​​ ថ្ងៃចន្ទ ទី១៩​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៣-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ ដ្បិត​ដី​បង្កើត​ផល​ដោយ​ខ្លួន​ឯង មុន​ដំបូង​ចេញ​ជា​ពន្លក រួច​បែក​ជា​គួរ ក្រោយ​ទៀត​ចេញ​ជា​គ្រាប់ លុះ​ដល់​កាល​ណា​ផ្លែ​ទុំ​ហើយ ក៏​ស្រាប់​តែ​គេ​យក​កណ្តៀវ​ទៅ​ច្រូត​តែ​ម្តង ព្រោះ​ដល់​រដូវ​ច្រូត​ហើយ។ ម៉ាកុស ៤:២៧-២៩

អំណានប្រចាំថ្ងៃ៖ ​អំណាចនៃជីវិត គឺបានមកពីព្រះជាម្ចាស់

រឿងប្រៀបប្រដូចនៃគ្រាប់ពូជបង្ហាញឲ្យឃើញថា ព្រះជាម្ចាស់ទ្រង់ធ្វើការនៅក្នុងធម្មជាតិ។ គ្រាប់ពូជមានសមត្ថភាពបង្កកំណើតរបស់វា​គឺ​ដោយ​សារព្រះជាម្ចាស់ តែបើសិនជាទុកឲ្យវា កើតដោយខ្លួនវា គ្រាប់ពូជ​នឹងមិនមានអំណាចនឹងធំលូតលាស់បានទេ។ មនុស្សគឺមានចំណែកដែលត្រូវធ្វើនៅក្នុងការជួយដល់ការលូតលាស់របស់គ្រាប់ធញ្ញជាតិ។ គាត់ត្រូវតែ​រៀប​ចំ​និងដាក់ជីដី ហើយសាបគ្រាប់ពូជ។ គាត់ត្រូវតែកាប់គាស់ភ្ជួរ​រាស់ដីស្រែ​ចំការ។ ប៉ុន្តែ នៅមានចំណុច១លើសពីនោះដែលឲ្យគាត់មិនអាចធ្វើអ្វីបានសម្រេច។ មនុស្សមិនអាចធ្វើឲ្យគ្រាប់ពូជលូតលាស់ទៅជារុក្ខជាតិដែលមានជីវិតបានឡើយ។ អ្នកសាបព្រោះត្រូវខំប្រឹងឲ្យអស់ពីចិត្តតែត្រូវពឹងពាក់ទៅ​លើព្រះជាម្ចាស់ដែលជាទំនាក់ទំនងរវាងការសាបព្រោះនិងការប្រមូលផលឲ្យធ្វើអ្វីដែលអ្នកសាបព្រោះមិនអាចធ្វើបាន។

នៅក្នុងគ្រាប់ពូជគឺមានជីវិតនៅក្នុងដីមានថាមពល ប៉ុន្តែទាល់តែមានអំណាចរបស់ព្រះធ្វើការទាំងយប់ទាំងថ្ងៃ បើមិនដូច្នោះទេគ្រាប់ពូជនឹងមិនផ្តល់ផល​ឲ្យមកវិញនោះទេ។ ព្រះជាម្ចាស់ត្រូវតែបញ្ជូនទឹកភ្លៀងមកស្រោចស្រពឲ្យដីចំការមានសំណើម ព្រះអាទិត្យត្រូវផ្តល់កំដៅឲ្យដី និងផ្តល់ពន្លឺ ថាមពល​ត្រូវ​តែផ្តល់ទៅឲ្យគ្រាប់ពូជដែលកប់នៅក្នុងដី។ មានតែព្រះជាម្ចាស់ទេ​ ដែលអាចធ្វើឲ្យមានជីវិតនៅក្នុងគ្រាប់ពូជបាន ហើយធ្វើឲ្យវាដុះឡើងបាន។ រាល់គ្រាប់ពូជដែលដុះ រាល់រុក្ខជាតិដែលលូតលាស់ឡើង គឺដោយសារអំណាចរបស់ព្រះជាម្ចាស់។

«ដ្បិតដែលដីធ្វើឲ្យចេញពន្លកហើយសួនច្បារបណ្តាលឲ្យពូជផ្សេងៗដែលគេដាំនៅទីនោះបានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងធ្វើឲ្យសេចក្តីសុចរិតនិងសេចក្តីសរសើរបានលេចឡើង។ អេសាយ​៦១ៈ១១។ គោលការណ៍នៃការសាបព្រោះនៅខាងលោកិយនិងខាងព្រលឹងវិញ្ញាណគឺដូចគ្នា គ្រូបង្រៀនសេចក្តីពិតត្រូវតែស្វែងរករៀបចំដីនៃចិត្ត គាត់ត្រូវ​តែសាបព្រោះគ្រាប់ពូជ ប៉ុន្តែ មានតែអំណាចមកពីព្រះជាម្ចាស់តែ១គត់ដែល​អាចផ្តល់ជីវិតបាន។ ចំណុច១ដែលលើសពីនេះជាចំណុចដែលមនុស្សខំប្រឹងដោយកម្លាំងខ្លួនឯងនោះនឹងគ្មានអ្វីខុសប្លែកឡើយ។ ខណៈពេលដែលយើងត្រូវបង្រៀនព្រះបន្ទូលរបស់ព្រះយើងមិនមានអំណាចនឹងកែប្រែចិត្តអ្នកស្តាប់របស់យើងហើយធ្វើឲ្យមានសេចក្តីសុចរិតនិងសេចក្តីសរសេីរបានលេចឡើងនោះទេ។ នៅពេលបង្រៀនឬអធិប្បាយព្រះបន្ទូលអំណាចដែលមានលើសពីអំណាចមនុស្សនានា ត្រូវតែមានវត្តមាន។ មានតែតាមរយៈ​ព្រះវិញ្ញាណរបស់ព្រះតែប៉ុណ្ណោះទេ ទើបព្រះបន្ទូលរបស់ព្រះជាម្ចាស់មានអំណាចដើម្បីផ្តល់ជីវិតថ្មីដែលចិត្តមានព្រលឹងវិញ្ញណឲ្យដល់មនុស្សនាំឲ្យមានជីវិតអស់កល្បបាន។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានព្យាយាមបញ្ជាក់ឲ្យសាវ័ករបស់ទ្រង់យល់។ ព្រះយេស៊ូវបានបង្រៀនសាវ័កទ្រង់ថាពួកគេខ្លួនឯងគ្មានអំណាចធ្វើឲ្យទទួលជោគជ័យនៅក្នុងការងាររបស់ព្រះជាម្ចាស់បានទេហើយថាជាអំណាចនៃការធ្វើការអស្ចារ្យនេះត្រូវតែមកពីព្រះជាម្ចាស់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១០៖២៦-៣១

ខចងចាំ៖​​ «តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​នឹង​សេចក្តី​យ៉ាង​នោះ​ទេ»។ កាឡាទី ៥:២២-២៣

Powered by CAM