ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ។ ទំនុកតម្កើង ៤០:៨
អំណានប្រចាំថ្ងៃ៖ ការប្រព្រឹត្តិល្អ បានមកពីការទទួលយកព្រះបន្ទូលរបស់ព្រះ
អ្នកដែលបានឮព្រះបន្ទូលព្រះជាម្ចាស់ ហើយរស់នៅតាមអ្វីដែលពួកគេបានឮពួកគេនឹងបានផលផ្លែនៃការស្តាប់បង្គាប់ប្រកបដោយសេចក្តីអំណរ។អំពើល្អឬការងារល្អគឺជាលទ្ធផលនៃការទទួលយកព្រះបន្ទូលចូលជ្រៅទុកនៅក្នុងចិត្ត។ លទ្ធផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងបានឃើញនៅក្នុងជីវិតរស់នៅក្នុងលក្ខណៈនិងអត្តចរិតដូចព្រះគ្រីស្ទ។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីអង្គឯងថា«គឺថា ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់ អើក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ»។ ទំនុកតម្កើង ៤០ៈ៨។ «ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ យ៉ូហាន ៥ៈ៣០។ ហើយ ព្រះគម្ពីរចែងថា«អ្នកណាដែលថា ខ្លួននៅក្នុងទ្រង់នោះត្រូវតែប្រព្រឹត្តិដូចជាទ្រង់ដែរ»។ យ៉ូហានទី១ ២ៈ៦។
មរតកនៃអត្តចរិតដែលមនុស្សទទួលបាន បានបង្កើតទម្លាប់ និងអត្តចរិតដែលជាញឹកញាប់ជំទាស់ជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សណាដែលមានលក្ខណៈដូចជាដីល្អ នៅពេលគេឮព្រះបន្ទូលរបស់ព្រះជាម្ចាស់គេសប្បាយចិត្តនឹងទទួលគ្រប់ល័ក្ខ និងគ្រប់តម្រូវការ។ ទម្លាប់ប្រពៃណី និងការប្រព្រឹត្តិរបស់អ្នកនោះ ត្រូវបានកែប្រែឲ្យស្របជាមួយនិងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គេគិតថា ច្បាប់ឬបទបញ្ជារបស់មនុស្សគ្មានតម្លៃស្មើនិងព្រះបន្ទូលដែលគ្មានទីបញ្ចប់របស់ព្រះជាម្ចាស់ឡើយ។ ជីវិតរបស់គាត់មានគោលបំណងតែ១គត់គឺស្វែងរកជីវិតអស់កល្ប។ គាត់នឹងសម្រេចចិត្តធ្វើ តាមសេចក្តីពិតទោះបីជាត្រូវអស់អ្វីៗគ្រប់យ៉ាងក៏ដោយមិនថាត្រូវគេធ្វើទុក្ខបៀតបៀនឬក៏ត្រូវគេសម្លាប់ក៏ដោយ។
ហើយអ្នកនោះផ្តល់ជាផលផ្លែ«ជាមួយនិងសេចក្តីអត់ធ្មត់។ អ្នកទាំងឡាយណាដែលទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវរំពឹងទុកថានឹងទទួលការលំបាកនិងបញ្ហានានា ប៉ុន្តែ នៅពេលដែលទុក្ខកង្វល់មកដល់គ្រីស្ទានពិតប្រាកដមិនបារម្ភមិនមានការមិនជឿទុកចិត្តឬក៏បាក់ទឹកចិត្តឡើយ។ ថ្វីបើយើងមើលមិនឃើញអនាគតនឹងទៅជាអ្វីក៏ដោយ ឬក៏មើលមិនឃើញពីរបៀបដែលព្រះជាម្ចាស់ទ្រង់ធ្វើការយ៉ាងណានោះក៏ដោយ យើងត្រូវតែនៅជឿទុកចិត្តលើព្រះជាម្ចាស់។
ក្នុងការចងចាំឬនឹកឃើញពីសេចក្តីមេត្តាករុណារបស់ព្រះយើងត្រូវថ្វាយទុក្ខកង្វល់របស់យើងទៅឯព្រះយេស៊ូវហើយរង់ចាំសេចក្តីសង្គ្រោះរបស់ទ្រង់ដោយការអត់ធ្មត់។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១០៖១-៤
ខចងចាំ៖ «ខ្ញុំពុំអាចនឹងធ្វើការអ្វីដោយខ្លួនខ្ញុំបានទេ ខ្ញុំជំនុំជម្រះតាមដែលខ្ញុំឮ ហើយសេចក្តីជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ពីព្រោះខ្ញុំមិនរកតាមតែចិត្តខ្ញុំទេ គឺតាមព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ចាត់ឲ្យខ្ញុំមក»។ យ៉ូហាន ៥:៣០