ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូល នឹងត្រូវងងឹតសូន្យ យ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎។ ម៉ាថាយ ៦:២២-២៣
អំណានប្រចាំថ្ងៃ៖ យើងត្រូវតែឲ្យព្រះយេស៊ូវជួយ
ព្រះយេស៊ូវបានបញ្ជាក់យ៉ាងច្បាស់នូវអ្វីដែលគ្រោះថ្នាក់ដល់ព្រលឹងឬខ្លួនមនុស្ស។ លោកម៉ាកុសបានដកស្រង់សម្តីរបស់ព្រះយេស៊ូវមានបន្ទូលដូចជាការស្រឡាញ់ចំពោះលោកិយនេះ ទ្រព្យសម្បត្តិដែលបានមកពីភាពបោកប្រាស់ ហើយនិងការឈ្លក់ឬត្រេកត្រអាលចង់បានរបស់របរ។ លោកលូកា បញ្ជាក់ពីការស្រឡាញ់ទ្រព្យសម្បត្តិ ហើយនិងការសប្បាយនៅក្នុងជីវិតនេះ។រឿងទាំងអស់នេះគឺធ្វើឲ្យលប់បាំងជិតព្រះបន្ទូលការដុះលូតលាស់គ្រាប់ពូជខាងព្រលឹងវិញ្ញាណ។ ព្រលឹងឈប់ស្រូបយកជីវជាតិសម្រាប់ចិញ្ចឹមពីព្រះយេស៊ូវ ហើយព្រលឹងវិញ្ញាណក៏ស្លាប់។
«ការស្រឡាញ់លោកិយនេះ»។ គ្មានក្រុមមនុស្សណារួចផុតពីសេចក្តីល្បួងពីការស្រឡាញ់លោកិយឡើយ។ ចំពោះអ្នកក្រីក្រគឺការងារដោយសារតែមិនមានគ្រប់គ្រាន់ ហើយភ័យខ្លាចចង់មានចង់បាន ធ្វើឲ្យខ្វល់ខ្វាយ ហើយនិងមានបញ្ហា។ ចំពោះអ្នកមានភ័យខ្លាចបាត់បង់នូវអ្វីៗដែលខ្លួនមាន ហើយមានការព្រួយបារម្ភពីរឿងផ្សេងៗទៀតជាច្រើន។ មានអ្នកដើរតាមឬជឿព្រះយេស៊ូវជាច្រើនភ្លេចមេរៀនដែលទ្រង់បានឲ្យគេរៀនពីផ្កានៅតាមទីវាល។អ្នកដើរតាមទ្រង់មិនជឿទុកចិត្តទ្រង់ឲ្យទ្រង់ថែរក្សាពួកគេនោះទេ។ ព្រះយេស៊ូវមិនអាចស្ពាយទុក្ខកង្វល់របស់ពួកគេ ពីព្រោះពួកគេមិនបានថ្វាយទុក្ខកង្វល់ទាំងនោះទៅឯទ្រង់ឡើយ។ ដូច្នេះការថែរក្សាជីវិតដែលត្រូវឲ្យពួកគេរត់ទៅរកព្រះអង្គសង្គ្រោះឲ្យជួយនិងសម្រាលទុក្ខនោះញែកពួកគេចេញពីទ្រង់។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ៨៖១៨-២២
ខចងចាំ៖ «ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យ យ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎»។ ម៉ាថាយ ៦:២២-២៣