ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ប្រយោជន៍ឲ្យបានផ្សាយដំណឹងល្អ ទៅខាងនាយអ្នករាល់គ្នាទៅទៀត ឥតអួតពីការអ្វីដែលរៀបចំជាស្រេច ក្នុងមាត្រានៃមនុស្សឯទៀតឡើយ ឯអ្នកណាដែលអួត នោះត្រូវអួតតែក្នុងព្រះអម្ចាស់ប៉ុណ្ណោះ។ កូរិនថូសទី២ ១០:១៦-១៧
អំណានប្រចាំថ្ងៃ៖ ការងាររបស់គ្រីស្ទាននឹងចាប់ផ្តើមពីតូចទៅ តែនឹងចម្រើនលូតលាស់ឡើង
ដូច្នេះការងារនៃព្រះគុណរបស់ព្រះជាម្ចាស់ នៅក្នុងចិត្តគឺតូចតាចនៅក្នុងការចាប់ផ្តើមដំបូង។ ព្រះបន្ទូលត្រូវបានថ្លែង សេចក្តីពិតត្រូវបានយល់ឥទ្ធិពលវិជ្ជមានប៉ះពាល់ដល់ចិត្តជាហេតុបណ្តាលឲ្យកើតមានជីវិតថ្មី តើអ្នកណាអាចស្ទង់ដឹងពីលទ្ធផលបានទៅ? មិនត្រឹមតែការរីកចម្រើនលូតលាស់នៃនគររបស់ព្រះយេស៊ូវប៉ុណ្ណោះទេ ដែលត្រូវបានយករឿងប្រៀបប្រដូចអំពីគ្រាប់ពូជដ៏តូចមកពន្យល់បង្ហាញនោះ ប៉ុន្តែ នៅរាល់ដំណាក់កាលនៃការលូតលាស់របស់វា បទពិសោធដែលជាតំណាងនៅក្នុងរឿងប្រៀបប្រដូចត្រូវបានកើតឡើងម្តងហើយម្តងទៀត។ ជារៀងរាល់ជំនាន់ ឬតំណព្រះជាម្ចាស់មានសេចក្តីពិតពិសេស ហើយនិងការងារពិសេសសម្រាប់ព្រះវិហាររបស់ទ្រង់។សេចក្តីពិតដែលបានលាក់ទុកពីពួកមនុស្សដែលឆ្លាតនៅក្នុងលោកិយនេះគឹត្រូវបានបង្ហាញឲ្យឃើញជាចរិតលក្ខណៈដូចកូនក្មេងនិងការបន្ទាបខ្លួន។គឺទាមទារឲ្យមានការលះបង់។ វាមានចម្បាំងដែលត្រូវច្បាំងនិងជ័យជំនះដែលត្រូវយកឈ្នះ។ នៅដើមដំបូងអ្នកគាំទ្រវាមានចំនួនតិចតួច។ ពួកគេត្រូវបានគេប្រឆាំងជំទាស់និងប្រមាថឬស្អប់ដោយអ្នកដែលមានឋានៈខ្ពង់ខ្ពស់ឬមានអំណាចនៅលើផែនដីនេះ ហើយនិងដោយសារព្រះវិហារដែលបានចូលរួមជាមួយនិងលោកិយ។ មើលលោកយ៉ូហានបាទីស្ទ អ្នកដែលមកមុនព្រះយេស៊ូវឈរម្នាក់ឯងស្តីបន្ទោសអ្នកដែលមានអំនួតនិងទម្រង់និយមformalismនៃប្រជាជាតិយូដា។ មើលទៅអស់អ្នកដែលយកដំណឹងល្អទៅផ្សព្វផ្សាយនៅអឺរ៉ុបលើកដំបូង។ មើលទៅបេសកកម្មរបស់លោកប៉ុលនិងសុីឡាសដែលជាអ្នកធ្វើតង់ទាំង២នាក់នេះពិបាកយ៉ាងណាអស់សង្ឃឹមយ៉ាងណា ខណៈពេលដែលពួកគេធ្វើដំណើរតាមកប៉ាល់ទឹកជាមួយនិងគូកននៅត្រាអុសឆ្ពោះទៅហ្វីលីពីន។ មើល «លោកប៉ុលជាមនុស្សចាស់» ជាប់ខ្នោះអធិប្បាយអំពីព្រះយេស៊ូវនៅក្នុងគុករបស់សុីសារ។ មើលសហគមន៍តូចៗដែលមានពួកបាវព្រាវនិងអ្នកស្រែចំការប្រឆាំងគ្នាជាមួយនិងចក្រភពរ៉ូមដែលមិនជឿលើព្រះជាម្ចាស់។ មើលទៅលោកម៉ាធិនលូត្ស័រក្រោកឈរប្រឆាំងនឹងព្រះវិហារដ៏មានឫទ្ធិដែលជាស្នាដៃឯកនៃចំណេះដឹងឬចំណេះប្រាជ្ញាខាងលោកិយ។ មើលគាត់ប្រកាន់ខ្ជាប់ទៅនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រឆាំងនឹងអធិរាជនិងសេ្តចប៉ាបទាំងប្រកាសថា «ខ្ញុំជឿទុកចិត្តលើព្រះបន្ទូលព្រះជាម្ចាស់ខ្ញុំមិនអាចធ្វើបានដោយខ្លួនឯងនោះទេ។ សូមព្រះជាម្ចាស់ធ្វើជាអ្នកជំនួយដល់ខ្ញុំម្ចាស់ផង»។ មើលទៅលោកហ្ចនវ៉េសស្លុីបង្រៀនអំពីព្រះយេស៊ូវនិងភាពសុចរិតរបស់ទ្រង់នៅក្នុងចំណោមទំនៀមទំលាប់ប្រពៃណីការធ្វើអ្វីៗតាមតែចិត្តចង់និងភាពមិនស្មោះត្រង់។ មើលគាត់ពិតជាត្រូវពួកអាក្រក់នៃលោកិយដែលមិនមានជំនឿលើសាសនាធ្វើទុក្ខទោសគាត់យ៉ាងខ្លាំង គាត់អង្វរសូមឱកាសនាំសារនៃសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវទៅកាន់ពួកគេ។ ចូរស្តាប់ការឆ្លើយតបនៃពួកមេដឹកនាំសាសនា«អង្គុយចុះមកប្អូនប្រុស។ នៅពេលដែលព្រះជាម្ចាស់ចង់ឲ្យអ្នកដែលមិនមានជំនឿលើសាសនាកែប្រែចិត្តជឿ នោះទ្រង់នឹងធ្វើការងារនោះដោយគ្មានជំនួយពីអ្នកឬក៏ខ្ញុំឡើយ»។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ១២៖៣៣-៣៧
ខចងចាំ៖ «ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញ»។ ម៉ាថាយ ១៣:៤៩-៥០