​​ ថ្ងៃព្រហស្បតិ៍ ទី១៥​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ លុះ​ព្រះយេស៊ូវ​បាន​ឮ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ពួក​អ្នក​ដែល​ជា​សុខ​សប្បាយ គេ​មិន​ត្រូវ​ការ​នឹង​គ្រូពេទ្យ​ទេ គឺ​ជា​មនុស្ស​ដែល​មាន​ជំងឺ​វិញ​ទេ​តើ ខ្ញុំ​មិន​បាន​មក ដើម្បី​ហៅ​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប​ប៉ុណ្ណោះ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត​ឡើង។ ម៉ាកុស ២:១៧

អំណានប្រចាំថ្ងៃ៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់និយាយមកកាន់អ្នកដោយផ្ទាល់

អ្នកស្តាប់ដែលប្រៀបបានទៅនឹងដីល្អទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់«ជាដំណឹងពីព្រះនោះមិនបានទទួលទុកដូចជាពាក្យរបស់មនុស្សទេ»។ ថែស្សាឡូនីចទី១ ២ៈ១៣។ ដើម្បីធ្វើជាអ្នករៀនសូត្រពិតប្រាកដ អ្នកត្រូវទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទុកដូចជាទ្រង់មានបន្ទូលមកកាន់អ្នកផ្ទាល់។ អ្នកនោះគោរពកោតខ្លាចព្រះបន្ទូលរបស់ព្រះ ព្រោះថាចំពោះគាត់ព្រះបន្ទូលគឺជាសេចក្តីពិតដែលមានជីវិត។ គាត់បើកចិត្តគំនិត​ទទួល​យកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មេបញ្ជាការវីរៈសេនា​ធំរ៉ូមុាំង​ហើយ​​និង​មិត្តភក្តិរបស់គាត់គឺជាអ្នកស្តាប់ដែលប្រៀបបានទៅនឹងដីល្អនិយាយទៅកាន់លោកពេត្រុសថា«ឥឡូវនេះយើងទាំងអស់នៅចំពោះព្រះដើម្បីនឹងស្តាប់គ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់មកលោក»។ កិច្ចការ១០ៈ៣៣។ ចំណេះដឹងនៃសេចក្តីពិតមិនអាស្រ័យច្រើនទៅលើភាពឆ្លាតរបស់អ្នកនោះទេ ប៉ុន្តែអាស្រ័យទៅលើភាពស្មោះត្រង់និងសេចក្តីជំនឿរបស់អ្នកដែលពឹងទៅលើព្រះជាម្ចាស់ទៅវិញទេ។ ពួកទេវតានៃព្រះជាម្ចាស់យាងមកក្បែរអស់អ្នកដែលបន្ទាបខ្លួនស្វែងរកជំនួយពីព្រះជាម្ចាស់។ ព្រះវិញ្ញាណបរិសុទ្ធត្រូវបានប្រទានឲ្យដើម្បីបើកបង្ហាញដល់ពួកគេនូវទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភនៃសេចក្តីពិតរបស់ព្រះជាម្ចាស់។ អ្នកស្តាប់ដែល​ប្រៀប​បានទៅ​​នឹង​ដីល្អបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយក៏រក្សាវាទុក។ សាតាំងរួម​ជាមួយនិងអំណាចនៃវិញ្ញាណអាក្រក់របស់ពួកវាមិនអាចលួចយកសេចក្តីពិតចេញពីពួកគេបានទេ។

ការគ្រាន់តែឮឬក៏អានព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺមិនគ្រប់គ្រាន់ទេ។ អ្នកណាដែលចង់បានផលប្រយោជន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវផ្ចង់ទៅលើសេចក្តីពិតដែលខ្លួនបានឮ។ ដោយការរៀនសូត្រដោយយកចិត្តទុកដាក់និងគំនិតនៃសេចក្តីអធិស្ឋាន អ្នកនោះត្រូវតែរៀនពីអត្ថន័យនៃព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះជាម្ចាស់ហើយទទួលយកការកែប្រែដែលព្រះជាម្ចាស់ចង់ធ្វើការកែប្រែនៅក្នុងជីវិតរបស់ខ្លួន។

ព្រះជាម្ចាស់សូមឲ្យយើងបំពេញចិត្តរបស់យើងដោយគំនិតល្អៗគំនិតដែលបរិសុទ្ធ។ ទ្រង់ចង់ឲ្យយើងភាវនាឬផ្ចង់ទៅលើសេចក្តីស្រឡាញ់និងសេចក្តីមេត្តាករុណាឲ្យរៀនសូត្រពីការងារដ៏ល្អរបស់ទ្រង់នៅក្នុងគម្រោងការនៃការប្រោសលោះដ៏អស្ចារ្យ។ កាលណាយើងរៀនសូត្រកាន់​តែច្រើនយើងកាន់តែយល់ច្បាស់ ហើយការប្រាថ្នាចង់បានបរិសុទ្ធនឹងរីកចម្រើនលូតលាស់។អ្នកដែលរៀនសូត្រព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំណាយពេលស្តាប់និងនិយាយទៅកាន់ព្រះជាម្ចាស់អំពីអ្វីៗដែលបរិសុទ្ធនឹងត្រូវបានកែប្រែ «ហើយ​ផ្តល់ផលផ្លែ»។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៩៖៣៥-៣៨

ខចងចាំ៖​​ «ខ្ញុំពុំ​អាច​នឹង​ធ្វើ​ការ​អ្វីដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំជម្រះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​សេចក្តី​ជំនុំជម្រះ​របស់​ខ្ញុំ​ក៏​សុចរិត ពី​ព្រោះ​ខ្ញុំ​មិន​រក​តាម​តែ​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក»។ យ៉ូហាន ៥:៣០

Powered by CAM