​​ ថ្ងៃសៅរ៍ ទី៣​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​វិញ នោះ​តែង​មក​ឯ​ពន្លឺ ដើម្បី​ឲ្យ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត បាន​សំដែង​មក​ឲ្យ​ដឹង​ថា បាន​ធ្វើ​ដោយ​នូវ​ព្រះ។ យ៉ូហាន ៣:២១

អំណានប្រចាំថ្ងៃ៖ មនុស្សណាដែលរស់ដើម្បីខ្លួនឯង​ គឺមិនមែន​ជាគ្រីស្ទានទេ

ភាពបរិសុទ្ធពិតប្រាកដគឺត្រូវដាក់ចិត្តដាក់កាយបម្រើព្រះជាម្ចាស់ទាំងស្រុង។ នេះគឺជាល័ក្ខខ័ណ្ឌនៃការរស់នៅតាមបែបផែនរបស់គ្រីស្ទានពិតប្រាកដ។ ព្រះជាម្ចាស់សូមឲ្យយើងដាក់ចិត្តដាក់កាយរបស់យើងទាំងស្រុងទៅឯទ្រង់ដើម្បីធ្វើការបម្រើទ្រង់ឲ្យបានពេញលេញ។ ទ្រង់ត្រូវការចិត្តគំនិតព្រលឹងហើយនិងកម្លាំងរបស់យើង។ យើងមិនត្រូវស្រឡាញ់ខ្លួនដែលជាអំពើបាបនោះទេ។ អ្នកណាដែលរស់ដើម្បីតែខ្លួនឯងមិនមែនជាគ្រីស្ទាននោះទេ។សេចក្តីស្រឡាញ់ត្រូវតែជាគោលការណ៍នៃសកម្មភាព។ សេចក្តីស្រឡាញ់គឺជាគោលការណ៍គ្រឹះនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់នៅនគរឋានសួគ៌និងផែនដី ហើយត្រូវតែជាគ្រឹះនៃអត្តចរិតរបស់គ្រីស្ទានផងដែរ។ មានតែ​គោល​ការណ៍នេះតែ១​គត់នេះទេដែលអាចធ្វើឲ្យនិងរក្សាមនុស្សឲ្យមានភាពស្មោះ​​​ត្រង់។ មានតែគោលការណ៍នេះទេ ដែលអាចជួយមនុស្ស​ឲ្យក្រោកឈរ​ប្រឆាំងទប់ទល់នឹងបញ្ហា ហើយនិងសេចក្តីល្បួងបាន។ សេចក្តី​​​​​ស្រឡាញ់​​​​​​​​​​​​នឹង​​​បានឃើញច្បាស់នៅក្នុងការលះបង់។ គម្រោងការនៃការប្រោសលោះគឺត្រូវបានរៀបចំជាមួយនិងការលះបង់ ការលះបង់ទូលំទូលាយហើយសុីជម្រៅ​ហើយខ្ពស់ពេកដែលវាមិនអាចថ្លឹងថ្លែងបាន។ ព្រះយេស៊ូវបានប្រទានឲ្យយើងទាំងអស់ ហើយអស់អ្នកដែលទទួលព្រះយេស៊ូវនឹងត្រៀមខ្លួនដើម្បីលះបង់ទាំងអស់សម្រាប់អ្នកប្រោសលោះរបស់ពួកគេ។ គំនិតនៃការគោរពផ្តល់កិត្តិយសនិងសិរីល្អដល់ទ្រង់នឹងត្រូវមកមុនដំបូងគេបង្អស់។ បើសិនជាយើងស្រឡាញ់ព្រះយេស៊ូវយើងត្រូវស្រឡាញ់ពេញចិត្តនឹងរស់នៅដើម្បីទ្រង់និងថ្វាយតង្វាយទុកជាសេចក្តីថ្លែងអំណរអរគុណដល់ទ្រង់ហើយធ្វើការងារដើម្បីទ្រង់។ ការងារនោះនឹងទៅជាស្រាល។ ដើម្បីទ្រង់យើងត្រូវទទួលការឈឺចាប់និងធ្វើការតស៊ូព្យាយាមដោយលំបាកនិងលះបង់។ យើងត្រូវចូលរួមជាមួយទ្រង់នៅក្នុងការចង់បានសេចក្តីសង្គ្រោះឲ្យដល់មនុស្ស។ យើងត្រូវចង់បានសេចក្តីសង្គ្រោះឲ្យដល់អ្នកដទៃ ដូចដែលព្រះយេស៊ូវចង់ឲ្យពួកគេបានសង្គ្រោះបែបដូច្នោះដែរ។

នេះហើយគឺជាសេចក្តីជំនឿរបស់ព្រះយេស៊ូវ។ អ្វីៗដែលតិច​ជាង​នេះ គឺជាការបោកប្រាស់។ គ្មានទ្រឹស្តីនៃសេចក្តីពិតឬក៏អ្នកដែលតាំងខ្លួនថា​ជាសាវ័កណានឹងសង្គ្រោះមនុស្សបានឡើយ។ យើងមិនមែនជាកម្មសិទ្ធិរបស់ព្រះយេស៊ូវទេ លុះត្រាតែយើងជារបស់ទ្រង់ទាំងស្រុង។ កាលណាមនុស្ស​ម្នាក់ដាក់ចិត្តកាយរស់នៅដើម្បីព្រះយេស៊ូវតែ១ចំណែកនោះជីវិតខាងឯព្រះព្រលឹងវិញ្ញាណរបស់ពួកគេចុះខ្សោយហើយសេចក្តីប្រាថ្នារបស់ពួកគេនឹងផ្លាស់ប្តូរទៅតាមអារម្មណ៍របស់ពួកគេ។ ការខិតខំបម្រើខ្លួនឯងហើយ​និងព្រះគ្រីស្ទផងធ្វើឲ្យខ្លួនក្លាយទៅជាមនុស្សដែលប្រៀបបានទៅនឹងដីដែលសំបូរទៅដោយដុំថ្មហើយអ្នកនោះនឹងនៅជាប់លាប់មិនបានយូរទេ នៅពេលដែលការសាកល្បងធ្លាក់មកដល់ខ្លួននោះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៨៖៥-១៣

ខចងចាំ៖​​ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថានសួគ៌នឹង​មាន​សេចក្តី​អំណរ​យ៉ាង​នោះ​ដែរ ដោយសារ​មនុស្ស​បាប​តែ​១​នាក់ ដែល​ប្រែ​ចិត្ត​វិញ ជា​ជាង​មនុស្ស​សុចរិត​៩៩​នាក់ ដែល​មិន​ត្រូវ​ការ​ប្រែ​ចិត្ត​ទេ»។ លូកា​ ១៥:៧

Powered by CAM