ថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរកំសុលដីហាប់របស់ឯងរាល់គ្នាឡើង ហើយកុំឲ្យសាបព្រោះ នៅកណ្តាលបន្លាឡើយ។ យេរេមា ៤ៈ៣
អំណានប្រចាំថ្ងៃ៖ បើសិនជាព្រះបន្ទូលរបស់ព្រះមិនកែប្រែអ្នកទេ នោះអ្នកត្រូវការចិត្តថ្មី
នៅក្នុងរឿងប្រៀបប្រដូចអំពីអ្នកសាបព្រោះលទ្ធផលដែលបានមកពីការសាបព្រោះគ្រាប់ពូជអាស្រ័យទៅលើគុណភាពនៃដី។ នៅក្នុងស្ថានភាពដីនីមួយៗអ្នកសាបព្រោះនិងគ្រាប់ពូជគឺមានលក្ខណៈដូចគ្នា។ នៅក្នុងន័យនេះព្រះយេស៊ូវបង្រៀនយើងថាបើសិនជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ធ្វើការមិនបានសម្រេចនៅក្នុងចិត្តនិងជីវិតរបស់យើងទេនោះ បញ្ហានោះគឺនៅក្នុងខ្លួនរបស់យើង។ យើងប្រៀបបានដូចជាដី ដូច្នេះយើងមិនអាចកែប្រែខ្លួនឯងបានទេ ប៉ុន្តែព្រះជាម្ចាស់បានប្រទានមកឲ្យយើងនូវអំណាចនៃការជ្រើសរើសហើយយើងត្រូវមានការទទួលខុសត្រូវចំពោះការជម្រើស ដែលយើងបានជ្រើសរើស។ មនុស្សតំណាងដោយផ្លូវដីដែលសំបូរទៅដោយដុំថ្មនិងដីដែលមានបន្លាមិនចាំបាច់នៅដដែលនោះទេ។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់តែងតែធ្វើការដើម្បីបំបែកអំពើ(មន្តអាគម)ដែលទុកមនុស្សឲ្យដក់ចិត្តនៅក្នុងរបស់របរខាងលោកិយ ហើយប្រទានឲ្យពួកគេប្រាថ្នាយករបស់របរដែលអស់កល្បវិញ។ គឺដោយសារតែមនុស្សមិនព្រមទទួលព្រះវិញ្ញាណដែលធ្វើឲ្យមនុស្សក្លាយទៅជាមិនចាប់អារម្មណ៍ឬមិនអើពើនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ពួកគេខ្លួនឯងទទួលខុសត្រូវចំពោះចិត្តរឹងរូសដែលរារាំងគ្រាប់ពូជល្អមិនឲ្យចាក់ឫសហើយនិងឲ្យអំពើអាក្រក់ដែលបញ្ឈប់ការលូតលាស់របស់គ្រាប់ពូជល្អ។
សួនដំណាំនៃចិត្តត្រូវតែដាំដំណាំ។ ដីត្រូវតែបំបែកដោយធ្វើការលន់តួទោសឬសារភាពឲ្យអស់ពីចិត្ត។ សេចក្តីប្រាថ្នាដ៏មានពិសពុលរបស់សាតាំងត្រូវតែដកចេញទាំងឫស។ ដីមានសុទ្ធតែបន្លា ដុះអាចយកមកវិញបានដោយសារតែការខំធ្វើការព្យាយាមតែប៉ុណ្ណោះ។ ដូចគ្នានេះដែរ យើងអាចយកឈ្នះទម្លាប់អាក្រក់នៃចិត្តពីធម្មជាតិបាន ដោយសារតែការខំធ្វើការប្រឹងប្រែងនៅក្នុងព្រះនាមនិងកម្លាំងរបស់ព្រះយេស៊ូវតែប៉ុណ្ណោះ។
ព្រះជាម្ចាស់លើកទឹកចិត្តយើងតាមរយៈហោរារបស់ទ្រង់«ចូរកំសុលដីហាប់របស់ឯងរាល់គ្នាឡើង ហើយកុំឲ្យសាបព្រោះនៅកណ្តាលបន្លាឡើយ»។ យេរេមា ៤ៈ៣ «ចូរសាបព្រោះសម្រាប់ខ្លួនដោយសុចរិត ហើយច្រូតកាត់ដោយសេចក្តីសប្បុរស»។ ហូសេ១០ៈ១២។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៩៖២៧-៣១
ខចងចាំ៖ «ខ្ញុំពុំអាចនឹងធ្វើការអ្វីដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយសេចក្តីជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ យ៉ូហាន ៥:៣០