​​ ថ្ងៃពុធ ទី២​​៨ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ ម៉ាថាយ ១៣:៤៩-៥០

អំណានប្រចាំថ្ងៃ៖ ការធ្វើបុណ្យជ្រមុជទឹក ដោយមិនបានលន់តួទោស មិនអាចសង្រ្គោះអ្នកបានទេ

កាលស្រង៉ែនៅខ្ចីគឺវាស្រដៀងនឹងដើមស្រូវ ប៉ុន្តែនៅពេលដែលស្រែជិតដល់ពេលច្រូតកាត់ហើយនោះ ស្រូវឱនកួរចុះក្រោមដោយសារទម្ងន់ធ្ងន់នៃគ្រាប់ទុំពេញលេញរបស់វា ស្រង៉ែដែលគ្មានប្រយោជន៍មិនដូចស្រូវសូម្បីតែបន្តិចសោះឡើយ។ អ្នកមានអំពើបាបដែលអះអាងថាខ្លួនជាគ្រីស្ទានដែលល្អនោះអាចបន្លំខ្លួនជាមួយអ្នកដែលដើរតាមព្រះពិតបានតែមួយរយៈតែប៉ុណ្ណោះហើយលក្ខណៈជាសមាជិកល្អត្រូវបានគ្រោងបោកបញ្ឆោតមនុស្សជាច្រើន ប៉ុន្តែ នៅក្នុងការច្រូតកាត់ឬប្រមូលផលនៃលោកិយនឹងមិនមានភាពដូចគ្នារវាងល្អនិងអាក្រក់ឡើយ អស់អ្នកដែលបានចុះចូលក្នុងព្រះវិហារតែមិនបានចុះចូលជាមួយនិងព្រះយេស៊ូវនឹងត្រូវបានបង្ហាញឲ្យឃើញច្បាស់។

ស្រង៉ែត្រូវបានអនុញ្ញាតឲ្យដុះនៅក្នុងចំណោមស្រូវដើម្បីទទួលបានផលប្រយោជន៍ពីព្រះអាទិត្យនិងទឹកភ្លៀង ប៉ុន្តែ ដល់ពេលប្រមូលផល «ឯងរាល់គ្នានឹងត្រឡប់ជាចេះញែកសេចក្តីសុចរិតនិងសេចក្តីអាក្រក់ចេញពីគ្នា ហើយនិងមនុស្សដែលគោរពដល់ព្រះនិងមនុស្សដែលមិនគោរពផង»។ ម៉ាឡាគី ៣ៈ១៨​ ​ព្រះយេស៊ូវនឹងសម្រេចព្រះទ័យថាអ្នកណាដែលស័ក្តិសមនឹងរស់នៅជាមួយក្រុមគ្រួសារនៃនគរឋានសួគ៌។ ទ្រង់នឹងកាត់ក្តីមនុស្សរាល់គ្នាទៅតាមពាក្យសម្តីនិងការងាររបស់គេ។ ការនិយាយថាអ្នកជឿគឺគ្មាន​តម្លៃអ្វីទេ នៅពេលការប្រមូលផលមកដល់នោះគឺជាចរិតលក្ខណៈទេដែលជាអ្នកសម្រេចជោគវាសនារបស់អ្នក។

ព្រះយេស៊ូវមិនបានមានបន្ទូលពីពេលអនាគតគឺពេលដែលស្រង៉ែទាំងអស់ក្លាយទៅជាស្រូវនោះទេ។ ស្រូវនិងស្រង៉ែដុះជាមួយគ្នារហូតដល់ពេលប្រមូលផលគឺជាទីបញ្ចប់នៃពិភពលោក។ បន្ទាប់មកស្រង៉ែត្រូវបានគេចងជាបាច់ដើម្បីដុតចោលហើយស្រូវត្រូវបានប្រមូលដាក់ចូលទៅក្នុងជង្រុករបស់ព្រះជាម្ចាស់។ «គ្រានោះពួកសុចរិតនឹងភ្លឺដូចជាថ្ងៃនៅក្នុងនគររបស់ព្រះបិតានៃគេ»។ គឺកូនមនុស្សនឹងចាត់ពួកទេវតាទៅច្រូតយកអស់ទាំងក្បួនដែលនាំឲ្យមនុស្សរវាតចិត្តនិងពួកអ្នកដែលប្រព្រឹត្តិទទឹងច្បាប់ពីនគរចេញហើយនិងបោះគេចោលទៅក្នុងគុកភ្លើងនៅទីនោះគេនឹងយំហើយសង្កៀតធ្មេញ»។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១២៖១-៨

ខចងចាំ៖​​ «ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។ ម៉ាថាយ ១៣:៤៩-៥០

Powered by CAM