ថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នៅពេលព្រឹក ចូរសាបព្រោះពូជរបស់ឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ ដ្បិតឯងមិនដឹងជាខាងណានឹងចំរើនឡើង ទោះបើខាងណេះឬខាងណោះក្តី ឬបើទាំង២នឹងចំរើនបានល្អដូចគ្នាផង។ សាស្តា ១១:៦
អំណានប្រចាំថ្ងៃ៖ព្រះប្រទានពរ កាលណាយើងសាបព្រោះ សេចក្តីស្រឡាញ់របស់ទ្រង់
ការងាររបស់អ្នកសាបព្រោះគឺជាការងារនៃសេចក្តីជំនឿ។ អាថ៌កំបាំងនៃការបង្កកំណើតនិងការលូតលាស់របស់គ្រាប់ពូជ អ្នកសាបព្រោះមិនអាចយល់បាន ប៉ុន្តែគាត់មានទំនុកចិត្តនៅក្នុងអំណាចដែលព្រះជាម្ចាស់ធ្វើឲ្យរុក្ខជាតិរីកលូតលាស់។ នៅក្នុងការសាបគ្រាប់ពូជទៅក្នុងដីតាមមើលទៅគាត់បោះចោលគ្រាប់ពូជដែលល្អ ដែលអាចផ្គត់ផ្គង់ជាអាហារសម្រាប់ក្រុមគ្រួសាររបស់គាត់។ ប៉ុន្តែ គាត់គ្រាន់តែលះបង់គ្រាប់ពូជល្អដើម្បីទទួលបានមកវិញច្រើនតែប៉ុណ្ណោះ។ នេះគឺជារបៀបធ្វើការងាររបស់អ្នកដើរតាមព្រះជាម្ចាស់ ត្រូវធ្វើហើយរំពឹងទុកថា នឹងបានប្រមូលផលពីគ្រាប់ពូជដែលពួកគេបានសាបព្រោះទៅ។
ជួនកាលគ្រាប់ពូជអាចនៅកន្លែងដែលមានការខឹងសម្បាអាត្មានិយមចិត្តនៅខាងលោកិយដោយមិនបានឃើញ មិនបានដឹងថា វាមានឫស តែក្រោយមកពេលដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានដកដង្ហើមដាក់ព្រលឹងនោះទៅគ្រាប់ពូជដែលនៅកប់នោះបានដុះលេចឡើង ហើយនៅទីបំផុតផ្តល់ផលផ្លែថ្វាយសិរីល្អដល់ព្រះជាម្ចាស់វិញ។ នៅក្នុងជីវិតការងាររបស់យើង យើងមិនដឹងទេ ថាអ្វីដែលត្រូវចម្រើនឡើងនេះ ឬក៏នោះនោះទេ។ នេះគឺមិនមែនជាបញ្ហាដែលយើងត្រូវដោះស្រាយនោះទេ។ យើងត្រូវធ្វើការងាររបស់យើងហើយទុកលទ្ធផលឲ្យព្រះជាអ្នកសម្រេច។ «នៅពេលព្រឹកចូរសាបព្រោះពូជឯងចុះ ហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយ»។ សាស្តា ១១ៈ៦សេចក្តីសន្យាដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានថ្លែងថា «កាលនៅមានផែនដីនៅឡើយ នោះមិនដែលខាននឹងមានរដូវសាបព្រោះ រដូវច្រូតកាត់ ត្រជាក់ហើយក្តៅ ប្រាំងវស្សា ថ្ងៃហើយយប់ទៀតឡើយ»។ លោកុប្បត្តិ ៨ៈ២២ដោយមានទំនុកចិត្តចំពោះសេចក្តីសន្យានេះ អ្នកស្រែចំការនៅតែធ្វើការភ្ជួររាស់ដី ហើយសាបព្រោះគ្រាប់ពូជ។ ដូចគ្នានេះដែរ យើងត្រូវមានទំនុកចិត្តដូចគ្នាយើងត្រូវធ្វើការងាររបស់ព្រះជាម្ចាស់ ជឿទុកចិត្តលើព្រះជាម្ចាស់ដើម្បីឲ្យបានផលផ្លែ។ នោះពាក្យអញដែលចេញពីមាត់អញទៅក៏មិនដែលវិលមកឯអញវិញដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចម្រើនកើនឡើងក្នុងការអ្វីដែលអញចាត់ទៅធ្វើនោះ»។ អេសាយ ៥៥ៈ១១
«ឯអ្នកដែលកណ្តៀតពូជសម្រាប់សាបព្រោះចេញទៅទាំងយំនោះប្រាកដជានឹងចូលមកវិញដោយអំណរព្រមទាំងយកកណ្តាប់មកផង»។ ទំនុកតម្កើង ១២៦ៈ៦
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១០៖៣២-៣៣
ខចងចាំ៖ «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ»។ កាឡាទី ៥:២២-២៣