ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ។ អេសាយ ៥៥:១១
អំណានប្រចាំថ្ងៃ៖ គ្រីស្ទានណាដែលមិនរីកចម្រើនលូតលាស់ គឺនឹងត្រូវបាត់បង់ ឬស្លាប់ (សេចក្តីជំនឿ)
ការបង្កកំណើតនៃគ្រាប់ពូជតំណាងឲ្យការចាប់ផ្តើមនៃជីវិតខាងព្រលឹងវិញ្ញាណហើយនិងការរីកលូតលាស់នៃរុក្ខជាតិគឺជារូបភាពស្រស់ស្អាតនៃការលូតលាស់របស់គ្រីស្ទាន។ ដូចនៅក្នុងធម្មជាតិដែរ ដូច្នេះនៅក្នុងព្រះគុណអាចគ្មានជីវិតដោយគ្មានការលូតលាស់។ ដើមរុក្ខជាតិត្រូវតែដុះឬក៏ងាប់។ ខណៈពេលដែលការលូតលាស់នៅស្ងៀមទ្រឹងហើយមិនអាចមើលដឹង ប៉ុន្តែ នៅតែដុះបន្តការលូតលាស់នៃជីវិតរបស់គ្រីស្ទានក៏ដូច្នោះដែរ។រាល់ដំណាក់កាលនៃការលូតលាស់របស់ជីវិតយើងនីមួយៗអាចល្អឥតខ្ចោះតែបើសិនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់យើងត្រូវបានបំពេញនោះនឹងមានការរីកចម្រើនតទៅមុខទៀតជាមិនខាន។ ការធ្វើឲ្យបរិសុទ្ធគឺជាការងារ១ជីវិត។ កាលណាឱកាសយើងមានកាន់តែកើនច្រើនឡើងបទពិសោធរបស់យើងក៏កាន់តែរីកចម្រើន ហើយចំណេះវិជ្ជារបស់យើងនឹងកើនឡើងដែរ។ យើងនឹងអាចមានការទទួលខុសត្រូវហើយភាពចាស់ទុំរបស់យើងនឹងមានចំណែកនាំឲ្យបានព្រះពរមកពីព្រះជាម្ចាស់។
រុក្ខជាតិរីកធំលូតលាស់ដោយសារទទួលបាននូវសារធាតុចិញ្ចឹមដែលព្រះជាម្ចាស់បានផ្តល់ឲ្យវាដើម្បីរក្សាវាឲ្យមានជីវិត។ វាចាក់ឫសរបស់វាចូលទៅក្នុងដី។ វាស្រូបយកពន្លឺថ្ងៃក្រេបទឹកសន្សើម ហើយនិងទឹកភ្លៀង។ វាទទួលអុកសុីហ្សែនមកពីក្នុងខ្យល់ដើម្បីទ្រទ្រង់ជីវិត។ អ្នកគ្រីស្ទានគឺត្រូវរីកចម្រើនលូតលាស់ដោយរួមសហការជាមួយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះហើយនិងពួកទេវតារបស់ទ្រង់។ មានអារម្មណ៍ថាមិនមានប្រយោជន៍យើងត្រូវប្រើគ្រប់ឱកាសដែលទ្រង់បានប្រទានឲ្យដើម្បីបង្កើនបទពិសោធន៍របស់យើង។ខណៈពេលដែលរុក្ខជាតិចាក់ឫសនៅក្នុងដី យើងត្រូវចាក់ឫសទៅក្នុងព្រះយេស៊ូវឲ្យបានជ្រៅ។ ក្នុងពេលដែលរុក្ខជាតិស្រូបយកពន្លឺថ្ងៃក្រេបទឹកសន្សើមហើយនិងទឹកភ្លៀងយើងត្រូវបើកចិត្តទទួលយកព្រះវិញ្ញាណបរិសុទ្ធ។ការងារត្រូវធ្វើឲ្យបានសម្រេច «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថាមិនមែនដោយឥទ្ធិឫទ្ធិឬដោយអំណាចទេគឺដោយសារវិញ្ញាណរបស់អញវិញ»។ សាការី ៤ៈ៦
បើសិនជាយើងផ្ចង់ចិត្តគំនិតរបស់យើងទៅលើព្រះយេស៊ូវទ្រង់នឹងយាងមកឯយើង «ដូចជាទឹកភ្លៀងគឺដូចជាភ្លៀងចុងរដូវដែលតែងតែស្រោចស្រពផែនដី»។ ហូសេ៦ៈ៣
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១០៖៣៤-៣៩
ខចងចាំ៖ «តែឯផលផ្លែនៃព្រះវិញ្ញាណវិញ នោះគឺសេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេ»។ កាឡាទី ៥:២២-២៣