​​ ថ្ងៃអាទិត្យ ទី២៥​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ គាត់​ឆ្លើយ​ថា កុំក្រែង​កាល​ណា​ដក​ស្រងែ​ចេញ នោះ​ស្រូវសាលី​ក៏​រលើង​ទៅ​ដែរ ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា ដរាប​ដល់​ពេល​ច្រូត​ចុះ ចាំ​ដល់​រដូវ​ចំរូត នោះ​អញ​នឹង​ប្រាប់​ពួក​ចំរូត​ថា ចូរ​ច្រូត​ស្រងែ​សិន ហើយ​ចង​ជា​កណ្តាប់ ទុក​សំរាប់​ដុត ឯ​ស្រូវសាលី ឲ្យ​ប្រមូល​ដាក់​ក្នុង​ជង្រុក​អញ​វិញ។ ម៉ាថាយ ១៣:២៩-៣០

អំណានប្រចាំថ្ងៃ៖ ​ចូរកុំវិនិច្ឆ័យមនុស្សដទៃ

នៅតំបន់មជ្ឈិមបូពា៌ ជួនកាលមនុស្សសងសឹកទៅលើសត្រូវដោយសាបព្រោះគ្រាប់ស្រងែ៉ទៅក្នុងស្រែរបស់សត្រូវរបស់ខ្លួន ដល់ពេលស្រង៉ែ​នោះ​ដុះឡើងវា នឹងមានរូបរាងស្រដៀងនឹងដើមស្រូវសាឡីដែរ។ ការដុះជាមួយនិងស្រូវសាឡី វានឹងធ្វើឲ្យដំណាំស្រូវខូច ហើយនាំឲ្យមានបញ្ហា ហើយនិងអ្នកម្ចាស់ស្រែនឹងត្រូវខាតបង់។ ដូចគ្នាដែរ ដោយសារសាតាំងស្អប់ព្រះយេស៊ូវសាតាំងសាបព្រោះគ្រាប់ពូជអាក្រក់ទៅក្នុងចំណោមគ្រាប់ពូជល្អរបស់ព្រះជាម្ចាស់។ សាតាំងបន្ទោសព្រះជាម្ចាស់ចំពោះវត្តមាននៃ​គ្រាប់ពូជ​ស្រង៉ែ។ សាតាំងនាំគ្រីស្ទានក្លែងក្លាយចូលទៅក្នុងព្រះវិហាររបស់​ព្រះជាម្ចាស់ដើម្បីធ្វើឲ្យព្រះជាម្ចាស់អាប់ឱនព្រះកិត្តិយស ធ្វើឲ្យខុសគម្រោងការនៃ សេចក្តីសង្គ្រោះ ហើយនឹងនាំមនុស្សចេញឆ្ងាយពីព្រះជាម្ចាស់។ រាស្ត្រ​ពិតរបស់ព្រះជាម្ចាស់មានសេចក្តីទុក្ខព្រួយ នៅពេលដែលឃើញគ្រីស្ទានពិតលាយឡំជាមួយនិងគ្រីស្ទានក្លែងក្លាយនៅក្នុងព្រះវិហារ។ ពួកគេចង់ធ្វើការងារដើម្បីឲ្យព្រះវិហារក្លាយជាបរិសុទ្ធ។ ដូចបាវបម្រើរបស់ម្ចាស់ចំការពួកគេត្រៀមខ្លួននឹងដកដើមស្រង៉ែចេញ។ ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់ពួកគេថា«កុំក្រែង កាលណាដកស្រង៉ែចេញ​ នោះស្រូវសាឡីក៏រលីង​ទៅដែរ ទុកឲ្យវាដុះជាមួយគ្នា ដរាបដល់ពេលច្រូតចុះ»។ ម៉ាថាយ១៣ៈ២៩,៣០។

ការបង្រៀនរបស់ព្រះយេស៊ូវគឺច្បាស់ថាអស់អ្នកដែលបើកចំហជ្រើសរើសយកអំពើបាបត្រូវតែបំបែកចេញពីព្រះវិហារ ប៉ុន្តែទ្រង់មិនបានប្រទានឲ្យយើងនូវការងារកាត់ក្តីអំពីចរិតលក្ខណៈនិងហេតុផលរបស់មនុស្សនោះទេ។ទ្រង់ជ្រាបពីចរិតលក្ខណៈដែលមានអំពើបាបរបស់យើងច្បាស់ណាស់ ក្នុងការប្រគល់ការងារនេះមកឲ្យយើងធ្វើ។ បើសិនជាយើងព្យាយាមដេញអស់អ្នកដែលយើងគិតថាគ្រីស្ទានក្លែងក្លាយចេញពីព្រះវិហារ យើងពិតជា​ធ្វើ​ខុស​ហើយ។ ជារឿយៗយើងតែងគិតថា អ្នក​នោះគឺជាគ្រីស្ទានដែលកែ​មិន​ឡើង​តែតាមពិតម្នាក់នេះហើយ គឺជាមនុស្សដែលព្រះយេស៊ូវនាំគេមកឯទ្រង់នោះ។ យើងមើលអ្នកទាំងនេះទៅតាមការវិនិច្ឆ័យមិនត្រឹមត្រូវរបស់យើង ធ្វើបែបនេះវានឹងប្រហែលជាអាចដកយកនូវសេចក្តីសង្ឃឹមចុងក្រោយរបស់ពួកគេចេញហើយ។ មនុស្សជាច្រើនដែលគិតថា ខ្លួនពួកគេជាគ្រីស្ទាន នៅទីបំផុតនឹងបាត់បង់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១១៖២៥-២៧

ខចងចាំ៖​​ «ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។ ម៉ាថាយ ១៣:៤៩-៥០

Powered by CAM