេ អ្នកនោះនឹងបោះបង់ហើយ។ មនុស្សជាច្រើនទទួលយកដំណឹងល្អធ្វើជាផ្លូវគេចចេញពីការឈឺចាប់ជាជាងយកវាមកជួយរំដោះខ្លួនឲ្យរួចពីអំពើបាប។ ពួកគេ​រីករាយ១រយៈតែប៉ុណ្ណោះ ដោយសារតែពួកគេគិតថា សាសនានឹងជួយឲ្យ​ពួកគេរួចពីទុក្ខលំបាកនិងបញ្ហានានា។ ខណៈពេលដែលជីវិតមិនមានបញ្ហាធំដុំពួកគេធ្វើហាក់ដូចជាគ្រីស្ទានល្អ។ ប៉ុន្តែនៅពេលដែលសេចក្តីល្បួងមកដល់ ពួកគេបរាជ័យឬក៏បោះបង់ចោល។ ពួកគេមិនអាចទទួលយកការរិះគន់ការតិះដៀលនិងការបៀតបៀននានាបាន ដែលរឿងនេះច្រើនតែកើតមានឡើងចំពោះអ្នកដែលជឿលើព្រះយេស៊ូវ។ នៅពេលដែលព្រះបន្ទូលរបស់ព្រះបង្ហាញអំពីការស្រឡាញ់អំពើបាបខ្លះៗឬក៏តម្រូវឲ្យធ្វើការលះបង់ពួកគេមិនសប្បាយចិត្តទេ។ វានឹងធ្វើឲ្យពួកគេពិបាកយ៉ាងខ្លាំងនៅក្នុងការកែប្រែយ៉ាង​ធំហើយឆាប់រហ័សនៅក្នុងជីវិតរបស់ពួកគេ។ ពួកគេមើលទៅមើលទៅការលំបាកនិងបញ្ហានៅពេលបច្ចុប្បន្ន ហើយភ្លេចពីមរតកដែលព្រះបានសន្យាដែលមរតក៌នោះគឺជាភាពអស់កល្ប។ ដូចពួកសាវ័កដែលចាកចេញពីព្រះយេស៊ូវដែរពួកគេត្រៀមខ្លួននិយាយជាស្រេចថា «ពាក្យនេះពិបាកស្តាប់ណាស់តើអ្នកណាយល់បាន?» យ៉ូហាន ៦ៈ៦០។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៧៖២៤-២៩

ខចងចាំ៖​​ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថានសួគ៌នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ»។ លូកា​ ១៥:៧

Powered by CAM