​​ ថ្ងៃសៅរ៍ ទី២​​៤ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី-៤)​

ស្រងែ

អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់​មាន​ព្រះបន្ទូល ដោយ​ពាក្យ​ប្រៀប​ប្រដូច​១​ទៀត​ថា នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ថៅកែ​ម្នាក់ ដែល​ព្រោះ​ពូជ​ល្អ​នៅ​ស្រែ​ខ្លួន ប៉ុន្តែ​កាល​មនុស្ស​ទាំង​អស់​កំពុង​តែ​ដេក​លក់ នោះ​សត្រូវ​របស់​ថៅកែ​នោះ ក៏​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រូវសាលី​ដែរ រួច​ចេញ​បាត់​ទៅ លុះ​ពន្លក​ឡើង ហើយ​ស្រូវ​ចេញ នោះ​ស្រងែ​ក៏​លេច​ចេញ​មក​ឲ្យ​ស្គាល់​ដែរ។ ម៉ាថាយ ១៣:២៤-២៦

អំណានប្រចាំថ្ងៃ៖ ​ការថ្វាយបង្គំរួមគ្នា ជួយឲ្យយើងរីកចម្រើនលូតលាស់ក្នុងភាពជាគ្រីសា្ទន

ព្រះយេស៊ូវបានមានបន្ទូលអំពីរឿងប្រៀបប្រដូចមួយទៀតទៅកាន់ប្រជារាស្ត្រថា «នគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ដែលព្រោះពូជល្អនៅស្រែខ្លួន ប៉ុន្តែកាលមនុស្សទាំងអស់កំពុងតែដេកលក់នោះសត្រូវរបស់ថៅកែនោះក៏មកព្រោះស្រង៉ែនៅក្នុងស្រូវសាឡីដែរ រួចចេញបាត់ទៅ។ លុះពន្លកឡើង ហើយស្រូវចេញ នោះស្រង៉ែក៏លេចមកឲ្យស្គាល់ដែរ»។ ម៉ាថាយ ១៣ៈ២៤-២៦។

ព្រះយេស៊ូវបានមានបន្ទូលថា«វាលស្រែគឺជាលោកិយ»។ ប៉ុន្តែ យើងត្រូវតែយល់ថាការនិយាយនេះគឺនិយាយអំពីក្រុមជំនុំរបស់ព្រះគ្រីស្ទនៅក្នុងលោកិយ។ រឿងប្រៀបប្រដូចពិពណ៌នាអំពីនគររបស់ព្រះជាម្ចាស់ការងាររបស់ទ្រង់ដើម្បីសេចក្តីសង្គ្រោះរបស់មនុស្សហើយនិងពីរបៀបនៃការធ្វើការងាររបស់ទ្រង់។

ជាការពិតព្រះវិញ្ញាណបរិសុទ្ធបានយាងចេញទៅគ្រប់ទិសទីនៅក្នុងពិភពលោកវាធ្វើការទៅលើចិត្តរបស់មនុស្សនានា ប៉ុន្តែ​គឺនៅពេលដែល​រាស្ត្ររបស់ទ្រង់មកថ្វាយបង្គំ គឺជាពេលដែលវាធ្វើឲ្យរាស្ត្ររបស់ទ្រង់រីកចម្រើនលូតលាស់ហើយទុំល្មមសម្រាប់ការប្រមូលផល​ដ៏ធំនៅក្នុងការយាងមកជាលើកទី២របស់ទ្រង់។

«អ្នកដែលព្រោះពូជល្អនោះគឺជាកូនមនុស្ស។ ចំណែកស្រែនោះគឺជាតួលោកិយឯពូជល្អគឺអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែ៉​គឺជា​អស់​ទាំងមនុស្សរបស់អាកំណាចវិញ»។ ម៉ាថាយ ១៣ៈ៣៨។ គ្រាប់ពូជល្អ​តំណាង​ឲ្យ​អស់​អ្នកដែលបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយបានកើតសាជាថ្មីនៅក្នុងក្រុមគ្រួសាររបស់ព្រះជាម្ចាស់។

ស្រង៉ែតំណាងឲ្យក្រុមមនុស្សដែលរស់នៅក្នុងអំពើបាប ហើយរស់នៅតាមគោលការណ៍ដែលមិនត្រឹមត្រូវឬក្លែងក្លាយ។ ខ្មាំងសត្រូវដែលសាប​ព្រោះស្រង៉ែនោះគឺជាអារក្ស។ «ព្រះជាម្ចាស់ហើយនិងទេវតារបស់ទ្រង់មិនបានសាបគ្រាប់ពូជដែលកើតផលជាស្រង៉ែនោះទេ។ ស្រង៉ែតែងតែសាបព្រោះដោយសាតាំងជានិច្ច ដែលសាតាំងនោះគឺជាសត្រូវរបស់ព្រះជាម្ចាស់និងជាសត្រូវរបស់ផងមនុស្ស។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១១៖២០-២៤

ខចងចាំ៖​​ «តែ​ឯ​ផល​ផ្លែ​នៃ​ព្រះវិញ្ញាណ​វិញ នោះ​គឺ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់​នឹង​សេចក្តី​យ៉ាង​នោះ​ទេ»។ កាឡាទី ៥:២២-២៣

Powered by CAM