ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា បើមិនបានកើតជាថ្មី នោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ ។ យ៉ូហាន ៣:៣
អំណានប្រចាំថ្ងៃ៖ សាសនាគ្រីស្ទពិតប្រាកដ តម្រូវឲ្យយើងថ្វាយគ្រប់ទាំងអស់
មានមនុស្សជាច្រើននាក់និយាយថាពួកគេបម្រើព្រះ ប៉ុន្តែ ពួកគេគឺជាអ្នកដែលមិនមានបទពិសោធជាមួយនឹងទ្រង់ឡើយ។ ការចង់ធ្វើការងាររបស់ព្រះគឺអាស្រ័យទៅលើអារម្មណ៍របស់ពួកគេមិនមែនអាស្រ័យទៅលើការចង់ដើរតាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ពួកគេមិនបានប្រព្រឹត្តិឲ្យបានត្រឹមត្រូវទៅតាមច្បាប់ឬក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេនិយាយថាព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះរបស់ពួកគេ ប៉ុន្តែពួកគេមិនជឿថាទ្រង់នឹងប្រទានអំណាចឲ្យដល់ពួកគេយកឈ្នះលើអំពើបាបរបស់ពួកគេនោះទេ។
ពួកគេមិនមានទំនាក់ទំនងផ្ទាល់ជាមួយនិងព្រះយេស៊ូវធ្វើជាព្រះអង្គសង្គ្រោះរបស់ពួកគេទេ ហើយអត្តចរិតរបស់ពួកគេបង្ហាញពីភាពខ្វះខាតទាំងតំណពូជនិងទាំងចំណេះវិជ្ជា។
វាគឺជារឿង១ ពេលយើងនិយាយថាព្រះវិញ្ញាណបរិសុទ្ធគឺមកពីព្រះជាម្ចាស់ហើយរឿង១ទៀតពេលយើងទទួលយកការងាររបស់ទ្រង់ដែលបង្ហាញពីកំហុសរបស់យើង ហើយត្រាស់ហៅយើងឲ្យលន់តួទោស។ មនុស្សជាច្រើនមានអារម្មណ៍ថា ខ្លួនហាក់ដូចជាបានឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ពីព្រោះពួកគេគឺជាអ្នកទោសរបស់ខ្លួនឯងនិងជាអ្នកទោសនៃអំពើបាប ពួកគេព្យាយាមកែប្រែ ប៉ុន្តែពួកគេមិនចង់ឲ្យព្រះវិញ្ញាណបរិសុទ្ធគ្រប់គ្រងលើចំណង់ប្រាថ្នារបស់ពួកគេទេ។ ពួកគេមិនបានថ្វាយខ្លួនទៅក្នុងព្រះហស្តរបស់ព្រះយេស៊ូវទាំងស្រុងហើយស្វែងរកព្រះឲ្យប្រទានកម្លាំងឬអំណាចដល់ពួកគេដើម្បីធ្វើការងារទៅតាមព្រះហឫទ័យរបស់ទ្រង់នោះទេ។ពួកគេមិនព្រមកែប្រែចិត្តឲ្យមានលក្ខណៈដូចជាព្រះ។ ពួកគេយល់ស្របថាពួកគេគឺជាមនុស្សដែលមានអំពើបាប ប៉ុន្តែពួកគេមិនបោះបង់អំពើបាបនោះចោល។ រាល់ការប្រព្រឹត្តិខុសអត្តចរិតនៃភាពអាត្មានិយមចាស់កំពុងតែកើនថាមពល។
គឺមានសេចក្តីសង្ឃឹមតែ១គត់សម្រាប់អ្នកទាំងនេះហើយសេចក្តីសង្ឃឹម នោះគឺពួកគេយល់ព្រះបន្ទូលនៃសេចក្តីពិតរបស់ព្រះគ្រីស្ទដូចដែលទ្រង់បានមានបន្ទូលទៅកាន់លោកនីកូដេមថា«ត្រូវកើតជាថ្មី»។ «បើមិនបានកើតជាថ្មីនោះគ្មានអ្នកណាអាចនឹងឃើញនគរព្រះបានទេ»។ យ៉ូហាន ៣ៈ៧,៣។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៨៖១-៤
ខចងចាំ៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្តីអំណរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែ១នាក់ ដែលប្រែចិត្តវិញ ជាជាងមនុស្សសុចរិត៩៩នាក់ ដែលមិនត្រូវការប្រែចិត្តទេ»។ លូកា ១៥:៧