ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់ក៏មានព្រះបន្ទូលថា នគរព្រះធៀបដូចជាមនុស្សម្នាក់ ដែលព្រោះពូជនៅដី។ ម៉ាកុស ៤:២៦
អំណានប្រចាំថ្ងៃ៖ ការលូតលាស់នៃអត្តចរិតរបស់គ្រីស្ទាន គឺជាការងាររបស់ព្រះជាម្ចាស់
បន្ទាប់ពីបានឮរឿងប្រៀបធៀបឬប្រៀបប្រដូចអំពីអ្នកសាបព្រោះមកពួកគេបានទទួលនូវចម្លើយចំពោះសំណួរឬចម្ងល់របស់ពួកគេ។ តាមគំនិតយោបល់របស់ប្រជារាស្ត្រថាព្រះមែស្សីុនឹងបង្កើតនគរនៅលើផែនដីនេះ ប៉ុន្តែរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវ ហាក់ដូចជាប្រាប់ខុសគ្នាស្រឡះដែលជាហេតុនាំឲ្យមនុស្សខ្លះមានការភាន់ច្រឡំ។ ដោយឃើញពួកគេភាន់ច្រឡំដូច្នោះព្រះយេស៊ូវបានប្រើរឿងប្រៀបប្រដូចផ្សេងទៀតមកពន្យល់ ទ្រង់ចង់បំបែរគំនិតពួកគេពីការសង្ឃឹមនៅលើនគរនៃលោកិយទៅឯការងារនៃព្រះគុណរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេវិញ។
«ទ្រង់ក៏មានបន្ទូលថា នគរព្រះធៀបដូចជាមនុស្សម្នាក់ដែលព្រោះពូជនៅដី។អ្នកនោះក៏ដេករាល់យប់ក្រោកឡើងរាល់ថ្ងៃ តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ។ ដ្បិតបង្កើតផលដោយខ្លួនឯងមុនដំបូងចេញជាពន្លករួចបែកជាកួរ ក្រោយទៀតចេញជាគ្រាប់។ លុះដល់កាលណាផ្លែទុំហើយក៏ស្រាប់តែគេយកកណ្តៀវទៅច្រូតតែម្តង ព្រោះដល់រដូវច្រូតហើយ»។ម៉ាកុស ៤ៈ២៦-២៩ ។
អ្នកម្ចាស់ចំការដែលចេញទៅច្រូតនៅរដូវចម្រូតនោះគឺជាព្រះេយស៊ូវ។ គឺជាទ្រង់ហើយដែលនៅថ្ងៃដ៏អស្ចារ្យចុងក្រោយនៅលើផែនដីនេះនឹងយាងមកប្រមូលរាស្ត្ររបស់ទ្រង់ទៅ។ អ្នកសាបព្រោះគ្រាប់ពូជតំណាងឲ្យរាស្ត្ររបស់ព្រះនៅលើផែនដី ដែលធ្វើការងាររបស់ព្រះជាម្ចាស់។ គ្រាប់ពូជដែលថា «តែមិនដឹងហេតុដែលពូជពន្លកដុះឡើងជាយ៉ាងណាទេ» ហើយនេះមិនមែនជាការពិតអំពីព្រះរាជបុត្រានៃព្រះនោះទេ។ ព្រះយេស៊ូវទ្រង់មិនផ្ទំលក់ដូចកសិករនោះទេ ទ្រង់នៅតែបន្តចាំយាមរាស្ត្ររបស់ទ្រង់ទាំងយប់ទាំងថ្ងៃ។ព្រះយេស៊ូវយល់ច្បាស់អំពីការលូតលាស់របស់គ្រាប់ពូជ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១០៖១៦-២៥
ខចងចាំ៖ «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ»។ កាឡាទី ៥:២២-២៣