​​ ថ្ងៃសុក្រ ទី៣០​​ ខែធ្នូ ឆ្នាំ២០២២

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី៥-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ លុះ​ស្អែក​ឡើង យ៉ូហាន​ឃើញ​ព្រះយេស៊ូវ ដែល​ទ្រង់​កំពុង​តែ​យាង​មក​ឯ​គាត់ នោះ​ក៏​ពោល​ថា នុ៎ះ​ន៍ កូន​ចៀម​នៃ​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក។ យ៉ូហាន ១:២៩

អំណានប្រចាំថ្ងៃ៖ ​ត្រូវផ្សព្វផ្សាយសាសនាគ្រីស្ទពាសពេញពិភពលោក

ខណៈពេលដែលព្រះយេស៊ូវបានមានបន្ទូលអំពីរឿងប្រៀបប្រដូចនេះអាចមើលឃើញដើមរុក្ខជាតិពីចំងាយនិងជិត ហើយខ្ពស់ជាងដើមស្មៅនិងដើមធញ្ញជាតិ ហើយមែកយោលយោគតិចៗទៅតាមខ្យល់។ ពួកសត្វស្លាបបានហោះហើរពីមែកមួយទៅមែកមួយទៀត ហើយបានច្រៀងនៅពេលដែលពួកវាដើរឬលោតនៅក្រោមស្លឹកជាច្រើនរបស់ដើមរុក្ខជាតិនោះ។ តែគ្រាប់ដែលបានដុះទៅជាដើមរុក្ខជាតិធំៗគឺជាគ្រាប់ពូជដ៏តូចបំផុតនៅក្នុងចំណោមគ្រាប់ពូជទាំងអស់។ ដំបូងវាដុះចេញត្រួយពន្លកទន់ ប៉ុន្តែ វាមាន​សុខភាពល្អហើយដុះបានល្អណាស់រហូតទាល់តែវាដុះបានទំហំធំប៉ុនសព្វថ្ងៃនេះ។ ដូច្នេះនគររបស់ព្រះយេស៊ូវ កាលពីដំបូងហាក់ដូចជាខ្សត់ខ្សោយនិងមិនសំខាន់។ ប្រៀបជាមួយនឹងនគរនៅផែនដីវាហាក់ដូចជាមិនសូវសំខាន់ដូចនគរដទៃទៀត។ អ្នកដឹកនាំនៅលើផែនដីនេះបានចំអកដល់ការអះអាងរបស់ព្រះយេស៊ូវថា ទ្រង់អង្គឯងគឺជាសេ្តច។ តែនៅក្នុងសេចក្តីពិតដែលសំខាន់ដែលទ្រង់បានប្រទានឲ្យសាវ័ករបស់ទ្រង់ នគរនៃដំណឹងល្អគឺមានព្រះជាម្ចាស់ប្រទានជីវិតឲ្យ។ ការរីកចម្រើនលូតលាស់របស់វាគឺឆាប់រហ័ស​ហើយឥទ្ធិពលរបស់វារីកសាយភាយ។ នៅពេលដែលព្រះយេស៊ូវបានមានបន្ទូលពីរឿងប្រៀបប្រដូចនេះគឺមានមនុស្សក្រីក្រតែបន្តិចចន្តួចប៉ុណ្ណោះមកពីស្រុកកាលីឡេដែលមកធ្វើជាតំណាងនគរថ្មី។

ភាពក្រីក្រចំនួនតិចតួចរបស់ពួកគេត្រូវបានផ្តល់ឲ្យទុកបញ្ជាក់ពីមូលហេតុដែលមនុស្សមិនត្រូវមានទំនាក់ទំនងជាមួយនិងអ្នកនេសាទល្ងង់ៗដែល​ដើរតាមព្រះយេស៊ូវនោះទេ។ ប៉ុន្តែគ្រាប់ពូជដ៏តូចគឺត្រូវដុះហើយបែកមែកសាខាពាសពេញពិភពលោក។ នៅពេលដែលភាពរុងរឿងរបស់​នគរ​នៅ​ផែនដីបានជ្រាបចូលក្នុងចិត្តរបស់មនុស្ស ត្រូវបានខូចបង់ហើយនោះនគររបស់ព្រះយេស៊ូវនឹងនៅតែមានឫទ្ធានុភាព ហើយនិងមានអំណាច​ពាស​ពេញពិភពលោក។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១២៖២២-៣២

ខចងចាំ៖​​ «ដល់​ទី​បំផុត​កល្ប នឹង​បាន​ដូច​គ្នា​ដែរ គឺ​ពួក​ទេវតា​នឹង​ចេញ​ទៅ​ញែក​យក​ពួក​ទុច្ចរិត​ពី​ពួក​សុចរិត​ចេញ ហើយ​នឹង​បោះ​គេ​ចោល​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ គេ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ»។ ម៉ាថាយ ១៣:៤៩-៥០

Powered by CAM